ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Koji Gyotoku ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ផ្លូវការ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក Koji Gyotoku ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) ប្រកាស​តែងតាំង​ជា​គ្រូ​បង្គោល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ជា​ផ្លូវការ​ហើយ ក្រោយ​ដឹកនាំ​ក្រុម​ក្នុង​តួនាទី​ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន កាលពី​ថ្មី​ៗ…

រាជធានី​ភ្នំពេញ ៖ លោក Koji Gyotoku ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) ប្រកាស​តែងតាំង​ជា​គ្រូ​បង្គោល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ជា​ផ្លូវការ​ហើយ ក្រោយ​ដឹកនាំ​ក្រុម​ក្នុង​តួនាទី​ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន កាលពី​ថ្មី​ៗ ជាមួយ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​។

យោង​តាម​ការ​ជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា ម្សិល
មិ​ញ​នេះ បាន​បញ្ជាក់​ថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ
ប្រកាស​ជូន​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា ឲ្យ​បាន​ជ្រាប​ថា លោក Koji Gyotoku ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ
ជា​ផ្លូវការ ដែល​កុងត្រា​របស់​លោក​មាន​រយៈពេល ១​ឆ្នាំ​។

សូម​រំ​ឮ​កថា លោក Koji Gyotoku ជា​អតីត​កីឡាករ​ជប៉ុន​លេង​ឲ្យ​ក្លិប​អា​ល្លឺ​ម៉​ង់ Werder Bremen ពី​ឆ្នាំ​១៩៨៧-១៩៨៩ ហើយ​ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ប៊ូ​តង់​ពី​ឆ្នាំ​២០០៨-២០០៩ និង​ក្រុម​ជម្រើសជាតិ​នេ​ប៉ា​ល់​ពី​ឆ្នាំ​២០១៦-២០១៨ ។

ក្រោយ​មានបទពិសោធន៍​ដឹកនាំ​ក្រុម​ជម្រើសជាតិ​យុវជន​ស្ទើរ​គ្រប់​កម្រិត​នៅ​កម្ពុជា លោក Koji Gyotoku ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន​ដឹកនាំ​ក្រុម​ធំ កាលពី​ចុងឆ្នាំ​២០២៤ កន្លង​ទៅ ជាមួយ​យុទ្ធនាការ​ប្រកួត​ជើងឯក​បាល់ទាត់​អាស៊ី​អាគ្នេយ៍ AFF Cup 2024 ដែល​បញ្ចប់​ត្រឹម​លេខ​៤ ក្នុង​ពូ​ល បន្ទាប់​ពី​ថៃ សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី គ្រា​ដែល​វៀតណាម បាន​គ្រង​ជើងឯក ។

ភារកិច្ច​ចំពោះ​មុខក្រោយ​ក្លាយជា​គ្រូ​បង្គោល​ផ្លូវការ លោក Koji Gyotoku នឹង​ត្រូវ​ប្រមូលផ្ដុំ​ក្រុម​ជម្រើសជាតិ​ក្នុង​ពេល​ឆាប់​ៗ ដើម្បី​ត្រៀម​ការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​ចំនួន ២ ដោយ​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម តប​តាម​ការ​អញ្ជើញ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម នា​ថ្ងៃ​ទី​១៩ ខែមីនា មុន​ត្រឡប់​មក​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ទទួល​ក្រុម​ជម្រើសជាតិ Aruba នា​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៥ ខាង​មុខ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ