ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​​​​ព្រះបរម​នាថ នរោត្តម ​សីហមុនី ​លើកលែង​ទោសក្រុម ​​​CFF ចំនួន​៥​នាក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​យោងតាម​​​ព្រះរាជ​ក្រិត្យ​​ចុះថ្ងៃទី​​​២២ កញ្ញា ​​​​​២០១១ ​​ដែលកោះ​សន្តិ​ភាព​បានទទួល​កាលពីព្រឹក​ថ្ងៃទី​​​​​១៦ តុលា ២០១១ ឱ្យ​​ដឹង​ថា ​ព្រះករុណា​ព្រះបាទ​​​សម្តេច​ព្រះ​​បរម​នាថ​ នរោត្តម សីហមុនី ​​​ព្រះមហាក្សត្រ​​​​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា​​​ បានលើក​លែង​ទោស​​​ដល់​ «ក្រុម​​អ្នកប្រយុទ្ធ​​​​​កម្ពុជា​ដើម្បី​​​សេរីភាព ​(CFF)​»

រាជធានីភ្នំពេញ​​​​ ៖ ​យោងតាម​​​ព្រះរាជ​ក្រិត្យ​​ចុះថ្ងៃទី​​​២២ កញ្ញា ​​​​​២០១១ ​​ដែលកោះ​សន្តិ​ភាព​បានទទួល​កាលពីព្រឹក​ថ្ងៃទី​​​​​១៦ តុលា ២០១១ ឱ្យ​​ដឹង​ថា ​ព្រះករុណា​ព្រះបាទ​​​សម្តេច​ព្រះ​​បរម​នាថ​ នរោត្តម សីហមុនី ​​​ព្រះមហាក្សត្រ​​​​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា​​​ បានលើក​លែង​ទោស​​​ដល់​ «ក្រុម​​អ្នកប្រយុទ្ធ​​​​​កម្ពុជា​ដើម្បី​​​សេរីភាព ​(CFF)​» ចំនួន​​៥​នាក់​​ឱ្យមានសេរីភាព​​​ឡើងវិញ ។​​ព្រះរាជ​ក្រិត្យ​បង្ហាញ​ថា ​មាត្រា​​​​​​១​ត្រូវ​​លើកលែង​​ទោស​​ឱ្យទណ្ឌិត​​​​ចំនួន​​​៥រូប ដូចមាន​​រាយឈ្មោះ​​​​ដូច​តទៅ​ ៖
១-ទណ្ឌិត​​ឈ្មោះសេង ​ណារិន ​ភេទ​ប្រុស អាយុ​​​​៥២​ឆ្នាំ ​​ត្រូវបានចាប់​ខ្លួន​កាលពីថ្ងៃទី​​៣០ វិច្ឆិកា ​​​២០០០ ​ពីបទភេរវ​កម្ម​​​ និងប្រដាប់​អាវុធ​​ខុសច្បាប់​​ ហើយត្រូវបាន​តុលាការ​​​សម្រេច​ផ្តន្ទា​ទោស​​ដាក់ពន្ធនាគារ​​​​​​១៥ឆ្នាំ​។ ​​​
២-ទណ្ឌិត​​​​ឈ្មោះ​​​ទម្លាប់ ​មិល ភេទប្រុស អាយុ​​​៥២​ឆ្នាំ ត្រូវ​បានចាប់ខ្លួន​​កាលពីថ្ងៃទី​​​​៣០ វិច្ឆិកា ​​​២០០០ ពី​បទភេរវ​កម្ម និង​​ប្រដាប់អាវុធ​​​​ខុស​ច្បាប់​ ហើយត្រូវ​​បានតុលាការ​​សម្រេច​​ផ្តន្ទា ទោស​​ដាក់ពន្ធនាគារ​​​​​​១៥​ឆ្នាំ​។​
៣-ទណ្ឌិត​ឈ្មោះ​​​ប៊ុន ចាន់​តូ ភេទប្រុស ​អាយុ​​​៤៨​ឆ្នាំ​ ត្រូវបានចាប់​​ខ្លួនកាលពីថ្ងៃទី​​​​​៣០ វិច្ឆិកា ​​​២០០០ ​ពីបទភេរវ​កម្ម​ និង​​ប្រដាប់អាវុធ ខុសច្បាប់​​ ហើយត្រូវបាន​​​តុលាការ​​​​សម្រេចផ្តន្ទា​ទោស​​​ដាក់​ពន្ធនាគារ​​១៥ឆ្នាំ ។ ​​​​​​​
៤-ទណ្ឌិត​​​ឈ្មោះ​​​ហែម ប៊ុន​ធឿន ​ហៅហែម ​​​អេម ភេទប្រុស អាយុ​​​៤៥​ឆ្នាំ ​ត្រូវ​បាន​ចាប់ខ្លួន​​កាលពីថ្ងៃទី​​​២៩ វិច្ឆិកា ​​​​២០០០ ​​​ពីបទភេរវ​កម្ម​​​​ និង​ប្រដាប់អាវុធ​​​​ខុសច្បាប់ ហើយ​​ត្រូវបាន​តុលា​ការ​​​សម្រេច​ផ្តន្ទាទោស​​ដាក​ពន្ធនាគារ​​​​​១៥ឆ្នាំ​​​​​​។​​​​
៥-ទណ្ឌិត​​ឈ្មោះ​​​​ចាន់​​​ ប៊ុន​​ខេន ​ភេទប្រុស ​អាយុ​​​​៤២​ឆ្នាំ ​ត្រូវ​បាន​ចាប់ខ្លួន​​កាលពីថ្ងៃទី​​៣០ វិច្ឆិកា ​២០០០ ​ពីបទភេរវ​កម្ម​ និង​ប្រដាប់អាវុធ​ខុសច្បាប់​ ហើយ​ត្រូវ​​​​បានតុលាការ​​​​សម្រេច​​​ផ្តន្ទាទោស​​​​ដាក់​ពន្ធនាគារ​​​១៥​ឆ្នាំ ។ ​​​
ព្រះរាជក្រិត្យ​​​​​មានខ្លឹមសារ​​​​​ទៀត​ថា ​​មាត្រា​២៖ សម្តេចអគ្គ​មហាសេនាបតីតេជោ​​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​​​​នៃព្រះរាជាណាចក្រ​កម្ពុជា ​​ត្រូវ​​​អនុវ​ត្ត​ឱ្យ​បានសម្រេច​​នូវ​ព្រះរាជក្រិត្យ​នេះ​។​
គេនៅចាំ​បាន​ថា កាលពី​អំឡុង​ឆ្នាំ​​​២០០០ ​មានចលនា​​មួយដែលបាន​ហៅខ្លួន​ឯង​ថា «ចលនា​អ្នក​​ប្រយុទ្ធ​​​កម្ពុជា​​ដើម្បីសេរីភាព​» ​​បានធ្វើ​​​​ការវាយប្រហារ​មួយ​ប្រាវ​​​មក​លើ​​​​​អគារ​រដ្ឋាភិបាល​​។ ក្រោយ​មក​​​មាន​មនុស្ស​​​​ជា​ច្រើន​នាក់​​​ត្រូវបាន​​ចាប់ខ្លួន​​ជា​បន្តបន្ទាប់​ ដោយសមត្ថ​កិច្ច​​​​​នៃរាជរដ្ឋាភិបាល និង​ត្រូវ​​​បានចោទប្រកាន់​​ដោយ​តុលាការ​​​​ពីបទភេរវកម្ម និង​ប្រដាប់អាវុធ​​ខុសច្បាប់ ។ ចំណែក​​​ឯឈុន​​​ យ៉ាសិទ្ធិ ​​ដែល​ជា​​មេ​ខ្លោង​​​ (មេដឹកនាំ) ​របស់ពួកគេ ​​​ក៏ត្រូវ​​​បាន​តុលា​ការ​​​សហព័ន្ធ​​​​នៃរដ្ឋាភិបាល​​​អាេមរិក​​​កាត់ទោស​​​ផងដែរ៕