ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីប្រណាំង​ទូកអ​ប​អរ​សាទរ​​ថ្ងៃ​ចេញ​ព្រះ​វស្សា​​ និង​ត្រៀម​ប្រកួត​​​នៅ​រាជធានី​ភ្នំពេញ

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ នា​រសៀល​ថ្ងៃ​ទី​១១ តុលា នៅ​តាម​ដង​ស្ទឹង​សង្កែ​បាន​រៀប​ចំ​ការ​ប្រណាំង​ទូក​​​ដើម្បី​អប​អរ​សាទរថ្ងៃ​ចេញ​ព្រះ​វស្សា​ និង​ដើម្បី​ទៅ​ចូល​រួម​ប្រកួត​នៅ​រាជ​ធានី​ភ្នំេពញនា​ពេល​ខាង​មុខ​​ក្រោម​អធិបតី​ភាព លោក​ប្រាជ្ញ ចន្ទ​ អភិ​បាល​ខេត្ត​ លោក​រស់​ រេន រដ្ឋ​លេខា​ធិការ​ក្រសួង​ទេស​ចរណ៍​ លោក​អ៊ុក វង្ស​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​

ខេត្ត​បាត់​ដំបង ៖ នា​រសៀល​ថ្ងៃ​ទី​១១ តុលា នៅ​តាម​ដង​ស្ទឹង​សង្កែ​បាន​រៀប​ចំ​ការ​ប្រណាំង​ទូក​​​ដើម្បី​អប​អរ​សាទរថ្ងៃ​ចេញ​ព្រះ​វស្សា​ និង​ដើម្បី​ទៅ​ចូល​រួម​ប្រកួត​នៅ​រាជ​ធានី​ភ្នំេពញនា​ពេល​ខាង​មុខ​​ក្រោម​អធិបតី​ភាព លោក​ប្រាជ្ញ ចន្ទ​ អភិ​បាល​ខេត្ត​ លោក​រស់​ រេន រដ្ឋ​លេខា​ធិការ​ក្រសួង​ទេស​ចរណ៍​ លោក​អ៊ុក វង្ស​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ អស់​លោក​អភិ​បាល​រង​ខេត្ត​ សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​ មន្ត្រី​រាជ​ការ​ មន្ទីរ​ស្ថាប័ន​នានា​ជុំ​វិញ​ខេត្ត​ កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ​ កីឡាករ​ និង​កីឡា​ការិនី ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះ​ករ​។

លោក​អ៊ុយ​ រី ប្រធាន​គណៈ​កម្មការ​រៀប​ចំ​បុណ្យ​អុំ​ទូក​ខេត្ត​មាន​ប្រសាសន៍​ថា ការ​ប្រណាំង​ទូក​នេះ​ធ្វើ​ឡើង​ក្នុង​រយៈ​២​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១១និង​១២ តុលា ២០១១ ហើយ​ឆ្នាំ​នេះគឺ​ជា​ឆ្នាំ​ទី​១៣ ដែល​គណៈ​កម្មា​ធិការ​រៀប​ចំ​បុណ្យ​ជាតិ​ អន្តរ​ជាតិ​ខេត្ត​បាន​ចាត់​ចែង​រៀប​ចំ​ឱ្យ​​មាន​កម្ម​វិធី​ប្រណាំង​ទូក​នេះ​ឡើង​ដើម្បី​រំលឹក​ពី​វីរ​ភាព​ដ៏​អង់​អាច​ក្លា​ហាន​របស់​កង​ទ័ព​ជើង​ទឹក ​បង្ហាញ​ពី​ការ​សាមគ្គី​ភាព​​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​​ឱ្យ​កាន់​​តែ​មាន​ស្មារតី​ផុស​ផុល​ចូល​រួម​ចំណែក​លើក​ស្ទួយ​រក្សា​ប្រពៃ​ណី​របស់​ខ្មែរយើង​តាំង​ពី​បុរាណ​មក និង​ដើម្បី​ប្រកួត​ជ្រើស​រើស​ទូក​ដែល​ជាប់​ចំណាត់​ថ្នាក់ទៅ​ចូល​រួម​ប្រកួត​​នៅ​រាជ​ធានី​ភ្នំពេញ​។

លោក​បន្ត​ទៀត​ថា ក្នុង​ការ​រៀប​ចំ​ប្រណាំង​​ទូក​នៅ​ឆ្នាំ​នេះ គណៈកម្មការ​​រៀប​ចំ​ការប្រណាំង​ទូក​ខេត្ត​បាន​ទទួល​​ពាក្យ​សុំ​ចុះ​ឈ្មោះ​ចូល​រួម​ប្រណាំង​មាន​ចំនួន​សរុប​២១ទូក​ កើន​ឡើង​ជាង​ឆ្នាំ​មុន​៤ទូក​ ដោយ​មាន​ទូក​ថ្មី​ចូល​រួម​ប្រកួត​ចំនួន​៤ទូក(ទូក​ខ្លី​៣​គ្រឿង​ និង​ទូក​វែង​១​គ្រឿង​)។ អំពី​កីឡាករ​ និង​កីឡាការិនី​សរុប​ចំនួន​៩៦១​នាក់​ ក្នុង​នោះ​មាន​កីឡាការិនី​ចំនួន​១២០​នាក់​ ហើយ​ពេញ​សិទ្ធិ​៧១៥​នាក់ នារី​៨៨​នាក់​ និង​កីឡាករ​​បំរុង​២៤៦នាក់​ នារី​៣២​នាក់​។

ចំពោះ​ទូក​ខ្នាត​ខ្លី​ឆ្នាំ​នេះ​ចែក​ចេញ​ជា​៣​ប្រភេទ​គឺ ទូកខ្នាត​អន្តរ​ជាតិ​ផ្នែក​បុរស​​ចំណុះ​២២​នាក់ មាន​ចំនួន​៦​ទូក​ កីឡាករ​សរុប​១៨០​ ក្នុង​នោះ​បំរុង​៤៨​នាក់​ ។ ទូក​ខ្លី​ប្រពៃ​ណី​ផ្នែក​បុរស​ចំណុះ​២២​នាក់​ កីឡា​ករ​​សរុប​១៨០​នាក់ ក្នុង​នោះ​​បំរុង​៤៨​នាក់​។ ទូក​ខ្នាត​អន្តរ​ជាតិ​ផ្នែក​នារី​ចំណុះ២២​នាក់​ មាន​ចំនួន​៤ទូក កីឡា​ការិនី​១២០​នាក់ ក្នុង​នោះ​បំរុង​៣២​នាក់​។ ចំណែក​ឯ​ទូក​ខ្នាត​​វែង ទូក.ងចំណុះ៤៩​នាក់​ដល់​៦៩​នាក់​មាន​ចំនួន​៥​ទូក​ កីឡា​ករ​៤៨១​នាក់​ ក្នុង​នោះ​បំរុង​១១​៨​នាក់​។ ក្នុង​ឱកាស​នោះ​លោក​ប្រាជ្ញ​ ចន្ទ​ ​បាន​ប្រកាស​​បើក​ការ​ប្រណាំង​ទូក​ក្នុង​រយៈ​ពេល​២​ថ្ងៃ​ហើយ​ជូន​ពរ​កីឡា​ករ កីឡា​ការិនីឱ្យ​ទទួល​បាន​ជ័យ​​លាភី​ ចំណាត់​ថ្នាក់​ល្អ​ដើម្បី​ទៅ​ប្រកួត​នៅ​រាជ​ធានី​ភ្នំពេញ​និង​ក្រៅ​ប្រទេស​ ៕