ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​និស្សិត​​មូស្លីម​​​កម្ពុជា​​​នាំអំណោយ​​​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​872គ្រួសារ

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ អំណោយ​​​សង្គ្រោះ​​​បន្ទាន់​​​របស់​​អង្គការ​​ Muslime Helfen នៃប្រទេស​​​អាល្លឺម៉ង់​ ត្រូវ​បាន​​​សមាគម​និស្សិត​​​​មូស្លីម​​​កម្ពុជា​នាំយក​ទៅ​ចែកជូន​ដល់​ប្រជា ​ពល​​រដ្ឋ​​រងគ្រោះ​ដោយទឹក​ជំនន់​​​ទឹក​ភ្លៀង​​​ចំនួន​៨៧២​គ្រួសារ​​ នៅក្នុង​ខេត្ត​​កំពង់ធំ ។ ពិធី​ចែក​អំណោយ​​​នេះ​បាន​រៀបចំ​​ឡើង​កាលពី​​វេលា​រសៀល​​ថ្ងៃទី​៧ ខែតុលា

រាជធានីភ្នំពេញ ៖ អំណោយ​​​សង្គ្រោះ​​​បន្ទាន់​​​របស់​​អង្គការ​​ Muslime Helfen នៃប្រទេស​​​អាល្លឺម៉ង់​ ត្រូវ​បាន​​​សមាគម​និស្សិត​​​​មូស្លីម​​​កម្ពុជា​នាំយក​ទៅ​ចែកជូន​ដល់​ប្រជា​ពល​​រដ្ឋ​​រងគ្រោះ​ដោយទឹក​ជំនន់​​​ទឹក​ភ្លៀង​​​ចំនួន​៨៧២​គ្រួសារ​​ នៅក្នុង​ខេត្ត​​កំពង់ធំ ។ ពិធី​ចែក​អំណោយ​​​នេះ​បាន​រៀបចំ​​ឡើង​កាលពី​​វេលា​រសៀល​​ថ្ងៃទី​៧ ខែតុលា នៅក្នុង​​វិហារ​​អ៊ិស្លាម​​មួយកន្លែង ស្ថិត​នៅ​​​ភូមិ​ត្រពាំង​ឈូក ឃុំ​បឹងស្រុក​​បារាយណ៍​ ខេត្ត​កំពង់ធំ ក្រោម​អធិបតីភាព​​​លោក​វេជ្ជ​បណ្ឌិត​​​​​សុះ មុះសិន  រដ្ឋលេខាធិការ​​​ក្រសួង​ធម្មការ និង​សាសនា​ ប្រធាន​សមាគម​​និស្សិត​​​មូស្លីម​​កម្ពុជា​​ និង​ជា​​អនុប្រធាន​​អង្គការ​​មូល​និធិ​អភិវឌ្ឍ​ន៍​មូស្លីម​កម្ពុជា ។ នៅក្នុង​​ឱកាស​​នោះ​ដែរ​មានការ​អញ្ជើញ​​​ចូលរួម​​ពីសំណាក់​​លោក​សាន់ សាប់អ៊ី អនុរដ្ឋលេខា​ធិការ​​ក្រសួង​​សុខាភិបាល​​ និង​​ជា​​អនុ​ប្រធាន​​សមាគម​និស្សិត​មូស្លីម​​កម្ពុជា លោក​ម៉ាន សុគ្រី អនុរដ្ឋលេខា​ធិការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ ជាអគ្គ​​លេខា​ធិការ​​​សមាគម​ លោកពាស់ មូស្លីម អនុប្រធាន​សមាគម​​និស្សិត​មូស្លីមកម្ពុជា និង​លោក​ឈុន ឈន់ អភិបាល​រង​ខេត្ត​កំពង់​ធំ​​ ព្រម​ទាំង​មន្ត្រី​រាជការ​​ អាជ្ញាធរ​មូល​ដ្ឋាន​ និង​ប្រជា​ពលរដ្ឋ​​រងគ្រោះ​យ៉ាង​ច្រើន​កុះករ ។

លោក​​ឈុន ឈន់ ​អភិបាល​រង​​​​​ខេត្តកំពង់ធំ​ បាន​ឱ្យ​ដឹងថា ខេត្ត​កំពង់​ធំ​​បាន​​រង​​គ្រោះ​យ៉ាងធ្ងន់​ធ្ងរ​​ដោយគ្រោះ​ទឹកជំនន់​​ទឹក​ភ្លៀង​​ និង​ទឹក​ទន្លេ​សាប​​ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​២២.០០០​គ្រួសារត្រូវ​​រងគ្រោះ​​ ផល​ដំណាំ​​​រាប់​ម៉ឺន​ហិកតា បានរង​ការ​ខូចខាត​ រួម​ជាមួយ​ហេដ្ឋារចនា​សម្ព័ន្ធ​ ផ្លូវ​ថ្នល់ សាលារៀន មន្ទីរ​ពេទ្យ  និង​មាន​ប្រជា​​ពលរដ្ឋ​ចំនួន​៣៩នាក់​បាន​ស្លាប់​​បាត់បង់​ជីវិត​។

លោកឈុន ឈន់ ​បានបន្ត​ទៀត​ថា  ដោយ​សារ​​​មានការ​​គិត​គូរ​ពី​​រាជរដ្ឋា​ភិបាល​​​កម្ពុជា និង​កាក​បាទ​ក្រហម​កម្ពុជា បាន​នាំ​​អំណោយ​ចុះទៅ​ចែកជូន​ប្រជាពលរដ្ឋរងគ្រោះ​ជាបន្តបន្ទាប់​​ចំនួន​​​៥.០០០​​គ្រួសារ នៅ​សល់​១៧.០០០​គ្រួសាទៀត​  នឹង​ចុះ​​ចែក​ជូន​បន្ត​ទៀត ។

លោក​វេជ្ជ​បណ្ឌិត​សុះ មុះសិន បាន​ឱ្យ​ដឹងថា ​​ដោយ​មើល​​ឃើញ​ការ​លំបាក​​​​របស់​បងប្អូន​​​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​​ទន្លេ​សាប​ ទន្លេ​មេគង្គ​ និង​​ទឹក​ភ្លៀង​ ក្នុង​នាម​​សមាគម​​និស្សិត​មូស្លីម​កម្ពុជា  លោក​បាន​​ស្នើ​សុំ​​ទៅ​អង្គការ​​​Muslime Helfen  ​នៃប្រទេស​​​អាល្លឺម៉ង់​ នាំអំណោយ​សម្រាប់​​សង្គ្រោះ​​បន្ទាន់​ចែកជូន​​​ដល់​​ប្រជា​ពលរដ្ឋ​​រងគ្រោះ​​ដោយ​ទឹកជំនន់​​​ចំនួន​​៤​ ខេត្ត​ រាជធានី ខេត្ត​កំពង់​ធំ កំពង់​ចាម​ និង​​ខេត្ត​ព្រៃវែង​ ​ដែល​សរុប​ទាំងអស់​ចំនួន​​២.២៧៦​​គ្រួសារ។  ដោយ​ឡែក​​ សម្រាប់​​ខេត្ត​កំពង់​ធំ​​ចំនួន​​​៨៧២គ្រួសារ​នាំមក​ចែកជូន​​នៅពេល​នេះ ។  លោក​​វេជ្ជបណ្ឌិត​សុះ​ មុះសិន  បាន​បន្ត​ទៀត​ថា  ក្នុង​នាម​រូប​លោក​​​ជា​ប្រធាន​សមាគម​និស្សិត​មូស្លីម​​កម្ពុជា និង​ម្ចាស់​​អំណោយ ​​​មានការ​សោក​ស្តាយ​ និង​ចូលរួម​​​រំលែក​ទុក្ខ​​ជាមួយ​​បងប្អូន​​​រងគ្រោះ ។

លោកវេជ្ជបណ្ឌិត​​​ក៏​បាន​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​​​រងគ្រោះ​​​ឱ្យ​យក​ចិត្តទុក​ដាក់​​​ចំពោះ​កូន​ចៅ​កុំ​ឱ្យ​លេងទឹក​​ ចៀស​វាង​​ជួបគ្រោះ​ថ្នាក់​លង់​ទឹក​ ​ពស់ចឹក​ និង​គិតពីសុខភាព ​​ត្រូវ​ពិសា​ទឹក​​ដាំពុះ​​​និងធ្វើ​អនាម័យ​បោសសម្អាត​​ជុំ​វិញ​ផ្ទះពេល​​ទឹក​ស្រក​​ ចៀសវាង​​មាន​ជំងឺ​ឆ្លង​ផ្សេងៗ។  ម្យ៉ាង​ទៀត​​​ពេល​ទឹក​​ស្រក​ សូម​បងប្អូន​​​ខិតខំ​បង្ក​បង្កើន​​ផល​ឡើង​វិញ​ដើម្បី​ជីវភាព​​របស់​បងប្អូន​​​ និង​ត្រូវ​ចេះសាមគ្គី​គ្នា​ជួយ​គ្នា​ទៅវិញទៅមក​ ​គោរព​ច្បាប់​​​​រដ្ឋ និង​ប្រតិបត្តិ​ទៅតាម​​សាសនា​ឱ្យ​បាន​ត្រឹម​ត្រូវ​​ ព្រោះ​សាសនា​​​មិន​ថា​សាសនា​​ណា​​ទេ ​​​ ​​តែង​​បង្រៀន​ឱ្យ​​​មនុស្ស​ធ្វើ​តែ​អំពើ​ល្អ​ ។ លោក​​វេជ្ជបណ្ឌិត​​ សុះ មុះសិន  ក៏​បាន​​​ថ្លែងអំណរគុណ​​យ៉ាង​​ជ្រាល​ជ្រៅ​​​ដល់​អង្គការ​​​ Muslime Helfen នៃ​ប្រទេស​​​អាល្លឺម៉ង់​​ ដែល​តែងតែ​​ផ្តល់​អំណោយ​​ជាច្រើន​និង​មាន​គម្រោង​​​បណ្តុះបណ្តាល​​អប់រំ​ដល់​និស្សិត​​​មូស្លីម​កម្ពុជា ​ដើម្បី​ឱ្យ​និស្សិត​ស្នាក់​នៅ និងជួយ​ផ្តល់​អំណោយ​​សង្គ្រោះ​​​ជាច្រើន​ទៀត​ដល់​ប្រជាពលរដ្ឋ​​រងគ្រោះ​ដោយ​​​ភ្លើង​ឆេះ​ផ្ទះ​  និង​គ្រោះ​​​​ទឹកជំនន់ ព្រមទាំង​​មាន​គម្រោង​​​ជាច្រើន​ទៀត​​ ជាការ​ចូលរួម​​កាត់​បន្ថយ​ភាព​​ក្រីក្រ​របស់​​ប្រជា​ពលរដ្ឋ​ និង​ការ​ចូលរួម​ចំណែក​​អភិវឌ្ឍន៍​ប្រទេស​​​​កម្ពុជា ឱ្យ​កាន់​តែ​រីកចម្រើន​ថែមទៀត​៕