ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​អធិការ​ ព្រះ​សង្ឃ ​គណៈ​កម្ម​ការ​​អាចារ្យ​ និង​ពុទ្ធ​បរិ​ស័ទ​​វត្តស្លែង​ប្រគល់​​ទេយ្យ​ទាន​ដល់​សាខា​​កាក​បាទ​ក្រហម​​ កម្ពុជារាជ​ធានី​ភ្នំពេញ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ព្រះចៅអធិការ​​ ​ព្រះ​សង្ឃ ​​គណៈ​កម្ម​ការ​អាចារ្យ​ និង​ពុទ្ធ​បរិ​ស័ទ​វត្ត​ឧត្តម​​ពោធិ​ព្រឹក្ស​ ហៅវត្ត​ស្លែង បាន​ប្រគល់​ទេយ្យ​​ទាន​មាន​គ្រឿ​ង​ឧបភោគ​បរិ​ភោគ​ និង​ថវិកា​​មួយ​ចំនួន​ដល់​សាខា​កាក​បាទ​ក្រហម​​កម្ពុជា រាជ​ធានី​ភ្នំពេញ ​ដើម្បី​នាំ​យក​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​ជួប​ប្រទះ​នូវ​ គ្រោះ​ទុរ្ភឹក្ស​ផ្សេង​ៗ​ដូចជា ទឹក​ជំនន់​ជាដើម ។ ​ពិធី​ប្រគល់ និង​ទទួល​ទេយ្យ​ទាន​នោះ​ធ្វើ​ឡើងកាល​ពីវេលា​​ព្រឹក​ថ្ងៃ​ទី​១០

រាជធានីភ្នំពេញ ៖ ​ព្រះចៅអធិការ​​ ​ព្រះ​សង្ឃ ​​គណៈ​កម្ម​ការ​អាចារ្យ​ និង​ពុទ្ធ​បរិ​ស័ទ​វត្ត​ឧត្តម​​ពោធិ​ព្រឹក្ស​ ហៅវត្ត​ស្លែង បាន​ប្រគល់​ទេយ្យ​​ទាន​មាន​គ្រឿ​ង​ឧបភោគ​បរិ​ភោគ​ និង​ថវិកា​​មួយ​ចំនួន​ដល់​សាខា​កាក​បាទ​ក្រហម​​កម្ពុជា រាជ​ធានី​ភ្នំពេញ ​ដើម្បី​នាំ​យក​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​ជួប​ប្រទះ​នូវ​គ្រោះ​ទុរ្ភឹក្ស​ផ្សេង​ៗ​ដូចជា ទឹក​ជំនន់​ជាដើម ។ ​ពិធី​ប្រគល់ និង​ទទួល​ទេយ្យ​ទាន​នោះ​ធ្វើ​ឡើងកាល​ពីវេលា​​ព្រឹក​ថ្ងៃ​ទី​១០ ​តុលា ឆ្នាំ​២០១១ នោ​ក្នុង​ទី​អារាម​វត្ត​ឧត្តម​​ពោធិ​ព្រឹក្ស ​ហៅ​វត្ត​ស្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ពង​ទឹក ខណ្ឌ​​ដង្កោ រាជ​ធានីភ្នំពេញ ។

ទេយ្យ​ទាន​ដែល​​បាន​ប្រគល់​ជូន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​រាជ​ធានីភ្នំពេញ នា​ពេល​នោះ​រួម​មាន ​អង្ករ​​ចំនួន​២​តោន មី​ចំនួន​១១០​កេស ​ទឹក​ត្រី និង​ទឹក​ស៊ី​អ៊ីវ​ចំនួន​១០០​យួរ ​ទឹក​ក្រូច​ចំនួន​៣៥​កេស ទឹក​ដោះ​គោ​ចំនួន​១.២០០​កំប៉ុង ស្ករ​ស​ចំនួន​១.២០០​គីឡូ​ក្រាម ​តែ​ចំនួន​១.៥០០​កញ្ចប់ ​និង​ត្រីខ​៩០០​កំប៉ុង ​ព្រម​ទាំង​ថវិកា​ចំនួន​២.៣៦៣.៦០០​រៀល ។ ​​អំណោយ​សង្គ្រោះ​​ទាំង​នេះ​ត្រូវ​បាន​​ព្រះ​តេជ​គុណ​ព្រះ​មហាសុធម្ម​វង្ស ​ចឹក ចុន្ទ ​ទីប្រឹក្សា​​ផ្ទាល់​សម្តេច​ព្រះ​សុមេធា​ធិបតី នន្ទ​ ង៉ែត ​​សម្តេច​ព្រះ​សង្ឃ​​នាយក​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ស្លែង និង​ព្រះ​សង្ឃ​​ ព្រម​ទាំង​ពុទ្ធ​បរិ​ស័ទ​​វត្ត​នោះ​សន្សំ​ទុក​ចូល​រួម​​ចំណែក​ក្នុង​សកម្ម​​ភាព​មនុស្ស​ធម៌ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ មាន​ការ​អញ្ជើញ​ទៅ​​ទទួល​អំណោយ​​​ដោយ​ផ្ទាល់​​ពី​សំណាក់​​លោក​ប៉ា សុជាតិ​វង្ស ​ប្រធាន​សាខា​កាក​បាទ​ក្រហម​​កម្ពុជា​ រាជធានីភ្នំពេញ និង​លោក​ជំទាវ​ជាភរិយា​ អម​ដំណើរ​​ដោយ​លោក​ជំទាវ​ឡោក ខេង និង​​មន្ត្រី​សាខា​​កាក​បាទ​ក្រហម​កម្ពុជារាជធានីភ្នំពេញ​មួយ​ចំនួន​ទៀត។ ​ក្នុងនោះ​ក៏​មាន​វត្ត​មាន​លោក​ក្រូច ផាន ទីប្រឹក្សា​​សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​ខណ្ឌដង្កោ ​លោក​ហែម ដារិទ្ធិ ​​លោក​សេង គន្ធ អភិ​បាល​រង​ខណ្ឌ​ដង្កោ ​លោក​ថេង សុថុល ​​ប្រធានអនុ​សាខា​​កាក​បាទក្រហ​ម​ខណ្ឌ​ដង្កោ ​និង​មន្ត្រីជា​ច្រើន​​រូប​ទៀត។

ព្រះតេជ​ គុណ​ ចឹក ចុន្ទ ​ទីប្រឹក្សា​​ផ្ទាល់​សម្តេច​ព្រះមហា​សុមេធា​ធិបតី​​​ នន្ទ ង៉ែត និង​ជា​ចៅ​អធិការ​វត្ត​ស្លែង បាន​មាន​ថេរដីកា​ថា អំណោយ​ជា​គ្រឿង​​ឧបភោគ​បរិ​ភោគ​ និង​ថវិកា​ទាំង​អស់​នេះ គឺ​បាន​មក​ពី​ការ​សន្សំ​ទុក​ពី​សំណាក់​ព្រះអង្គ និង​ព្រះសង្ឃ​ក្នុង​វត្ត​មួយចំនួន និង​មួយចំន​ួន​ទៀត​បាន​មកពី​ការចូលរួម​ចំណែករបស់​ប្រជា​ពល​រដ្ឋ​ដែល​​ជា​ពុទ្ធ​បរិ​ស័ទ​ចំណុះ​ជើង​វត្ត​មាន​​ទាំង​អ្នក​ដែល​រស់​នៅ​​ឯ​ប្រទេស​បារាំង​ផង​ដែរ ។ ​ចៅអធិ​ការ​វត្ត​អង្គ​នោះ​បាន​បន្តថា ដោយ​អនុ​វត្តទៅ​​តាម​ការ​ណែនាំ​របស់​សម្តេច​ព្រះ​សង្ឃ​នាយក និង​ប្រសាសន៍​របស់​សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​មើល​ឃើញ​ថា ប្រជា​ពល​រដ្ឋ​កំពុង​​ជួប​ប្រទះ​នឹង​គ្រោះ​ទុរ្ហឹក្ស​ទឹក​ជំនន់​ ទើប​ព្រះអង្គ​នាំយក​ទេយ្យ​ទាន​ទាំងនេះមកប្រគល់​ជូន​ដល់​សាខា​កាក​បាទក្រហមកម្ពុជា​​រាជធានី​ភ្នំពេញ ដើម្បី​នាំយ​កទៅ​ចែកជូន​ដល់​ប្រជា​ពល​រដ្ឋ​រងគ្រោះ​ទាំង​​នោះ ហើយ​ក៏​ចង់​ចូល​​រួម​ចំណែក​​នៅ​ក្នុងសង្គម​ជាតិ​ផង​ដែរ ។

លោក​បា៉ សុជាតិ​វង្ស ប្រធាន​សាខា​កាក​បាទ​ក្រហម​កម្ពុជារាជ​ធានី​​ភ្នំពេញ បាន​ថ្លែងថា ​គ្រោះ​ទឹក​ជំនន់​បង្ក​ឡើង​ដោយ​ព្យុះ​ទីហ្វុង ​បាន​ជន់​លិច​លំនៅ​ឋាន​​ដំណាំ​កសិ​កម្ម​ប្រជា​ពល​រដ្ឋ ព្រម​ទាំង​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ទៀត ។ បន្ទាប់​ពី​ជួប​នូវ​បញ្ហា​​​បែប​​នេះ ​បាន​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​​ជួប​ការ​ខ្វះ​ខាត​ស្បៀង​អាហារ​ បាត់​បង់​ផ្ទះ​​សម្បែង​ និង​មាន​អ្នក​ស្លាប់​បាត់​បង់ជីវិត​ទៀត​ផង មិន​តែ​ប៉ុណ្ណោះ​ពួកគាត់​កំពុង​ត្រូវ​ការ​ចាំ​បាច់​នូវ​ជំនួយសង្គ្រោះ​ជា​បន្ទាន់ ។

លោក​ប៉ា សុជាតិ​វង្ស បាន​បន្ត​ថា ការ​ប្រគល់​ជូន​ទេយ្យ​ទាន​នា​ពេល​នេះ គឺ​ជា​ការ​ចែក​រំលែក​​មួយ​ដ៏​សំខាន់​​បំផុត ហើយ​ក៏​ជា​កាយ​វិការ​មនុស្ស​ធម៌មួយ​នៅ​ក្នុង​សង្គម​ជាតិ​របស់​ព្រះ​ចៅ​អធិ​ការ​វត្ត ​ព្រះសង្ឃ និង​​ពុទ្ធ​បរិ​ស័ទ​វត្តស្លែង ​ក្នុង​ការ​ជួយ​សង្គ្រោះ​​ប្រជា​ពល​រដ្ឋ​កំពុង​រង​គ្រោះ​។ ជាង​នេះ​ទៅ​ទៀត គឺ​ជា​ការ​អនុ​វត្ត​តាម​ប្រសាសន៍​របស់​​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន ​ដែល​សម្តេច​បាន​ចេញ​បញ្ជា​​ដាច់​ណាត់​ឱ្យ​មន្ត្រី​គ្រប់​​លំដាប់​ថ្នាក់ពិនិត្យ​មើល​ប្រជា​ពល​រដ្ឋ​ មិន​ត្រូវ​ទុក​ឱ្យ​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​ឡើយ៕