ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​​​​អំណោយ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​លោក​ជំ​ទាវ​ចែក​ជូនជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​​ ៖ ​ព្រឹក​ថ្ងៃ​​អាទិត្យ ទី​៩ តុលា ឆ្នាំ​២០១១ លោក​គិន​ លី​ អនុ​ប្រ​ធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​មុខ​កំពូល និង​ជា​ប្រ​ធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​រកា​កោង​២ អម​ដំណើរ​ដោយ​លោក​កើត សារុន និង​លោក​​សុខ គឹម​សាន្ត អនុ​ប្រ​ធាន​ចុះ​ជួយឃុំ​រកា​កោងទី​២ ស្រុក​មុខ​កំពូល រួម​នឹង​មន្ត្រី​ក្រុម​ការ​ងារ​​​គណបក្ស​ប្រ​ជា​ជន​កម្ពុជា

ខេត្ត​កណ្តាល​​ ៖ ​ព្រឹក​ថ្ងៃ​​អាទិត្យ ទី​៩ តុលា ឆ្នាំ​២០១១ លោក​គិន​ លី​ អនុ​ប្រ​ធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​មុខ​កំពូល និង​ជា​ប្រ​ធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​រកា​កោង​២ អម​ដំណើរ​ដោយ​លោក​កើត សារុន និង​លោក​​សុខ គឹម​សាន្ត អនុ​ប្រ​ធាន​ចុះ​ជួយឃុំ​រកា​កោងទី​២ ស្រុក​មុខ​កំពូល រួម​នឹង​មន្ត្រី​ក្រុម​ការ​ងារ​​​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ជា​ច្រើន​រូប​ទៀត ​បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​​សម្តេច​​អគ្គ​ម​ហា​សេនា​បតី​​​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​​បណ្ឌិត​​ប៊ុន រ៉ានី​ ​ហ៊ុន សែន ចែក​​ជូន​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន​១៤៧​គ្រួ​សារ ​មក​ពី​ឃុំ​រ​កា​កោង​ទី​២ ស្រុក​មុខ​កំពូល​​។

លោក​យិន​ សំ​ អភិបាល​រង​​​ស្រុក​មុខ​កំពូល​បាន​លើក​ឡើង ​​​ពី​ស្ថា​ន​ភាព​ជីវ​ភាព​​រស់​នៅ​របស់​ប្រ​ជា​ពល​រដ្ឋ​​មូល​ដ្ឋាន ដោយ​បញ្ជាក់​ថា អា​ស្រ័យ​​ដោយ​គ្រោះ​ម​ហន្ត​​រាយ​​ជំនន់ទន្លេ​មេ​គង្គ​ធ្វើ​ឱ្យ​ផ្ទះ​សម្បែង​ ដំណាំ​​អនុ​ផល​​ផ្សេងៗ ​ក៏​ដូច​​ជា​សា​លា​រៀន​ ​ផ្លូវ​ថ្នល់​ក្នុង​ឃុំ​រកា​កោង​ទី​២ ​ទទួល​រង​ការ​ខូច​ខាត ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​ប្រ​ជា​ពល​រដ្ឋ​​ចំនួន​​១៤៧​ គ្រួ​សារ ត្រូវ​រើ​លំ​នៅ​​ឋាន​មក​កាន់​ទី​​​ទួល​សុវត្ថិ​ភាព​ ដំណាំ​គ្រប់​មុខ​​ចំនួន​៦៥​ហិក​តា​ ​ត្រូវ​​ទឹក​ជន់​លិច​ សាលា​រៀន៣​កន្លែងត្រូវ​បិទ​ទ្វារ​និង​ផ្លូវ​ថ្នល់​ប្រ​វែង​៥.២៤៧​ម៉ែត្រ ទទួល​រង​ការ​ខូច​ខាត​​ទាំង​ស្រុង​។

លោក​គិន លី​ បាន​សម្តែង​ការ​​សោក​ស្តាយ​​ចំពោះ​ការ​ខូច​ខាត​ផល​ប្រ​យោជន៍​​របស​់​បង​ប្អូន​​ប្រ​ជា​ពល​រដ្ឋ​ដោយ​សារ​ទឹក​ជំនន់​នា​ពេល​នេះ​។ លោក​បាន​ពាំ​នាំ​​នូវ​ការ​នឹក​រលឹក​​​សាក​សួរ​សុខ​ទុក្ខ​ ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ដែល​ជា​និច្ច​កាល​ តែង​តែ​គិត​គូរ​ដល់​សុខ​ទុក្ខ​ និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ពល​រដ្ឋ​​ ពិសេស​សម្តេច​តេ​ជោ​ហ៊ុន សែន និង​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី ​​​ហ៊ុន សែន​និង​នាំ​យក​អំណោយ​​ជា​បន្ត​បន្ទាប់​ចែក​ជូន​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ទូ​ទាំង​ប្រ​ទេស​។ លោក​បាន​ណែ​នាំ​ដល់​អា​ជ្ញា​ធរ​​​មូល​ដ្ឋាន​ឱ្យ​ជួយ​អន្ត​រា​គមន៍​ដល់​ជន​រង​គ្រោះ​ដោយ​មិន​ទុកឱ្យ​ពល​រដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀង​ដោយ​យើង​ពុំ​បាន​ដឹង​នោះ​ឡើយ​។

លោក​គិន​​ លី​ ក៏​បាន​ណែ​នាំ​ដល់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​​ ត្រូវ​​​មាន​ការ​ប្រុង​ប្រ​យ័ត្ន​​ពី​សុខ​ភាព​​ អ​នា​ម័យ ហាម​កូន​ចៅ​កុំ​​ឱ្យ​លេង​ទឹក​ និង​ពេល​ទឹក​​ស្រក ត្រូវ​ខិត​ខំ​បង្ក​បង្កើន​ផល​ ដាំដំណាំ​រួម​ផ្សំ​ និង​ត្រូវ​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ពិនិត្យ​បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត​​ឱ្យ​បាន​គ្រប់ៗ​គ្នា​។ ត​មក​លោក​គិន​ លី និង​ក្រុម​ការ​ងារ​បាន​​នាំ​យក​អំណោយ​របស់​សម្តេច​​តេ​​​ជោ​ហ៊ុន ​សែន ​និង​លោក​ជំ​ទាវ​​ ចែក​​ជូន​ជន​រង​គ្រោះ​ទាំង​១៤៧​គ្រួ​សារ ក្នុង​មួយ​គ្រួ​សារ​ៗទទួល​បាន​អង្ករ​២០​គី​ឡូ​ក្រាម ទឹក​ត្រី​មួយ​យួរ ​​​ទឹក​ស៊ី​អីុវ​មួយ​យួរ ត្រី​ខ​១០​កំ​ប៉ុង មី​១០​កញ្ចប់​ ថវិកា​៥​ម៉ឺន​រៀល។ ​​ឧប​ត្ថម្ភ​កម្លាំង​​ប្រ​ដាប់​អាវុធ​​១៥​នាក់ ម្នាក់ៗ​​​២​ម៉ឺន​រៀល​​ និង​ចំណាយ​ផ្សេង​ៗ​ជា​ច្រើន​ទៀត សរុប​អស់​​ថវិកា​ចំនួន​២៨.៧៩៥​.០០០រៀល៕