ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​​មិន​បាន​ដូច​បំណង​ប៉ង​លោ​ត​ទឹក​សម្លា.ប់​ខ្លួន​

13 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់បានលោត​ទឹកពីលើស្ពានសេកុងប៉ងធ្វើអត្តឃា.ត តែត្រូវ​​គេជួយសង្រោ្គះទាន់ពេលវេលា​កាល​ពី​ម៉ោង​២​និង​៥៩នាទីរសៀល ថ្ងៃទី៩ តុលា ។
បើតាមសាក្សីឃើញហេតុការណ៍​និយាយថា មុនពេលកើតហេតុយុវជនម្នាក់នេះ​បានជិះម៉ូតូ​ឌុប​មកលើស្ពានសេកុងក្នុងសភាព​ ស្រពាប់​ស្រពោន​ហាក់បីដូចជាមានទុក្ខកង្វល់អ្វី​មួយ​​បន្តិច​ក្រោយ​​មក​

ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់បានលោត​ទឹកពីលើស្ពានសេកុងប៉ងធ្វើអត្តឃាត តែត្រូវ​​គេជួយសង្រោ្គះទាន់ពេលវេលា​កាល​ពី​ម៉ោង​២​និង​៥៩នាទីរសៀល ថ្ងៃទី៩ តុលា ។
បើតាមសាក្សីឃើញហេតុការណ៍​និយាយថា មុនពេលកើតហេតុយុវជនម្នាក់នេះ​បានជិះម៉ូតូ​ឌុប​មកលើស្ពានសេកុងក្នុងសភាព​ស្រពាប់​ស្រពោន​ហាក់បីដូចជាមានទុក្ខកង្វល់អ្វី​មួយ​​បន្តិច​ក្រោយ​​មក​ស្រាប់តែឡើងលើបង្កាន់ដៃ​ស្ពាន ហើយ​លោតទឹកតែម្តង។ ខណៈឃើញដូច​នេះ អ្នក​ឃើញ​ហេតុការណ៍ក៏បាន​ជិះ​ម៉ូតូមក​គល់​ស្ពានស្រែកហៅទូករបស់ខ្មែរ​អ៊ិស្លាមនេសាទត្រី​ក្នុងទន្លេនោះ ដើម្បីជួយ​សង្គ្រោះជីវិត។

អ្នកនេសាទត្រីជាខ្មែរអ៊ិស្លាមឈ្មោះយូ ម៉ាន ​ដែល​បានបើក​​ទូកចុះជួយ​សង្គ្រោះនិយាយ​ថា ខណៈគាត់កំពុងតែរាយមង​ក្នុងទន្លេ ស្រាប់​តែ​មាន​គេស្រែកប្រាប់ថា មានអ្នកលោតទឹកពី​លើ​ស្ពានជួយមើលផង ។ ពេល​នោះគាត់​បាន​បើក​ទូក​រកមើល​ហើយ​ប្រទះឃើញយុវជននោះ​កំពុង​ខំប្រឹង​ហែល​ទឹកទាំងត្រដាបត្រដួស និងស្រែក​ឲ្យ​​ជួយ​ផង ខណៈឈ្លក់ទឹក ហើយរូបគាត់​និង​ឪពុក​​ម្តាយ​នៅលើទូកបានជួយស្រង់មកលើទូក​​តែ​សន្លប់​​ទៅ​ហើយ​ក៏ជួយរឺតទ្រូងនិងរលាក់ទឹក​ចេញ​រួចនាំទៅមន្ទីរពេទ្យខេត្ត។

លោកអ៊ុង សូវៀត នាយកមន្ទីរពេទ្យ​ខេត្ត​មានប្រសាសន៍ថា យុវ​ជន​រូប​នេះ​បានរួចផុត​ពី​ការ​ស្លាប់​ហើយ​បន្ទាប់ពីជួយសង្គ្រោះទាន់ពេល​វេលា។ យុវជន​ដែល​គិតខ្លីម្នាក់នេះ បន្ទាប់ពីដឹងខ្លួន​ឡើងវិញ​​និយាយថា ខ្លួន​ឈ្មោះ​ម៉ៅ ឆៃហ៊ាង ហៅ​ឌី សុវណ្ណារ៉ា អាយុ​២០ឆ្នាំ មានស្រុកកំណើត​នៅ​ភូមិ​ចង្ក្រង់ ឃុំ​ចង្ក្រង់ ស្រុកចិត្របូរី ខេត្ត​ក្រចេះ ទើបមកធ្វើការ​ជាអ្នកសំអាតអនាម័យ​ក្នុង​ហាងខារ៉ាអូខេ សួន​រីករាយ ខេត្តស្ទឹងត្រែង បាន​រយៈពេល​មួយ​ខែ។ ខ្លួនបានព្យាយាម​សម្លាប់​ខ្លួនពីរបីលើកហើយតែ​ត្រូវបានគេ​ជួយ​សង្គ្រោះរហូត ហើយខ្លួនលោតទឹកនេះ ដោយ​​សារ​តូច​ចិត្តនឹង​ខ្លួន​ឯង​មាន​ជីវ​ភាពក្រីក្រ​ពេក ហើយចង់ក្លាយជាតារា​ចម្រៀង​ចង់ទៅ​ប្រឡង​ចម្រៀង​នៅភ្នំពេញ តែគ្រួសារ​ឪពុកម្តាយមិនឲ្យ​ទៅដូចបំណង។ ដោយសារ​តែ​ការព្យាយាម​មិន​បាន​សម្រេចខ្លួនក៏អស់​សង្ឃឹម ទើបព្យាយាម​សម្លាប់ខ្លួនបែប​នេះ។

យុវ​ជន​រូប​នេះ​បានរៀបរាប់ថា កាលដែល​ខ្លួន​មិនទាន់​មក​ខេត្តស្ទឹងត្រែងបម្រើការងារក្នុង​ហាង​ខារ៉ា​អូខេ​នេះ ខ្លួនជាអ្នកចម្រៀងតាម​រង្គ​សាល។ ដោយមានការសរសើរនិងលើកទឹកចិត្ត​ពីអ្នក​ភូមិថា ខ្លួនមានទឹកដមសំនៀងពីរោះគួរ​តែទៅ​ប្រឡងជាតារាចម្រៀងនៅភ្នំពេញ​ប្រហែល​ជា​មានសង្ឃឹមនឹងជាប់ជាតារា ហើយ​ខ្លួន​បានព្យា​យាមចង់ទៅភ្នំពេញដើម្បីប្រឡងតែ​ត្រូវ​​គ្រួសារ​ហាមឃាត់មិនឲ្យធ្វើជាអ្នកច្រៀងរាំ ខ្លួន​ក៏កើត​ការ​តូចចិត្តថា គេធ្វើបានចុះហេតុអ្វីក៏​ខ្លួនមិនអាច​ធ្វើបានដូចគេ ទើបបានជាមាន​គំនិត​គិតខ្លីចង់​ស្លាប់​បែបនេះ មិនមានការ​ពាក់ព័ន្ធនឹង​រឿង​សេ្នហា​អ្វីទេ ហើយក៏គ្នានការពាក់ព័ន្ធមាន​បញ្ហា​​ជា​មួយថៅកែហាងដែរ។

ជួបជាមួយមេការម្ចាស់ហាងខារ៉ាអូខេ សួន​រីករាយ លោកបានបញ្ជាក់ថា យុវជនម្នាក់នេះ​ជាអ្នកបម្រើការងារខាងអនាម័យក្នុងហាងនេះ​មែន តែការដែលរូបគេមានគំនិតគិតខ្លីបែបនេះ គឺមិនមានអ្វីពាក់ព័ន្ធជាមួយហាងទេ នេះជារឿង​ផ្ទាល់ខ្លួនរបស់គេតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្នុងខេត្តស្ទឹងត្រែង​នេះ មានហាងខារ៉ាអូខេ ជិត២០កន្លែង ​ក្នុង​នោះ​ហាង​ធំ​១១កន្លែង និងតូច០៥កន្លែង៕