ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​​គាំទ្រ​​ឥណ្ឌូណេសីុ​​ក្នុង​ការ​បញ្ជូនអ្នក​សង្កេតការណ៍​មក​កាន់​តំបន់​ជម្លោះ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ឯក ​ថា ​អ្នក​នាំ​ពាក្យ​ និង​ជា​អនុ​ប្រធាន​​​នាយក​ដ្ឋាន​ព័ត៌​មាន​នៃ​​អង្គ​​ភាពព័ត៌​មាន​និង​​ប្រតិ ​កម្ម​រហ័ស​​បាន​ឱ្យ​ដឹង​ថា ក្នុងជំនួប​សម្តែង​ការ​គួរ​សម និង​​ពិភាក្សា​​ការ​ងារ​ជា​មួយ​លោក​សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​កាល​ពីថ្ងៃទី​៦ តុលា ​នៅទីស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី លោក​ ក-សាន​មូហ្គាម ​រដ្ឋ​មន្ត្រី​​ការ​បរទេស​​ និង​ជា​រដ្ឋ​មន្ត្រី​ច្បាប់​​នៃ​សាធារណ​រដ្ឋ​សិង្ហ​បុរី​មាន​ប្រសាសន៍ថា

រាជធានីភ្នំពេញ ៖ លោក​ឯក ​ថា ​អ្នក​នាំ​ពាក្យ​ និង​ជា​អនុ​ប្រធាន​​​នាយក​ដ្ឋាន​ព័ត៌​មាន​នៃ​​អង្គ​​ភាពព័ត៌​មាន​និង​​ប្រតិ​កម្ម​រហ័ស​​បាន​ឱ្យ​ដឹង​ថា ក្នុងជំនួប​សម្តែង​ការ​គួរ​សម និង​​ពិភាក្សា​​ការ​ងារ​ជា​មួយ​លោក​សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​កាល​ពីថ្ងៃទី​៦ តុលា ​នៅទីស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី លោក​ ក-សាន​មូហ្គាម ​រដ្ឋ​មន្ត្រី​​ការ​បរទេស​​ និង​ជា​រដ្ឋ​មន្ត្រី​ច្បាប់​​នៃ​សាធារណ​រដ្ឋ​សិង្ហ​បុរី​មាន​ប្រសាសន៍ថា ​នេះជា​លើក​ទី​១ ដែល​លោក​បាន​មក​បំពេញ​​ទស្សន​កិច្ច​ផ្លូវការ​នៅ​កម្ពុជា បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​តែងតាំង​​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ ក្រោយ​ពេល​បោះ​ឆ្នោត​​នៅ​សិង្ហ​បុរី​កន្លង​​មក ។

លោក​មាន​ប្រសាសន៍​​បន្តថា ​នៅពេល​នេះ​​លោក​បាន​ឃើញ​ទំនាក់​ទំនង​រវាង​ប្រទេស​​ទាំង​ពីរ​សិង្ហ​បុរី-​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​។ លោក​បាន​​ពិភាក្សា​​ជា​មួយ​សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​ពិភាក្សា​​ជា​មួយ​លោក​ឧប​នាយក​រដ្ឋម​ន្ត្រី​ ហោ ណាំហុង និង​បាន​ចូល​ក្រាប​បង្គំ​​គាល់​​ព្រះ​​ករុណា​ព្រះ​បាទ​​សម្តេច​ព្រះ​​បរម​នាថ​នរោត្តម​ សីហមុនី​ ​ព្រះ​មហាក្សត្រ​​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា​ផង​ដែរ ។

លោក​រដ្ឋ​មន្ត្រី​​ការ​បរទេស​សិង្ហ​បុរី បាន​សម្តែងនូវក្តីសង្ឃឹម​ថា ប្រទេស​ជា​សមា​ជិក​​អាស៊ាន​មួយ​ចំនួន​រាប់​​ទាំង​​ប្រទេស​កម្ពុជា​ផង​ដែរ នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​​ដែល​ប្រទេស​សិង្ហ​បុរី​នឹង​ខិតខំ​ជួយ​បន្ថែម​ទៀត​ក្នុង​ការ​កសាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ក្នុងក្រប​ខណ្ឌ​អាស៊ាន។ នៅ​ឆ្នាំ​២០១២ កម្ពុជា​ធ្វើ​ជា​ប្រធាន​​អាស៊ាន​ និង​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន ​ក៏​ប៉ុន្តែ​​វា​ជួន​​ពេល​ដែល​ពិភព​លោក​មាន​ការ​លំបាក​នូវ​​វិបត្តិ​សេដ្ឋ​កិច្ច ។ ទន្ទឹម​នេះ សិង្ហ​បុរី​​នៅ​បន្ត​​គាំទ្រ និង​ធ្វើ​ការ​យ៉ាង​ជិត​សិទ្ធ​​ជា​មួយ​កម្ពុជា​ក្នុង​ទំនាក់​ទំនង​ក្របខណ្ឌ​​អាស៊ាន​ ក៏ដូច​ជា​​ការ​ជួយ​​​ជ្រោម​ជ្រែង​ក្នុង​ការ​រៀបចំ​សម័យ​ប្រជុំ​​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០១២ ខាង​មុខ​នៅ​កម្ពុជា ។

មាន​ប្រសាសន៍​​ក្នុង​ឱកាស​នោះ​ លោក​បណ្ឌិត​​សភា​ចារ្យ សុខ អាន ​បញ្ជាក់ថា ​មក​ដល់​ពេល​នេះ​​រាជ​រដ្ឋាភិបាល​​កម្ពុជា​ធ្វើ​ការ​​ទ្វេ​ភាគី​​ជា​មួយ​រដ្ឋា​ភិបាល​​បណ្តា​ប្រទេស​សមា​ជិក​​អាស៊ាន​ គឺ​ល្អ​ក៏ដូច​ជា​​មួយ​​អង្គ​ការ​ក្រៅរដ្ឋា​ភិបាល​​​ដែរ ។ ​នៅ​ពេល​នេះ ​កម្ពុជា​កំពុង​ជួប​គ្រោះ​ទឹក​ជំនន់​​ដែល​គ្រោះ​ទឹក​ជំនន់​​ឆ្នាំ​នេះ​ប្រហាក់​ប្រហែល​នៅ​ឆ្នាំ​២០០០ ដែរ ដីស្រែ​រាប់​មឺុន​ហិកតា ​ត្រូវ​ខូច​ខាត ។ ប៉ុន្តែ​នៅពេល​​ទឹក​ស្រក​ទៅវិញ​យើង​​អាច​​ស្តុក​ទឹក​បាន​នៅ​តាម​អាង តាម​ប្រឡាយ ដើម្បី​ស្រោច​ស្រព​ដំណាំ​កសិ​កម្ម​ពិសេស​ស្រូវ​រដូវ​ប្រាំង។

លោក​​រដ្ឋ​មន្ត្រី​ការ​បរទេស​សិង្ហ​បុរី​ បាន​រំលឹក​ពី​ដំណើរ​​ទស្សន​កិច្ច​រ​បស់​លោក​បណ្ឌិត​សភាចារ្យ សុខ អាន នៅ​សិង្ហ​បុរី​​កន្លង​ទៅ ​ដែល​ពេល​នោះ​លោក​បណ្ឌិត​​សភា​ចារ្យ​​មាន​ការ​ចាប់​អារម្មណ៍​យា៉ង​ខ្លាំង​លើ​ការ​បណ្តុះ​បណ្តាល​មន្ត្រីរាជ​ការ​សីុវិល​ក៏​ដូចជា​និស្សិត​ផ្នែក​​​ព័ត៌​មានវិទ្យា គឺវា​មាន​សារ​សំខាន់​​ក្នុង​កា​រទាក់​ទាញ​​វិនិ​យោគ​ិន​ក៏ដូច​ជា​ជួយ​រួមចំណែក​​ការងារ​ក្នុង​ប្រទេស​​នីមួយៗ​បាន​ល្អ ។

ទាក់​ទិន​​នឹង​បញ្ហា​នេះ ​លោក​បណ្ឌិត​សភា​ចារ្យ សុខ អាន ​មាន​ប្រសាសន៍ថា ​កម្ពុជាត្រូវ​​ការ​បណ្តុះ​បណ្តាល​ផ្នែក​វិជ្ជា​ជីវៈ​ដល់​និស្សិត​​ឱ្យ​​បាន​បញ្ចប់​ការ​សិក្សា និង​ប្រជា​ពល​រដ្ឋ​​កម្ពុជា​ដែល​មាន​ចំណេះ​​ដឹង​ទូលំទូលាយ​បន្ថែម​ទៀត​ផ្នែក​​ព័ត៌​មាន​វិទ្យា ដើម្បី​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក និង​ពល​កម្ម​ទីផ្សារ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក។ ហេតុ​​នេះ​​ហើយ​​បាន​ជា​យើង​បង្កើត​ទីភ្នាក់ងារ​​ប​ណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​ក្រោម​ការ​គ្រប់​​គ្រង​​របស់​ក្រសួង​​ការ​ងារ​ ហើយ​រាជ​រដ្ឋាភិបាល​​កំពុង​តែ​​អនុ​វត្ត​ផ្ទាល់​តែ​ម្តង ។

លោក ក-​សាន​មូហ្គាម បាន​សម្តែង​ការ​គាំទ្រ​ទៅ​លើ​គោល​ជំហរ​រ​បស់​អាស៊ាន​ ​ពិសេស​ប្រទេស​​ឥណ្ឌូណេសីុ ​នៅ​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​ក្នុង​ជម្លោះ​​​ព្រំដែន​កម្ពុជា-ថៃ​ ហើយ​សិង្ហ​បុរី​គាំទ្រ​តួនាទី​រប​ស់​​ឥណ្ឌូណេស៊ី ​ក្នុងការ​បញ្ជូន​អ្នក​​​សង្កេតការណ៍​​មក​កាន់​តំបន់​ជម្លោះ​​ព្រំដែន។

លោក​បណ្ឌិត​សភា​ចារ្យ សុខ អាន ​ក៏​បាន​រំលឹក​​អំពី​សេច​ក្តី​បង្គាប់​​របស់​តុលា​ការ​យុត្តិ​ធម៌​​អន្តរ​ជាតិ​ក្រុង​ឡា​អេ កាលពីខែ​កក្កដា ​ឆ្នាំ​២០១១ កន្លង​ទៅ លើ​៤​ចំណុច​គឺ ១-សុំ​ឱ្យ​ភាគី​កម្ពុជា-ថៃ ​ដក​កងក​ម្លាំង​ប្រដាប់អាវុធ​​ចេញ​ពី​តំបន់​ដែល​គ្មា​ន​យោធា​​​បណ្តោះ​អាសន្ន​មាន​ទំហំ​ជាង​១៧​,៣​គីឡូ​ម៉ែត្រការ៉េ ២-ថៃ​មិន​ត្រូវ​រាំង​ខ្ទប់​​កម្ពុជា​ពី​ការ​ចេញ​ចូលដោយ​សេរី​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ ៣-កម្ពុជា និង​ថៃត្រូវ​អនុ​ញ្ញាត​​​ឱ្យ​​មាន​អ្នក​សង្កេតការណ៍​ចូលធ្វើ​ការ​នៅ​តំបន់​​​នោះ និង​៤-​ប្រទេសទាំងពីរ​ត្រូវរាយការណ៍​​នូវ​អ្វី​ដែល​ខ្លួន​បាន​​ធ្វើ និង​មិន​បាន​ធ្វើ​ទៅតុលា​ការ​យុត្តិ​ធម៌អន្តរជាតិ ។

តុលា​ការ​អាច​ប្រើ​​ពេល​ពី​មួយ​ឆ្នាំ​​ទៅពីរ​ឆ្នាំ​ក្នុងការ​បកស្រាយ​​​​សាល​ក្រម​​ឆ្នាំ​១៩៦២ ​ដែល​បាន​កាត់​ក្តី​ប្រាសាទ​ព្រះវិហារ​ និង​តំបន់​ជុំវិញ​ប្រាសាទ​​នេះ​ឱ្យ​មក​កម្ពុជា ដោយ​ផ្អែក​​លើ​ផែនទី​ឆ្នាំ១៩០៤-១៩០៧ ។ ដូច្នេះ​ក្រោយ​ពី​ការ​បក​ស្រាយ​​សាល​ក្រម​នោះ​ តុលា​ការ​យុត្តិ​ធម៌​​អន្តរ​ជាតិ​ នឹង​អាចចេញ​សាល​ក្រម​​បកស្រាយ​ទៅ​តាម​​បណ្តឹងរបស់​កម្ពុជា៕