ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ទំលាក់​ស្លាក​ផ្សាយ​ពាណិជ្ជ​កម្ម​ខ្នាត​ធំ​អត់​ច្បាប់​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ដឹក​នាំ​ដោយ​លោក​សាំង សុភៈ​វិចិត្រ​ អភិ​បាល​រង​ខណ្ឌ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​តុលា បាន​ទៅ​ទម្លាក់​ស្លាក​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ក្រុម​ហ៊ុន Red Green Blue ដែល​ផ្សាយ​ពាណិជ្ជ​កម្ម​ប៊ី​ចេង VEDAN ដោយ​សារ​តែ​ស្លាក​ប៉ា​ណូ​នេះ​ពុំ​មាន​ច្បាប់​អនុ​ញ្ញាត​។​ ​ការ​ទម្លាក់​ស្លាក​ប៉ាណូ​នេះ​ក៏​មាន​​ការ​ចូល​រួម​ពី​មន្ត្រី​សាលា​រាជ​ ធានី​ភ្នំពេញ​ផង​ដែរ​។

រាជធានី​ភ្នំពេញ ៖ អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ដឹក​នាំ​ដោយ​លោក​សាំង សុភៈ​វិចិត្រ​ អភិ​បាល​រង​ខណ្ឌ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​តុលា បាន​ទៅ​ទម្លាក់​ស្លាក​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ក្រុម​ហ៊ុន Red Green Blue ដែល​ផ្សាយ​ពាណិជ្ជ​កម្ម​ប៊ី​ចេង VEDAN ដោយ​សារ​តែ​ស្លាក​ប៉ា​ណូ​នេះ​ពុំ​មាន​ច្បាប់​អនុ​ញ្ញាត​។​ ​ការ​ទម្លាក់​ស្លាក​ប៉ាណូ​នេះ​ក៏​មាន​​ការ​ចូល​រួម​ពី​មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​។

ស្លាក​ផ្សាយ​ពាណិជ្ជ​កម្ម​ដែល​ត្រូវ​ទម្លាក់​នោះ​មាន​ទំហំ​៤​គុណ​១៦​ម៉ែត្រ​ ស្ថិត​នៅ​ពី​លើ​ដំបូល​ផ្ទះ​៤​ល្វែង​តាម​មហា​វិថី​ម៉ៅ​សេ​ទុង​ខាង​លិច​រង្វង់​មូល​ចេន​ឡា​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក​។ លោក​សាំង សុភៈ​វិចិត្រឱ្យ​ដឹង​ថា ការ​ទម្លាក់​ស្លាក​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​​​របស់​ក្រុម​ហ៊ុន Red Green Blue ធ្វើ​ឡើង​តាម​លិខិត​របស់​សាលា​រាជ​ធានី​ភ្នំពេញ​លេខ​៨៣៣​ ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១១ ដោយ​សារ​ប៉ា​ណូ​ផ្សាយ​ពាណិជ្ជ​កម្ម​ប៊ី​ចេង VEDAN នេះ​ពុំ​មាន​ច្បាប់​អនុ​ញ្ញាត​។

ប្រភព​​ព័ត៌​មាន​​ឱ្យ​ដឹងថា ប៉ា​ណូ​ផ្សាយ​ពាណិជ្ជ​កម្ម​​នេះ​កាល​ដើម​ឡើយជា​របស់​ក្រុម​ហ៊ុន​មួយ​មាន​ច្បាប់​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ដោយ​មាន​ទំហំ​៤​គុណ​៨​ម៉ែត្រ​។ លុះ​ក្រោយ​មក​​ក្រុម​ហ៊ុន​នោះ​​លក់​បន្ត​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Red Green Blue វិញ ហើយ​គេ​ពង្រីក​ទំហំ​រហូត​ដល់​៤​គុណ​១៦​ម៉ែត្រ ​។ ប៉ាណូ​ដែល​ទម្លាក់នោះ​ត្រូវ​អាជ្ញា​ធរ​បញ្ជូន​ទៅ​កាន់​សាលា​រាជ​ធានី​ភ្នំពេញ​ ៕