ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​​​​​អាយុមួយ​​ខួប​​ធ្លាក់​ពី​លើ​គ្រែ​​​លង់ទឹកជំនន់ស្លា.ប់​​​​​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​​កុមារ​​​អាយុមួយ​ខួប​​ម្នាក់​​បានស្លា.ប់​បាត់បង់​ជីវិត​​​​ ដោយសារ​​ធ្លាក់​ពីលើ​គ្រែ​លង់ទឹកស្លា.ប់​​​​ ខណៈ​ពេល​​ឪពុកម្តាយ​​​​កំពង់លង់​លក់​ក្នុង​​​ដំណេក​​។ ហេតុការណ៍​​នេះ​បាន​កើត​​​ឡើង​​​​កាលពីវេលាម៉ោង​​​​​៩​យប់ថ្ងៃទី​​​​៦ តុលា ​​​២០១១ នៅ​ចំណុចភូមិ​​​​តាងូវ​ ​​សង្កាត់​​និរោធ ​ខណ្ឌ មានជ័យ​។​

រាជធានីភ្នំពេញ​​​​ ៖ ​​កុមារ​​​អាយុមួយ​ខួប​​ម្នាក់​​បានស្លាប់​បាត់បង់​ជីវិត​​​​ ដោយសារ​​ធ្លាក់​ពីលើ​គ្រែ​លង់ទឹកស្លាប់​​​​ ខណៈ​ពេល​​ឪពុកម្តាយ​​​​កំពង់លង់​លក់​ក្នុង​​​ដំណេក​​។ ហេតុការណ៍​​នេះ​បាន​កើត​​​ឡើង​​​​កាលពីវេលាម៉ោង​​​​​៩​យប់ថ្ងៃទី​​​​៦ តុលា ​​​២០១១ នៅ​ចំណុចភូមិ​​​​តាងូវ​ ​​សង្កាត់​​និរោធ ​ខណ្ឌ មានជ័យ​។

តាមប្រភពព័ត៌មាន​​​​​បាន​​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ឪពុកម្តាយ​​​របស់​​​កុមារ​​រង​គ្រោះ​​បាន​​​ពរ​កូន​​​​​តូច​ដែល​ជា​កូនទី​​១១ ​នៃ​គ្រួសារ​ក្រី​ក្រ​រស់​នៅ​ភូមិ​​តាងូរ សង្កាត់​ខាង​លើ​ទៅ​សម្រាក​​នៅ​ក្នុង​ខ្ទម​ដែល​លិច​លង់​​ ដោយទឹក​​ជំនន់​​មួយ​រយៈ​នេះ​។ លុះដល់វេលា​​យប់​នៃ​ថ្ងៃ​កើត​ហេតុ ឪពុក​ម្តាយ​​របស់​កុមារ​​រង​គ្រោះ​បាន​នាំ​កូន​ច្បង​​ទៅ​សម្រាក​នៅ​ទី​ទួល​សុវត្ថិ​ភាព​មួយ​កន្លែង​ដែលស្ថិត​ក្បែរ​​លំនៅ​ឋាន​​នោះ​ដែរ។​​ តែ​ដោយ​ឡែក​កុមារ​ដែល​ស្លាប់​​នេះ​ត្រូវ​​បាន​​ម្តាយ​នាំ​យក​ទៅ​​​ដេក​នៅ​ក្នុង​ផ្ទះ​ដែល​ទឹក​ជំនន់​ជន់​លិច ​រីឯ​ឪពុក​​ទៅ​ដេក​ជាមួយ​កូន​ធំៗ​លើ​ទួល​សុវត្ថិ​ភាព​។ ដោយ​សារ​តែ​ឪពុក​ម្តាយ​ស្នាក់​នៅ​បែក​ពី​គ្នា​ ទើប​បណ្តាល​​ឱ្យ​​កុមារ​តូច​រូបនេះ​ធ្លាក់​​ពី​លើ​គ្រែ​ដេក​ ហើយ​ម្តាយ​មិន​ដឹង​ ក៏​លង់​ទឹក​ស្លាប់​ម្នាក់​ឯង​តែម្តង​ទៅ​។

ដោយឡែក​​​នៅរសៀលថ្ងៃទី​​​៧ តុលា ​​លោក​ប៉ា សុជាតិ​វង្ស អភិបាល​​​រង​រាជធានីភ្នំពេញ ​​និង​លោកគួច ចំរើន ​​អភិបាល​​ខណ្ឌមានជ័យ ​​តំណាង​​​លោក​ជំទាវ​​​​កិត្តិព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​​បាននាំយកអំណោយ​​​​​សង្គ្រោះ​​ទៅ​ចែក​ជូន​គ្រួសារ​​​​កុមារ​ដែលធ្លាក់​​​ពីលើគ្រែ​​​​​លង់​ទឹក​ស្លាប់​នោះ​ផងដែរ​៕