ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​​នាំ​ខ្លួន​រដ្ឋ​បាល​ក្រុម​ហ៊ុន​នាំ​​ពល​ករ​ និង​មេ​ខ្យល់​​ជាប់​ចោទ​បង្ខាំង​​​មនុស្ស​​ទៅ​តុលា​ការ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៧ តុលា សមត្ថ​កិច្ច​កង​រាជអាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ ​​បាន​នាំ​ខ្លួន​រដ្ឋ​បាល​ក្រុម​ហ៊ុន​​នាំ​ពល​ករ​ទៅធ្វើ​ការ​​នៅ​​ប្រទេស​ មា៉ឡេ​សីុ​ម្នាក់ បុគ្គ​លិក​ម្នាក់​ និង​មេ​ខ្យល់​​ម្នាក់​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​​សាក​សួរ​​លើ​ការ​ចោទ​ប្រកាន់​​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ។

រាជធានីភ្នំពេញ ៖ ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៧ តុលា សមត្ថ​កិច្ច​កង​រាជអាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ ​​បាន​នាំ​ខ្លួន​រដ្ឋ​បាល​ក្រុម​ហ៊ុន​​នាំ​ពល​ករ​ទៅធ្វើ​ការ​​នៅ​​ប្រទេស​មា៉ឡេ​សីុ​ម្នាក់ បុគ្គ​លិក​ម្នាក់​ និង​មេ​ខ្យល់​​ម្នាក់​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​​សាក​សួរ​​លើ​ការ​ចោទ​ប្រកាន់​​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ។

ជន​ទាំង​៣​នាក់ ១-ឈ្មោះ​​សៅ ស៊ីណេង ភេទ​ស្រី អាយុ​​២៧ឆ្នាំ មុខ​ងារ​ជា​ប្រធាន​រដ្ឋ​បាល​ក្រុម​ហ៊ុន​សេន​ជូរី​ខេម​បូឌា ផាវ័រ ​២-ឈ្មោះ​​ជាប់ ​វណ្ណា​រ៉ែន ​ភេទស្រី អាយុ​២៧ឆ្នាំ មុខ​ងារ​ជា​មេ​ខ្យល់​ដើរ​រើស​ពល​ករ​តាម​បណ្តា​ខេត្ត និង​៣-ឈ្មោះ​ង៉ែត ​សុធារ៉ា ​ភេទ​ប្រុស ​អាយុ​២៩ឆ្នាំ ​មុខ​ងារ​​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៥ តុលា ​សមត្ថ​កិច្ច​​កង​រាជអាវុធ​ហត្ថ​​រាជធានីភ្នំពេញ នៃការិយា​ល័យ​​ស្រាវជ្រាវ​​ប្រឆាំងការជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​ដឹក​នាំដោយ​លោក​វរ​សេនីយ៍​​ត្រី ដា ជោគ បាន​ឆ្មក់​ចូល​បង្ក្រាប​​ទីតាំង​លាក់​ទុក​ពល​ករ​​បម្រុង​នាំ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ចំនួន​២៣​នាក់ នៅ​ក្បែរ​​មន្ទីរពេទ្យ​​ព្រះ​កុសុមៈ សង្កាត់​​ទឹក​ថ្លា ​ខណ្ឌ​ឫស្សីកែវ ។

ការឆក់​ចូល​បង្ក្រាប​​ទីតាំង​លាក់​ទុក​ពល​ករ​​១​កន្លែង​​នោះ ​សមត្ថ​កិច្ច​រំដោះ​បាន​នារី​រ​ងគ្រោះ​​ចំនួន​២៣​នាក់​ និង​ជន​ពាក់​ព័ន្ធ​៣​នាក់​ដូច​រៀប​រាប់​ខាងលើ ។ ក្នុង​ចំណោម​​មនុស្ស​២៣​នាក់នោះ ​មាន​អនីតិ​ជន​​៥​នាក់ ដែលពួក​គេ​ត្រូវ​បាន​អនុ​ញ្ញាត​ឱ្យ​វិលត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​១៨​នាក់​ទៀតត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​​ស​ង្គម​កិច្ច ។ ដោយ​ឡែក​៣​នាក់​​ពាក់​ព័ន្ធ​​បទ​ល្មើស​​ត្រូវបាន​នាំ​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ ​ចាត់​​ការ​តាម​ផ្លូវ​ច្បាប់ ៕