ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​យប់មួយថ្ងៃ​3នាក់​ផឹកថ្នាំ​បំពុលសម្លា.ប់​ខ្លួន

13 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ បុរស​គិត​ខ្លី៣នាក់​​បាន​ធ្វើ​​អត្ត​ឃាតផឹក​ថ្នាំ​បំពុល​សម្លា.ប់​ខ្លួន​ដោយ​ មូល​ហេតុ​ខុសៗ​គ្នា​កាល​ពី​ថ្ងៃទី៥ និង​៦ តុលា ម្នាក់​ស្លា.ប់ ២នាក់ទៀតគ្រូ​ពេទ្យ​ជួយ​ទាន់ ។ ​​​តាមប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ​ជន​រង​គ្រោះ​ទី១ជាយុវជន​​អាយុ​១៨ឆ្នាំ រស់​នៅឃុំ​​ឈើទាល ​ស្រុក​ស្វាយ​ជ្រំ ពេល​​ផឹកស្រា​ស្រវឹង​​​​នឹកតូចចិត្ត​​នឹង​ជីវ​ភាព​ក្រីក្រ​ សុំស្នេហ៍នាងក្រមុំ​​ម្នាក់​មិនបាន ​​ក៏​​​យកថ្នាំ​បំពុល​សត្វ​​ល្អិត​មកផឹក ។

ខេត្តស្វាយរៀង ៖ បុរស​គិត​ខ្លី៣នាក់​​បាន​ធ្វើ​​អត្ត​ឃាតផឹក​ថ្នាំ​បំពុល​សម្លាប់​ខ្លួន​ដោយ​មូល​ហេតុ​ខុសៗ​គ្នា​កាល​ពី​ថ្ងៃទី៥ និង​៦ តុលា ម្នាក់​ស្លាប់ ២នាក់ទៀតគ្រូ​ពេទ្យ​ជួយ​ទាន់ ។ ​​​តាមប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ​ជន​រង​គ្រោះ​ទី១ជាយុវជន​​អាយុ​១៨ឆ្នាំ រស់​នៅឃុំ​​ឈើទាល ​ស្រុក​ស្វាយ​ជ្រំ ពេល​​ផឹកស្រា​ស្រវឹង​​​​នឹកតូចចិត្ត​​នឹង​ជីវ​ភាព​ក្រីក្រ​សុំស្នេហ៍នាងក្រមុំ​​ម្នាក់​មិនបាន ​​ក៏​​​យកថ្នាំ​បំពុល​សត្វ​​ល្អិត​មកផឹក ។ ក្រុមគ្រួសារ​បាន​ដឹក​មក​ដល់មន្ទីរ​​ពេទ្យ​​ខេត្ត​​កាលពី​ថ្ងៃទី​៥ ​តុលា ​ហើយ​នៅ​វេលាម៉ោង​៧​យប់ ក៏ស្លាប់​បាត់​ទៅ ។

ជន​រង​គ្រោះទី២​ឈ្មោះ​កើត វុទ្ធី ​​​អាយុ​៣៥​ឆ្នាំ ​ជាបុរស​​ពោះម៉ាយ ​មានទីលំនៅ​​ភូមិ​ចន្ទ្រា ​ឃុំបន្ទាយ​​​ក្រាំង ​ស្រុកកំពង់​រោទ៍ ​​ពេលផឹកស្រា​​ស្រវឹង​ស្រាប់តែ​ស្រណោះ​ខ្មោច​ប្រពន្ធ​​ដែលបាន​ស្លាប់​ចោល​តាំងពី​ជាងមួយ​ឆ្នាំមកហើយ  ។ តាម​​ព័ត៌​មាន​ឱ្យ​ដឹង​ថា ពេល​បុរសនោះ​​​បិទភ្នែកដេក​ឃើញខ្មោច​​ប្រពន្ធ​​មក​ប្រឡែងលេង និង​​បបួល​ឱ្យ​ទៅ​រស់នៅ​ជា​មួយពេល​ភ្ញាក់​ឡើង​មិន​ឃើញ​ប្រពន្ធ​​ក៏​សម្រេចចិត្ត​​យកថ្នាំ​បំពុលសត្វ​ល្អិត​មកផឹក​សម្លាប់ខ្លួន​ទៅ​តាម​ប្រពន្ធ​ចោល​កូន​ប្រុស២​នាក់ កាលពីថ្ងៃទី៦ តុលា វេលាម៉ោង​​៦ព្រឹក។ ការធ្វើ​អត្ត​ឃាត​របស់​បុរស​រូបនេះ​បាន​ធ្វើ​ឱ្យកូនប្រុស​ពៅ​គាត់ស្រែកយំ​ឆោ​ឡោ​ឱ្យ​អ្នក​ស្រុក​ជួយប្រញាប់​​ដឹកមកកាន់មន្ទីរពេទ្យ​ខេត្តឱ្យ​​​គ្រូ​ពេទ្យ​​ជួយសង្គ្រោះ​​បានទាន់ពេល ​។ 

ប្រភព​ពី​ស្ត្រី​​ម្នាក់ដែល​អះអាងថា ​ជាបង​ស្រី​បុរស​រង​គ្រោះ​បាន​ប្រាប់​កោះសន្តិភាពថា ​បុរស​ពោះ​ម៉ាយ​​គិតខ្លី​នេះ​ស្រឡាញ់​ប្រពន្ធ​ខ្លាំងណាស់ ​​ពេលប្រពន្ធស្លាប់​មិន​ព្រមយកទៅបូជាទេ ទាល់​តែឪពុក​ម្តាយ​លួង​លោម​ ទើប​ព្រមយក​ទៅ​​បញ្ចុះ​​​​នៅ​ខាង​ក្រោយ​ផ្ទះចម្ងាយ​​២០​​ម៉ែត្រ ។ ​តាំង​ពី​ប្រពន្ធ​ស្លាប់​ចោល​ទៅ​ប្អូន​គាត់​តែង​អង្គុយ​មើល​​ផ្លូវប្រពន្ធ​ជា​រៀង​រាល់ថ្ងៃ ​ហើយនៅយប់​កើតហេតុ ​ពេលផឹកស្រា​ស្រវឹង​ក៏​ដេក​លក់​ទៅ​ លុះ​ព្រឹកឡើង​​​ស្រាប់តែផឹក​ថ្នាំ​បំពុល​​សត្វ​ល្អិត​​សម្លាប់ខ្លួន សំណាងល្អ​​​កូនប្រុស​ឈ្មោះ​សេង ​រតនា ​អាយុ​៦ឆ្នាំ​​ ឃើញឪពុកប្រកាច់ ​បែកពពុះ​មាត់​​ ក៏ស្រែក​​​ឆោឡោ​​ទើបអ្នក​​​ស្រុកដឹង​ជួយ​ដឹកមក​កាន់​មន្ទីរពេទ្យ​​ទាន់​ពេលវេលា ។

ចំណែកជនរងគ្រោះទី៣ឈ្មោះ​​​សឿ សុធារ៉ា ​​​អាយុ​២៤​ឆ្នាំ​មានកូន២នាក់ ប្រពន្ធ​ជាកម្មការិនី​រោង​ចក្រ មានទីលំនៅ​ភូមិពោធិតាហោ សង្កាត់​ពោធិ​តាហោ ក្រុង​ស្វាយរៀង ​បានផឹកថ្នាំ​​បំពុល​កណ្តុរ​អស់​២​កញ្ចប់​​កាលពីថ្ងៃទី៦ តុលា ​​វេលា​ម៉ោង​​៣ និង​​​២០នាទី​រសៀល​ ។ ការ​ផឹកថ្នាំ​​បំពុល​​សម្លាប់​ខ្លួន​នេះដោយសារ​តូចចិត្ត​​នឹង​ជីវភាពក្រី​ក្រធ្វើ​ជា​កម្ម​ករ​សំណង់រកកម្រៃផ្គត់​ផ្គង់​​​ជីវភាព​មិនគ្រប់គ្រាន់ ​​ប្រពន្ធក៏​ទៅ​ធ្វើ​ការ​ជាកម្ម​ការិនី​​រោងចក្រ​​​កាត់​ដេរ​នៅក្រុងបាវិតទៀត ។ ​ពេល​ប្រពន្ធ​ទៅធ្វើការចេះ​តែ​ឮថា ​មាន​រថយន្ត​​កម្មករ កម្មការិនី​គ្រោះថ្នាក់​ស្លាប់ របួស ពិការ ​ជា​ញឹកញាប់​ ក៏កើតការព្រួយបារម្ភ​​​ឱ្យប្រពន្ធ​ឈប់​​ធ្វើ​ការ​ ប្រពន្ធមិនព្រមឈប់ ក៏កើត​ការ​ប្រចណ្ឌ​​ទៅ​ផឹកស្រា​ស្រវឹង​ រួច​ទៅ​ទិញ​ថ្នាំ​បំពុល​កណ្តុរ​២កញ្ចប់​មកផឹក​សម្លាប់ខ្លួន​​តែម្តង ​តែ សំណាងល្អ​​​អ្នកជិត​ខាង​បានឃើញ​​ទាន់ក៏ហៅ​​ប៉ូលិស​​​ឱ្យមក​ជួយ​ និងដឹកបុរស​​គិតខ្លី​រូបនេះមក​មន្ទីរ​ពេទ្យ​​ខេត្តស្វាយ​រៀង​​បាន​​ទាន់ពេល ។

ក្រុមគ្រូ​ពេទ្យ​និយាយថា ​បុរស​ទាំង​៣នាក់​សុទ្ធ​សឹង​​យក​ស្រា​មកបំបាត់​ទុក្ខ  លុះ​ពេលផឹក​ជ្រុល​ក៏ឡប់​សតិ​​គិតផ្តេសផ្តាសប្រព្រឹត្ត​អំពើ​បាណាតិ​បាត​ខ្លួនឯង​មិនស័ក្តិ​សម​ជាបុរស​ដើម​ទ្រូង​ប្រាំហត្ថ​សោះឡើយ​ ៕