ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រី​ម្នាក់​​​​​ត្រូវ​​​​ជនខិល​ខូច​​​​លួង​លោម​យក​ទៅ​​ដោះគ្រឿងអ​លង្ការ​​​​​​​​ហើយ​​ទុក​ចោល​​នៅផ្សារ​ច្បារអំពៅ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​កុមារី​តូច​​អាយុ​​​​​​៦​ឆ្នាំ​​​ម្នាក់​ឈ្មោះ​​មឿន ​​សាន់​តា​ណា ជា​សិស្ស​​ថ្នាក់ទី​​​​១ នៃ​សាលា​បឋម​​សិក្សា​យក​​​បាត្រ ស្ថិត​នៅ​​​ភូមិ​​យក​បាត្រ ​សង្កាត់​ក្បាល​កោះ ខណ្ឌមានជ័យ ​​​ត្រូវជនមិនស្គាល់អត្តសញ្ញាណ​​​លួងលោម​​​​រូប​នាង​​​ចេញ​ពីសាលា​​​រៀន​យក​ ទៅ​​ដោះគ្រឿង​អលង្ការ​​​​​​​អស់​ប្លាទីន​ទម្ងន់​ជិត​​​​​៣ជី​ ហើយ​​​​ទុក​រូបនាង​​ចោល​នៅមុខផ្សារ​​ច្បារអំពៅ​​​​កាលពីព្រឹកថ្ងៃទី​​​​៧ តុលា ​​២០១១​។​

រាជធានីភ្នំពេញ​​​​ ៖ ​កុមារី​តូច​​អាយុ​​​​​​៦​ឆ្នាំ​​​ម្នាក់​ឈ្មោះ​​មឿន ​​សាន់​តា​ណា ជា​សិស្ស​​ថ្នាក់ទី​​​​១ នៃ​សាលា​បឋម​​សិក្សា​យក​​​បាត្រ ស្ថិត​នៅ​​​ភូមិ​​យក​បាត្រ ​សង្កាត់​ក្បាល​កោះ ខណ្ឌមានជ័យ ​​​ត្រូវជនមិនស្គាល់អត្តសញ្ញាណ​​​លួងលោម​​​​រូប​នាង​​​ចេញ​ពីសាលា​​​រៀន​យក​ទៅ​​ដោះគ្រឿង​អលង្ការ​​​​​​​អស់​ប្លាទីន​ទម្ងន់​ជិត​​​​​៣ជី​ ហើយ​​​​ទុក​រូបនាង​​ចោល​នៅមុខផ្សារ​​ច្បារអំពៅ​​​​កាលពីព្រឹកថ្ងៃទី​​​​៧ តុលា ​​២០១១​។

ក្រុមសមត្ថកិច្ច​​​​​ផ្សារ​ច្បារអំពៅ​​បាននិយាយ​​​ថា នៅវេលាម៉ោង​​​​​៩​និង​​​៣០នាទី​ព្រឹក​ថ្ងៃ​​​​​កើត​ហេតុ ​​​ខាងលើ ក្រុម​សន្តិសុខ​ផ្សារ​​​​បានប្រទះ​ឃើញ​​​​​ក្មេង​​ស្រីខាង​​លើ​​​​​ឈរ​នៅ​មុខផ្សារ ​​​ដោយ​​មាន​ទឹក​​មុខ​ស្រពាប់​ស្រពោន​ ក៏​ឃាត់​សួរនាំ​ ពេល​នោះ​នាង​​​​យំ​តែម្តង​។ ​នៅ​​​ពេលឃើញ​​​​សភាព​បែបនេះ ក្រុម​សន្តិ​សុខ​​​​ផ្សារ​​ក៏នាំរូបនាង​​​មក​ស្នាក់​ការ​ ព្រោះ​​​​នឹក​ស្មានថា​​នាង​វង្វេង​​ឪពុកម្តាយ​។ ប៉ុន្តែ​នៅ​ពេលនាំ​នាង​​មក​ដល់​ស្នាក់ការ​ផ្សារ​​ ​រូប​នាង​បាន​និយាយ​ថា ​​មានមនុស្ស​​​​​មិនស្គាល់​​​មុខ​នាំ​នាង​ចេញពី​សាលា​​​រៀន​​​មក​ទីនេះ ​​ដោះ​​យក​ខ្សែ​ដៃ​​​ ក្រវិល​​​​​ពី​ខ្លួន​របស់​នាង ហើយ​​ទុក​នាង​ចោល​តែ​ម្តង​​​​។

បន្ទាប់ពី​​ឮសូរ​​​​​នាង​តូចនិយាយ​បែបនេះ ក្រុម​សន្តិសុខ​​ក៏​សួរ​នាំ ដើម្បី​ទំនាក់ទំនង​​ទៅក្រុម​​​គ្រួសារ​​ និង​លោកគ្រូ អ្នកគ្រូ មក​ទទួល​យក​ត្រឡប់​ទៅវិញ​។​ ប្រភពពីស្ត្រី​​ដែលជា​ម្តាយរបស់​កុមារី​​ខាង​លើនិយាយ​ថា ​​​ខ្សែ​ដៃ​​​ និង​ក្រវិល​​ដែល​ក្រុម​ចោរ​​​ដោះ​យក​​​ពីខ្លួន​​កូនស្រី​​របស់គាត់​​នោះ​គឺមាន​ទម្ងន់​​​​ជិត​​៣ជី​​ ៕