លោកគីម ក្វានជីន រដ្ឋមន្ត្រីការពារប្រទេសកូរ៉េខាងត្បូងថ្លែងកាលពីថ្ងៃទី៧ តុលា ថា ប្រទេសរបស់លោកកំពុងតែផលិតវ៉ាក់សាំងសម្រាប់ការពារការវាយប្រហារដោយអាវុធគីមី និងជីវសាស្ត្រជាយថាហេតុពីសំណាក់កូរ៉េខាងជើង។
លោកគីមក្វានជីន ក្នុងឱកាសនៃសវនាការមួយក្នុងសភាគូសបញ្ជាក់ថា កូរ៉េខាងត្បូងត្រូវផលិតវ៉ាក់សាំងផ្ទាល់របស់ខ្លួនដើម្បីការពារការគំរាមកំហែងបែបនេះ។ យើងពុំមានកាលបរិច្ឆេទច្បាស់សម្រាប់ផ្តល់វ៉ាក់សាំងទាំងនេះ ក៏ប៉ុន្តែពេលណាវ៉ាក់សាំងមានត្រៀមរួចហើយនោះនឹងពុំមានបញ្ហាធំអ្វីឡើយ។ លោកបន្តថា កងទ័ពអាមេរិកដាក់ពង្រាយនៅកូរ៉េខាងត្បូង និងអាជ្ញាធរសុខាភិបាលរបស់ប្រទេសមានរួចហើយនូវវ៉ាក់សាំងប្រឆាំង ANTHRAX។
យោងតាមសៀវភៅសចុងក្រោយមួយរបស់ក្រសួងការពារប្រទេសកូរ៉េខាងត្បូងថា កូរ៉េខាងជើងអាចមានសម្ភារគីមីរវាងពី២.៥០០ទៅ៥.០០០តោន ៕
ចែករំលែកព័តមាននេះ