ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្លាក់​យន្តហោះ​​​ប្រយុទ្ធធុន​​​​ MIG-21 ​មួយគ្រឿង​​​​របស់​​កង​ទ័ព​​​​​​អាកាស​​ឥណ្ឌា​

13 ឆ្នាំ មុន

​អ្នក​ទទួលខុសត្រូវជាន់ខ្ពស់​​​​​ម្នាក់​នៃក្រសួង​ការ​ពារ​ប្រទេស​ឥណ្ឌា​រាយការណ៍​​​​​ថា យន្តហោះ​​​​ប្រយុទ្ធ ធុន MIG-21 មួយគ្រឿង​​របស់​កង​ទ័ព​​​​អាកាស​​ឥណ្ឌា​បានធ្លាក់​កាលពីថ្ងៃទី​​​៧ តុលា ក្នុង​រដ្ឋ​​រ៉ាចា​ស្ថាន ​​ភាគខាង​លិច​​ឥណ្ឌា ក៏ប៉ុន្តែ​​​​អ្នកបើក​​​​អាច​លោត​ចេញ​​តាម​ឆ័ត្រ​យោង​។​

លោក GOSWAMI នៃក្រសួង​​ការពារ​ប្រទេស​​​​​គូស​បញ្ជាក់​​ប្រាប់​​​ក្រុមអ្នក​​​កាសែត​​​ថា យន្តហោះ​​​នេះបំពេញ​បេសកកម្ម​​​ជាទម្លាប់​​ ហើយគ្រោះ​​​ថ្នាក់​នេះ​​កើតមាន​​នាវេលាម៉ោង​​១១​និង​​៣០នាទី​​​ម៉ោងក្នុងស្រុក ​ពេលអ្នក​​​បើក​ត្រៀម​​​​ចុះ​នៅជិត​​ព្រលាន​​​យន្តហោះ UTTARLAI ក្នុង​ស្រុក​​​​បាម័រ​​​នៃរដ្ឋ​​រ៉ាចា​​ស្ថាន​។ ​អ្នក​បើក​​​​បានលោត​ចេញ​​​ដោយសុខសប្បាយ​។​
នេះគឺជា​គ្រោះថ្នាក់​​​លើកទី​​៦ ហើយ​​​នៃ​យន្ត​ហោះ​​ប្រយុទ្ធ​​ធុន MIG-21 នៅ​ឥណ្ឌា៕​