កងម៉ារីនម៉ិចស៊ិកលាតត្រដាងកាលពីថ្ងៃទី៦ តុលា ថាសាកសពមនុស្សប្រមាណជា៣៥នាក់ត្រូវបានរកឃើញក្នុងរដ្ឋវេរ៉ាគ្រូសរបស់ម៉ិចស៊ិកដែលមនុស្សទាំងនេះស្លាប់ដោយសារឧក្រិដ្ឋកម្មដែលមានការរៀបចំ។
ក្នុងសេចក្តីប្រកាសមួយកងម៉ារីនគូសបញ្ជាក់ថា រដ្ឋាភិបាលប្រកាសពីការរកឃើញសាកសពមនុស្សដល់ទៅ៣៥នាក់។ សាកសពមនុស្សទាំង៣៥នាក់នោះដែលមាននារី១២នាក់ និងបុរស២៣នាក់ត្រូវបានកប់ដោយពួកជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណនៅតាមផ្លូវថ្នល់មួយក្នុងរដ្ឋវេរ៉ាគ្រូសកាលពីខែកញ្ញាកន្លងមកនេះ។
សាកសពមនុស្សទាំងនេះជាសាកសពជនរងគ្រោះដោយសារសង្គ្រាមផ្ទៃក្នុងរវាងក្រុមរត់ពន្ធគ្រឿងញៀនធំ២គឺក្រុម LOS ZETAS និងក្រុម GOLFE ដែលកាប់សម្លាប់គ្នាដើម្បីដណ្តើមត្រួតត្រាផ្លូវរត់ពន្ធគ្រឿងញៀនរវាងអាមេរិកកណ្តាលនិងតំបន់ការ៉ាអ៊ីប ៕
ចែករំលែកព័តមាននេះ