ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែកអំណោយ​​​ជូនប្រជាពលរដ្ឋ​​ដែលរងគ្រោះ​​ដោយសារ​ទឹកជំនន់​នៅ​ខេត្តក្រចេះ

13 ឆ្នាំ មុន

ខេត្តក្រចេះ ៖ កាលពីថ្ងៃទី៥ តុលា ឆ្នាំ​២០១១ លោកទេសរដ្ឋមន្រ្តីអ៊ឹម ឈុនលឹម សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធាន​ក្រុម​ការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ និងខេត្ត​មណ្ឌលគិរី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជើញ​ចុះចែក​អំណោយជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ​ ដោយសារទឹកជំនន់នៅក្នុងខេត្តក្រចេះដោយ​

ខេត្តក្រចេះ ៖ កាលពីថ្ងៃទី៥ តុលា ឆ្នាំ​២០១១ លោកទេសរដ្ឋមន្រ្តីអ៊ឹម ឈុនលឹម សមាជិកគណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធាន​ក្រុម​ការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ និងខេត្ត​មណ្ឌលគិរី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជើញ​ចុះចែក​អំណោយជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ​ដោយសារទឹកជំនន់នៅក្នុងខេត្តក្រចេះដោយ​មានការចូលរួមពីឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត ក្រុមការងារថ្នាក់​កណ្តាលចុះជួយខេត្តក្រចេះ កម្លាំងប្រដាប់អាវុធ អភិបាលស្រុក មេឃុំ និងប្រជាពលរដ្ឋដែល​ទទួលរងគ្រោះដោយសារទឹកជំនន់មកពីស្រុក​ចំនួន៤ស្រុក និង១ក្រុង នៅក្នុងខេត្តក្រចេះចំនួន ៣០០គ្រួសារ។

បន្ទាប់ពីលោកខាំ ភឿន អភិបាលនៃគណៈ​អភិបាល​ខេត្តបានឡើងមានមតិស្វាគមន៍ និង​រាយការណ៍ពីស្ថានភាពទឹកជំនន់នៅក្នុងខេត្តក្រចេះរួចមក លោកទេសរដ្ឋមន្រ្តីអ៊ឹម ឈុន​លឹម បានពាំនាំនូវការផ្តាំផ្ញើការសួរ​សុខទុក្ខ​ពី​ប្រមុខ​សម្តេចទាំងបី គឺសម្តេច​អគ្គ​មហា​ធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេច​អគ្គមហា​ពញាចក្រីហេង សំរិន ប្រធាន​រដ្ឋសភា សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ច​កាល​សម្តេចតែងយកចិត្តទុកដាក់ជា​ទីបំផុត​ចំពោះ​ការលំបាករបស់ប្រជាពលរដ្ឋ ។

លោកទេសរដ្ឋមន្រ្តីបញ្ជាក់ថា តាមការ​ណែនាំ​របស់សម្តេចនាយករដ្ឋមន្រ្តីក្នុងអង្គប្រជុំ​គណៈរដ្ឋមន្រ្តីកន្លងមក គឺធ្វើយ៉ាងណាមិន​ឱ្យ​ប្រជាពលរដ្ឋណាមួយស្លាប់ដោយសារដាច់ស្បៀងនោះឡើយ ។  លោកទេសរដ្ឋមន្រ្តីបាន​បញ្ជាក់បន្ថែមថា មិនមែនតែក្នុងពេលនេះទេ ដែលក្រុមការងារនាំអំណោយមកចែកជូនប្រជា​ពលរដ្ឋចំនួន៣០០គ្រួសារនោះ គឺនៅថ្ងៃនេះ​និង​ថ្ងៃ​បន្ទាប់ក្រុមការងារចុះជួយឃុំនឹងចុះចែក​អំណោយដល់ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តាស្រុក-ឃុំ-ភូមិដទៃទៀត ។

លោកទេសរដ្ឋមន្រ្តីបានថ្លែងកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជាដែលបាន​ខិតខំប្រឹងប្រែងជួយដល់ប្រជាពលរដ្ឋរងគ្រោះ​ដោយសារទឹកជំនន់នៅក្នុងទឹកដីខេត្តក្រចេះ ព្រម​ទាំងបានអំពាវនាវដល់អង្គការក្នុង និងក្រៅ​ប្រទេស អង្គការសង្គមស៊ីវិលនានា សូមបន្តជួយ​ដល់ប្រជាពលរដ្ឋរងគ្រោះនេះបន្ថែមទៀតតាម​លទ្ធភាព។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តីបាន​នាំ​អំណោយចែកជូនប្រជាពលរដ្ឋរង​គ្រោះចំនួន​៣០០គ្រួសារដោយក្នុង១គ្រួសារ ​ទទួលបាន​អង្ករ១៥គីឡូក្រាម ត្រីខ៥កំប៉ុង ទឹក​ត្រី៤ដប ទឹកស៊ីអីុវ២ដប កន្ទេល១ ថ្នាំពេទ្យ១កញ្ចប់ នំបុ័ង៥ដើម និងថវិកាចំនួន២ម៉ឺនរៀល ៕