ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុមារ​ក្រិន3​​នាក់​បង​ប្អូន​​​ត្រូវបាន​ឪពុក​​ម្តាយ​​​​នាំ​​មក​កាន់​​​មន្ទីរពេទ្យ​​​​កុមារ​

13 ឆ្នាំ មុន

​ខេត្តព្រះវិហារ​​​ ៖ ​កុមារក្រិន​​​​​៣​នាក់​បង​ប្អូន​​ត្រូវ​បាន​​អង្គការ​ទស្សនៈ​ពិភពលោក​​​ នាំ​​មក​កាន់​​​​​ផ្នែក​​​​ថែ​ទាំ​កុមារ​នៃ​មន្ទីរពេទ្យ​បង្អែក​​​​១៦ មករា ក្រុង​​ព្រះវិហារ ដើម្បី​​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​​ធ្វើការ​​​​ពិនិត្យ​​​ និងផ្តល់​អាហារ​ូបត្ថម្ភ​​​ជួយទ្រទ្រង់​​​សុខភាព​ឡើងវិញ ​បន្ទាប់ពី​កោះសន្តិភាព​​បានចុះផ្សាយ​ព័ត៌មាន​​​ និងស្វែង​​រក​​សប្បុរសជន​​​ជួយដល់​កុមារ​ក្រិន​​​ទាំង​​​៣​នាក់​។ ​

ខេត្តព្រះវិហារ​​​ ៖ ​កុមារក្រិន​​​​​៣​នាក់​បង​ប្អូន​​ត្រូវ​បាន​​អង្គការ​ទស្សនៈ​ពិភពលោក​​​នាំ​​មក​កាន់​​​​​ផ្នែក​​​​ថែ​ទាំ​កុមារ​នៃ​មន្ទីរពេទ្យ​បង្អែក​​​​១៦ មករា ក្រុង​​ព្រះវិហារ ដើម្បី​​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​​ធ្វើការ​​​​ពិនិត្យ​​​ និងផ្តល់​អាហារ​ូបត្ថម្ភ​​​ជួយទ្រទ្រង់​​​សុខភាព​ឡើងវិញ ​បន្ទាប់ពី​កោះសន្តិភាព​​បានចុះផ្សាយ​ព័ត៌មាន​​​ និងស្វែង​​រក​​សប្បុរសជន​​​ជួយដល់​កុមារ​ក្រិន​​​ទាំង​​​៣​នាក់​។

កុមារ​​ក្រិន​​​ទាំង​​​៣នាក់​នេះ​ជា​កូន​​កសិករ​​ទី​ទាល់​​ក្រ​​មួយ ​​រស់​នៅភូមិអន្លង់​​​ស្វាយ ឃុំ​ព្រះ​ឃ្លាំង ​ស្រុក​ត្បែង​មាន​ជ័យ ​។​​ ពួកគេ​​មិនចេះ​​ឈរ និង​មិនចេះនិយាយ​ទេ គឺ​ចេះ​​តែ​អង្គុយ​ ដោយ​កូន​ច្បង​​​ឈ្មោះ​​​ស្មោះ សាយ ​​ភេទប្រុស អាយុ​​១០​ឆ្នាំ ​មានកម្ពស់​​​​០,៦៥​ម៉ែត្រ ទម្ងន់​​​៨,៥០គីឡូក្រាម ​២-ឈ្មោះ​​​ស្មោះ សីវ៉ា ​ភេទ​ស្រី អាយុ​​៨​ឆ្នាំ ​​មាន​កម្ពស់​​​​០,៦៥ម៉ែត្រ ទម្ងន់​​​១០,៦០គីឡូក្រាម និង​​​​៣-ឈ្មោះ​​​​ស្មោះ ប៉ុច ​ភេទប្រុស អាយុ​​១​ឆ្នាំ មាន​កម្ពស់​​​​០,៥២​ម៉ែត្រ​ ទម្ងន់​​​​៧,៦០​គីឡូក្រាម​។​ ចំណែក​​​ឪពុកឈ្មោះ​ផាវ ​​ស្មោះ អាយុ​​៣៥​ឆ្នាំ ​​ម្តាយ​ឈ្មោះ​ញុំ សំណាង អាយុ​​​​៣០ឆ្នាំ ​ជាជន​ជាតិ​​​​កួយ​ ។

បើ​តាម​ស្ត្រី​ជា​​ម្តាយ​រៀប​រាប់​​ថា ​កូន​គាត់​ទាំង​​៣​នាក់​នេះ​កូនច្បង​​ឈ្មោះ​​ស្មោះ សាយ ​​​​​ចាប់តាំង​ពី​​​​កើត​​មក​គឺចេះ​តែ​​អង្គុយ​​​ ហើយ​​ចូលចិត្ត​​​កាន់​​កាំបិតនៅជាប់​​ដៃជាប្រចាំ ​​​ និង​ធ្វើកាយវិការគ្រវី​ចុះ​ឡើងៗ ប្រៀបដូច​ជា​​​អ្នកគុន​និយម។​ ​​​​ការកាន់​កាំបិត​នេះ​​​​​គឺ​តាំងពីចេះអង្គុយ​​​​មក​ ​ហើយ​បើ​ទោះ​​​ជា​​កាន់​កាំបិត​មានផ្លែ​មុត​យ៉ាងណា​ក៏ដោយ ​ក៏​​មិន​​ដែល​​មុត ឬ​​បង្ករបួសស​្នាម​អ្វីដែរ​ ​ប៉ុន្តែ​នៅ​ពេល​ណា​​​​​​​យកកាំបិតចេញពីដៃ គឺ​​រូបគេ​​ស្រែកយំ​​​មិន​ឈប់។

ចំពោះ​កុមារក្រិន​​​ទាំង​៣នាក់​នេះ ត្រូវ​បាន​​​លោក​រស់ ផាវ ប្រធាន​​ក្រុមគ្រូពេទ្យ​​​​ពិនិត្យ​​​​​ព្យា​បាល​​​​​ឱ្យដឹង​ថា កាលពី​​ជាង​មួយខែ​​​មុន​​​ឪពុក​ ​ម្តាយ​​របស់​កុមារ​ក្រិន​នេះ​​​បាន​នាំ​​មកកាន់​មន្ទីរ​ពេទ្យ​​​ ដើម្បីពិនិត្យ​​​​​​ព្យាបាល​​ម្តង​​រួច​​ហើយ ​​ដោយ​ពេលនោះក្រុម​​គ្រូពេទ្យ​​បាន​ពិនិត្យ​ និង​ព្យាបាល​​​ឱ្យ​​​មាន​សុខភាព​ជា​ធម្មតា​ឡើងវិញ ​​​តែ​ពេលនេះ​​ដោយ​មានការ​ជួយគាំពារ​ពី​​អង្គការ​​​ក្នុងស្រុក ​​​ទើប​​ឪពុក​​​​ម្តាយ​​​​កុមារទាំង​​៣​នាក់​នាំ​​ពួកគេ​​​មក​​​កាន់មន្ទីរពេទ្យ​​​​សាជាថ្មី ដើម្បី​ធ្វើការ​ពិនិត្យ​​​ និង​ផ្តល់​​​​អាហារូបត្ថម្ភ​​ដល់​​​​ពួកគេ​​​​ឱ្យមាន​​​ភាព​លូត​លាស់​។ ​លោក​​​​​​រស់ ផាវ ​បាន​​​ឱ្យ​​​​​ដឹង​ទៀត​ថា ​ពេល​នេះក្រុម​​គ្រូពេទ្យ​​​​​កំពុង​បន្ត​ធ្វើ​ការ​​​​ពិនិត្យ​​ និង​ផ្តល់​អាហារ​ប៉ូវ​​ដល់​​​​ពួកគេ​ តែ​​​​​ក្រុម​គ្រូពេទ្យ​​​​មិន​អាច​​​​បញ្ជាក់​​​បានថា នឹង​ធ្វើ​បែប​ណា ដើម្បី​​​​​​ឱ្យ​ក្មេង​​ទាំង​​៣នាក់​​​នេះមាន​​ភាព​លូតលាស់​​​​​​កាន់តែ​​ប្រសើរ​​​​ជាងនេះទៀត​បាន​​ទេ។​ ​​បើ​តាម​ការ​ពិនិត្យ​​​​ទៅលើ​រូប​​​រាង​កាយ​ និង​កម្ពស់​​​​ឪពុក​ ​ម្តាយ​​​របស់​កុមារ​​ទាំង​​​៣​នាក់​ ​គឺ​មានលក្ខណៈ​​​​​ធម្ម​តា ​ឪពុក​​​​មាន​​​កម្ពស់​​​​​​១,៦៨​ម៉ែត្រ ​​ម្តាយ​មាន​កម្ពស់​​​​១,៦៥​ម៉ែត្រ ហើយ​​តាមការ​ស្រាវជ្រាវ​​​ពីពូជ​អំបូរ​របស់​​ឪពុក ​ម្តាយ​​​​មិនមានអ្នកណា​​ទាប​​ ឬ​តឿ​​​​នោះ​ឡើយ​។

តាមការ​វិភាគ​របស់​​ក្រុមគ្រូពេទ្យ​​​​​មួយ​ចំនួន​​​​និយាយ​​ថា ការ​​​ដែលក្មេង​​ទាំង​​៣​នាក់​​​​​នេះ​​កើត​មក​​​មិន​មាន​​ភាពលូតលាស់​​​នោះ​គឺ​បណ្តាល​​​មក​ពីស្បូនរបស់​ម្តាយមានការ​បាត់​បង់​អ្វី​ជាច្រើន​​​ក្នុងការ​ចិញ្ចឹម​ទារក​នៅក្នុងផ្ទៃ​​​ ទើបធ្វើ​ឱ្យ​​​ទារក​កើត​មក​មាន​​រូប​រាង​ដូចគេ​ឯង តែមិនមានការ​លូត​កម្ពស់​បែបនេះ​។ ​មន្ត្រី​​​អង្គការ​ទស្សន​ៈ​​​​ពិភព​លោក​​ទទួលបន្ទុក​​ធន​ធាន​មនុស្ស និង​​សុខុ​មាល​ភាព​​កុមារ​​ប្រចាំ​ខេត្ត​ព្រះវិហារ ​​​ឱ្យដឹង​ថា ​​​ពេល​បាន​ទទួលព័ត៌​មាន​​ថា ​មាន​កុមារក្រិន​៣​នាក់​កំពុងរស់នៅ​​​ជាមួយ​ឪពុក​​​ម្តាយ​​ក្រីក្រ​ អង្គការ​ក៏បានចាត់​បញ្ជូនភ្នាក់ងារ​​​របស់​ខ្លួន​មក​​​ជួប​​ឪពុក ​ម្តាយ​ឱ្យ​នាំ​ពួក​គេ​មក​​កាន់​មន្ទីរ​ពេទ្យ​​​​ដោយ​អង្គ​ការ​ជា​អ្នក​ចេញសេវា​​​ឱ្យ​ឪពុក​ម្តាយ​នាំកូន​​មក​​ដើម្បីជួយថែរក្សា​​​ និង​បំប៉ន​​​សុខភាព​ដល់ពួកគេ​។ ​ ​គោលបំណង​​​របស់​​​​អង្គ​ការគឺ​នៅពេលខាង​មុខ​នេះ ​​នឹង​​សហ​ការ​ជួយ​ឧបត្ថម្ភ​​​​​បន្ថែម​រាល់​កង្វះ​ខាត​​​ទាំងឡាយដល់​កុមារទាំង​​៣នាក់ ​​ព្រមទាំង​ឪពុកម្តាយ​ជាអ្នក​ក្រី​ក្រ​​​​​ផងដែរ ធ្វើយ៉ាងណា​​​​ឱ្យ​​អាច​មាន​​ភាពលូតលាស់​​​ដូចកុមារ​​ដទៃ​​​។

ស្ត្រីជាម្តាយ ​ព្រមទាំងក្រុម​គ្រូពេទ្យ​​​​នៃ​មន្ទីរ​ពេទ្យ​​បង្អែក​​​១៦ មករា ​​ក្រុង​ព្រះវិហារ ​បាន​សំណូម​​ពរ​ដល់​​សប្បុរសជន និង​​អង្គការ​​នានា​ទៀត​​ទាំង​ក្នុង និងក្រៅប្រទេស ​​​សូមមេត្តា​ជួយ​ឧបត្ថម្ភ​​​​ជាថវិកា​ ​​សម្ភារ និងថ្នាំ​ពេទ្យ​​​ដែលអាច​ជួយ​​ដល់​​​​សុខ​ភាពរបស់​​​កុមារ​ទាំង​​​៣នាក់ ៕