ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ម៉ូតូឌុប​​​បែកគំនិត​ចែក​ចាយ​​​គ្រឿងញៀ.ន​​​ត្រូវ​​​ប៉ូលិស​​ឃាត់​ខ្លួន​

13 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ បុរសវ័យ​កណ្តាល​ម្នាក់​ដែលបានចែកចាយថ្នាំញៀនដល់ជន​បរទេស​ នៅម្តុំផ្លូវកោងក្បែរតោពីរ មុខរង្គសាល​យូតូភា ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះ​សីហនុ បាន​ត្រូវប៉ូលិសការិយាល័យ​ប្រឆំាងគ្រឿង​ញៀន​នៃស្នងការដ្ឋាននគរបាល​ខេត្ត​ ធ្វើការឃាត់ខ្លួន​ខណៈពេលកំពុង​ធ្វើសកម្មភាព​ចែកចាយនៅ​ទី​ តាំងខាងលើកាលពីវេលាម៉ោង១១និង៣០នាទី​​យប់​ថ្ងៃទី៦ តុលា ។

ខេត្តព្រះសីហនុ ៖ បុរសវ័យ​កណ្តាល​ម្នាក់​ដែលបានចែកចាយថ្នាំញៀនដល់ជន​បរទេស​នៅម្តុំផ្លូវកោងក្បែរតោពីរ មុខរង្គសាល​យូតូភា ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះ​សីហនុ បាន​ត្រូវប៉ូលិសការិយាល័យ​ប្រឆំាងគ្រឿង​ញៀន​នៃស្នងការដ្ឋាននគរបាល​ខេត្ត​ ធ្វើការឃាត់ខ្លួន​ខណៈពេលកំពុង​ធ្វើសកម្មភាព​ចែកចាយនៅ​ទី​តាំងខាងលើកាលពីវេលាម៉ោង១១និង៣០នាទី​​យប់​ថ្ងៃទី៦ តុលា ។

លោកសាន់ ប៊ុនថន នាយការិយាល័យ​ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល​ខេត្តបានឱ្យដឹងថា ជនជាប់សង្ស័យ​ដែល​​​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ឈ្មោះកើត រ៉ា ភេទប្រុស អាយុ៤២ ឆ្នាំ មាន​ទីលំនៅក្រុម៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះ​សីហនុ  មាន​ស្រុកកំណើតនៅភូមិតាកោ ឃុំដំបូក​ខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ជាអ្នក​រត់ម៉ូតូ​ឌុប។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបាន​​  ឆែកឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វេ​តាមីន​(ICE)ចំនួន៧កញ្ចប់តូច ទម្ងន់០,៩១ក្រាម, ថ្នាំញៀនប្រភេទម្សៅពណ៌ស COKE ចំនួន៦​កញ្ចប់ស្មើនឹង២,៦៣ក្រាម  និង​ទូរស័ព្ទដៃ​ចិន​១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យរូបនោះ​ត្រូវបាន​សមត្ថកិច្ចក​សាងសំណុំរឿងបញ្ជូនទៅ​សាលា​ដំបូងខេត្ត ៕