ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកពុលស្រា​១៤នាក់​ទៀត​មក​​ដល់​​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​ខណៈអ្នក​​​​ស្លា.ប់​កើន​ឡើង​​​​ដល់​៩​នាក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​ម​ក​ដល់​វេលាម៉ោង​១​និង​​​២០នាទី​រសៀល​​​​ថ្ងៃទី​​៧ ​​​តុលា ២០១១ ​​អ្ន​ក​រង​ការ​ពុលស្រា.សក្អួត​ចង្អោរ ​​​ប្រកាច់ប្រកិន​​​​ចំនួន​​១៤នាក់ ​​​បន្ថែមទៀត ត្រូវ​បានបញ្ជូន​មក​សង្គ្រោះ​​​បន្ទាន់នៅ​​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ ​ដែល​អ្នកទាំង​នេះ​មិន​ទាន់​ឈាន​ចូល​ដល់​កម្រិត​​​ធ្ងន់ធ្ងរ​​​នៅឡើយទេ គ្រាន់តែ​​​​​ថា ក្អួត​​​ចង្អោរ​ចាក់ទីងប៉ុណ្ណោះ ​​ប៉ុន្តែ​​ប្រសិន​​បើ​​ធ្វេសប្រហែស​​ក៏​មិន​​បានដែរ​។​

រាជធានីភ្នំពេញ​​​​ ៖ ​ម​ក​ដល់​វេលាម៉ោង​១​និង​​​២០នាទី​រសៀល​​​​ថ្ងៃទី​​៧ ​​​តុលា ២០១១ ​​អ្ន​ក​រង​ការ​ពុលស្រា.សក្អួត​ចង្អោរ ​​​ប្រកាច់ប្រកិន​​​​ចំនួន​​១៤នាក់ ​​​បន្ថែមទៀត ត្រូវ​បានបញ្ជូន​មក​សង្គ្រោះ​​​បន្ទាន់នៅ​​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ ​ដែល​អ្នកទាំង​នេះ​មិន​ទាន់​ឈាន​ចូល​ដល់​កម្រិត​​​ធ្ងន់ធ្ងរ​​​នៅឡើយទេ គ្រាន់តែ​​​​​ថា ក្អួត​​​ចង្អោរ​ចាក់ទីងប៉ុណ្ណោះ ​​ប៉ុន្តែ​​ប្រសិន​​បើ​​ធ្វេសប្រហែស​​ក៏​មិន​​បានដែរ​។

ក្រុមគ្រូពេទ្យ​​នៃមន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​និយាយ​​​​ឱ្យ​​ដឹង​ថា អ្នក​​​ជំងឺពុលស្រា​​.ស​​ទាំង​​១៤​នាក់ ​បញ្ជូនមក​​ក្រោយ​នេះ​​មានស្ត្រី​​២នាក់ ​​ពួក​គេ​​មិនធ្ងន់ធ្ងរ​​​ពេកនោះទេ ​ប៉ុន្តែ​​ក៏ចាត់ទុក​​ថា សំណាង​​ល្អដែរ ​ចេះ​បញ្ជូន​​​មកកាន់​មន្ទីរពេទ្យ​​ទាន់ ពេលវេលា​សង្ឃឹម​ថា ពួកគេ​​នឹង​​​មិនប៉ះពាល់​ដល់​អាយុជីវិត​​ឡើយ ​បើ​​ពុំ​ដូច្នេះទេ ​​​អាច​នឹង​បាត់បង់​ជីវិត​។

គួររំលឹក​ថា អ្នក​រងការពុលស្រា​.ស​​​ក្អួត​ចង្អោរ​​ប្រកាច់ប្រកិននៅស្រុក​​ក្រគរ ​ខេត្ត​ពោធិ៍​សាត់ ​​បានស្លាប់​៣​នាក់ទៀត​ហើយ​ ដោយ​​​ម្នាក់​ស្លាប់​​​នៅខេត្ត​​ពោធិ៍សាត់​ និង​​២នាក់​​ទៀត​ស្លាប់​ខណៈ​​​បញ្ជូន​​មក​កាន់​មន្ទីរពេទ្យ​​កាល់ម៉ែត្រ រាជ​ធានី​​ភ្នំពេញ ប៉ុន្តែ​​​​បានត្រឹមតែ​​ពាក់កណ្តាល​ផ្លូវ​ប៉ុណ្ណោះក៏​ស្លាប់ ​​ចំណែក​​​៥៥​នាក់ទៀត​បាន​​​មក​ដល់​​មន្ទីរពេទ្យ​កាល់ម៉ែត កាលពីវេលាម៉ោង​​​​១​និង​​​១០នាទី​​រំលង​​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​​​​៧ តុលា ​២០១១ ​ហើយ​កំពុងត្រូវ​​បានគ្រូពេទ្យ​​​ព្យាបាល​សង្គ្រោះ​​បន្ទាន់​។

អ្នកស្លាប់​​ដោយសារ​​​ពុលស្រាទាំងអស់​​​កើន​ឡើង​​​​៩​នាក់​ហើយ ​ដោយម្សិលមិញ​ស្លាប់​៦​នាក់ និង​នៅ​​ថ្ងៃ​នេះ (ទី​៧​ តុលា) ស្លាប់​៣នាក់​ទៀត​។ ចំណែក​អ្នកជំងឺ​ពុលស្រា.ស​​​៥៥​នាក់​ដែល​បាន​​​​បញ្ជូន​មក​​​មន្ទីរពេទ្យ​​​កាល់ម៉ែត​កាលពីរំលង​អធ្រាត្រ​នោះ​ មាន​ស្រី​៨​នាក់ ​​ធ្ងន់ធ្ងរ​​​៩​នាក់ ហើយ​មាន​ម្នាក់​ធ្ងន់ធ្ងរ​​​ដល់​កម្រិត​​ត្រូវគ្រូពេទ្យ​​​​លាង​ឈាម​​​ទៀត​ផង​។ ​តាម​ក្រុម​គ្រួសារអ្នក​ពុលស្រា​​បាន​និយាយ​​​ថា អ្នក​ជំងឺ​ពុល​ស្រា​មាន​​៥៧​នាក់ ត្រូវ​​បញ្ជូន​មក​សង្គ្រោះ​​នៅ​​មន្ទីរពេទ្យ​​កាល់​ម៉ែត​រាជ​ធានីភ្នំពេញ ប៉ុន្តែស្តាយ​ណាស់​ ពួកគេ​បាន​ស្លាប់តាម​ផ្លូវ២​នាក់​បាត់ទៅហើយ ដូច្នេះ​នៅ​សល់​តែ៥៥​នាក់​ប៉ុណ្ណោះ​ ដែល​ត្រូវចូល​ទៅ​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​។
ក្រុម​គ្រូពេទ្យ​នៅមន្ទីរកាល់ម៉ែត បាន​និយាយ​ថា ​អ្នកជំងឺពុល​ស្រា.ស​ទាំង​នេះ គឺ​ពុល​ជាតិ​មេតា​​ពុលខ្លាំង​ក្លា…។​ ​​អ្នក​ពុលស្រា​​ដែល​ចូល​មក​​សម្រាក​ព្យាបាល​​ក្នុងមន្ទីរពេទ្យ​​​​កាល់ម៉ែត ​ចាប់តាំង​ពី​​​​ពេលរំលង​អធ្រាត្រ​​​ និងពេល​​រសៀល​ថ្ងៃទី​៧ តុលា ២០១១ ​នេះ​មាន​ចំនួន​​​៦៩នាក់​ហើយ​៕