ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពានរង្វាន់​​​ណូបែល​​​​សន្តិភាព​ឆ្នាំ2011អាច​​ប្រគល់​ដល់​​លោកស្រី​​ប្រធានាធិបតី​​លីបេរីយ៉ា

13 ឆ្នាំ មុន

ពានរង្វាន់​ណូបែល​​​​សន្តិ​ភាព​ត្រូវ​​ប្រគល់​នា​ថ្ងៃ ទី៧ តុលា ​​នៅ​ក្រុងអូស្លូ​ពេលមានពាក្យ​ចចាម​អារ៉ាម​​​យ៉ាងខ្លាំង​អំពី​​​​អត្តសញ្ញាណ​​នៃ​ជ័យ​​លាភី​​​ពាន​រង្វាន់នេះ​ដែលថា គឺ​​ប្រធានាធិបតី​​លីបេរីយ៉ា ​​​និង​អ្នក​ខ្លះថា លោកស្រី ELLEN JOHNSON SIRLEAF បណ្តា​​តួ​អង្គ​នៃ​ទិទាឃរដូវ​អារ៉ាប់​ ឬ​សហភាព អឺរ៉ុប ។

​គណៈ​កម្មាធិការ​ពានរង្វាន់​​ណូបែល​​​ន័រ​វែស ​នៅ​ពុំ​ទាន់​ដាច់ស្រេច​​លើ​ការ​ជ្រើស​តាំង​នាឆ្នាំនេះ​នូវ​អ្នក​ត្រូវ​ទទួល​បានពានរង្វាន់​នេះ​ដែល​មាន​ឈ្មោះ​​ជាអង្គ​ការ​​ និងបុគ្គ​ល​ដល់​ទៅ២៧​ក្នុងបញ្ជី​បេក្ខជន​ដែលអត្ត​សញ្ញាណ​​​​អ្នកទទួល​ពាននេះ​ត្រូវ​​លាក់​​​យ៉ាងជិត​​បំផុត​ដល់នាទីចុង​ក្រោយ​​ដែល​​ប្រការនេះ​ធ្វើ​ឱ្យ​​ពួកអ្នក​ទស្សន៍ទាយ​​រង់ចាំ​​យ៉ាង​​អន្ទះ​សារ ។

​នារីដំបូង​គេជ្រើស​​រើស​ជាប្រមុខរដ្ឋ​​​នៅទ្វីប​​អាហ្វ្រិក​​កាលពីឆ្នាំ​២០០៥ ​លោកស្រី SIRL-EAF អាយុ​៧២ឆ្នាំ​​គឺជា​បេក្ខនារី​​ដែល​អនុគ្រោះ​​ខ្លាំង​ជាងគេ​​ ។ នេះ​ជា​ការប្រកាស​​កាលពីយប់​​ថ្ងៃ​ទី៦ តុលា​ របស់ទូរទស្សន៍​​​ន័រ​វែស​​ TV2 ​​ដែល​ធ្លាប់​ទាយត្រូវ​ឈ្មោះអ្នក​​ទទួលបាន​ពាន​រង្វាន់​ណូបែល​សន្តិភាព​​២រូប​ចុង​ក្រោយគេ​គឺ​​​លោក​​បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០០៩ ​​និង​លោក LIU XIAOBO ​អ្នក​ប្រឆាំង​ចិន​កាល​ពី​ឆ្នាំ​២០១០ ។

​ឡើង​កាន់អំណាច​​កាលពីឆ្នាំ​២០០៥ ​នារី​​កណ្តាប់ដៃ​ដែករូបនេះ​​បានខិតខំ​​កសាង​ប្រទេស​ឡើង​​​វិញ​ក្រោយ​រងការបំផ្លិចបំផ្លាញ​​​ដោយ​សារសង្គ្រាម​​​ស៊ីវិល​​រយៈ​ពេល​១៤​ឆ្នាំ​ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់ប្រមាណ​ជា​២៥០.០០០​នាក់ ៕