ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កា​ដា​ហ្វី​​អំពាវ​នាវ​ដល់​​ប្រជា​ជន​​លី​ប៊ី​រាប់​​លាន​នាក់​ធ្វើ​​បាតុ​កម្ម​​ប្រឆាំង​ CNT

13 ឆ្នាំ មុន

ទូរ​ទស្សន៍​ ARRAI មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ស៊ីរី​រាយ​ការណ៍​ថា មេ​ដឹក​នាំ​លី​ប៊ី​ត្រូវ​ផ្តួល​រំលំ​លោក​មូ​អាម៉ា​ កា​ដា​ហ្វី ថ្លែ​ងកាល​ពី​ថ្ងៃ​ទី​៦ តុលា ក្នុង​សារ​វី​ដេ​អូ​មួយ​ថា សភាព​ការណ៍​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ជើង​នេះ​ បច្ចុប្បន្ន​ពុំ​អាច​ទ្រោល​បាន​ឡើយ​ដោយ​លោក​អំពាវ​នាវ​ដល់​ពល​រដ្ឋ​លី​ប៊ី​ឱ្យ​លើក​គ្នា​ធ្វើ​បាតុ​កម្ម​ច្រើនលាន​នាក់​ប្រឆាំង​នឹង​ក្រុម​ប្រឹក្សា​

ទូរ​ទស្សន៍​ ARRAI មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ស៊ីរី​រាយ​ការណ៍​ថា មេ​ដឹក​នាំ​លី​ប៊ី​ត្រូវ​ផ្តួល​រំលំ​លោក​មូ​អាម៉ា​ កា​ដា​ហ្វី ថ្លែ​ងកាល​ពី​ថ្ងៃ​ទី​៦ តុលា ក្នុង​សារ​វី​ដេ​អូ​មួយ​ថា សភាព​ការណ៍​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ជើង​នេះ​ បច្ចុប្បន្ន​ពុំ​អាច​ទ្រោល​បាន​ឡើយ​ដោយ​លោក​អំពាវ​នាវ​ដល់​ពល​រដ្ឋ​លី​ប៊ី​ឱ្យ​លើក​គ្នា​ធ្វើ​បាតុ​កម្ម​ច្រើនលាន​នាក់​ប្រឆាំង​នឹង​ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​លី​ប៊ី CNT ។

ម្យ៉ាង​វិញ​ទៀត​លោក​កា​ដា​ហ្វីបាន​ព្រមាន​ចំពោះ​មេដឹក​នាំ​នៃ​បណ្តា​ប្រទេស​រីក​ចម្រើន​ដែល​ទទួល​ស្គាល់ CNT ដែល​ពេល​នេះ​ដណ្តើម​អំណាច​នៅ​លី​ប៊ី​ដោយ​សារ​ជំនួយ​​របស់​អូតង់​ថា ពួក​គេ​នឹងទទួល​វាសនា​ដូច​រូប​លោក​ដែរ​។

ទូរ​ទស្សន៍ ARRAI បច្ចុប្បន្ន​គឺ​ជា​ទូរ​ទស្សន៍​តែមួយ​គត់​ដែល​ផ្សាយ​អំពី​លោក​កា​ដា​ហ្វី និង​បណ្តា​សមា​ជិក​នៃ​អតីត​របប​លី​ប៊ី​។ ចំពោះ​សង្គ្រាម​នៅ​ទី​ក្រុង SYRTE ជាប់​មាត់​សមុទ្រ​ជា​ទី​ក្រុង​កំណើត​របស់​លោក​កា​ដា​ហ្វី​កង​កម្លាំង​ CNT អះ​អាង​ថា ពួក​គេ​នឹង​វាយ​រំដោះ​យក​ទី​ក្រុង​នោះ​យ៉ាង​យូរ​២​ថ្ងៃ​ទៀត ៕