ព្រឹត្តិ​ការណ៍​​សំខាន់ៗ​​ពិភពលោក​​កើតឡើង​ក្នុងថ្ងៃ​ទី9​ តុលា


*ឆ្នាំ​១៤៤៦
​-អក្ខរក្រម​Hangul(ជា​អក្ខរ​ក្រម​ដំបូង​គេ​របស់​ភាសាកូ​រ៉េ​)ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ប្រទេស​កូ​រ៉េ​។​
*ឆ្នាំ​១៥៥៨
-ក្រុង​មេរី​ដាត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រ​ទេស​វេណេហ្ស៊ុយ​អេឡា​។
*ឆ្នាំ​១៧៦០
-កងទ័ព​រុស្ស៊ី​បាន​វាយ​ចូល​កាន់​កាប់​ទី​ក្រុង​ប៊ែរ​ឡាំង​។
*ឆ្នាំ​១៧៩៩
-សំពៅ​ឈ្មោះ ​HMS Lutineបាន​លិច​បាត់​ក្នុង​មហាសាគរ​នាំ​យក​ជី​វិត​មនុស្ស​២៤០​នាក់​ព្រម​ទាំង​ទំនិញ​មាន​១លាន​២សែន​ផោន​ទៅ​ជា​មួយ​ផង​។
*ឆ្នាំ​១៨០៦
-ប្រទេស​ព្រូសស៊ី​ប្រកាស​សង្គ្រាម​ជា​មួយ​នឹង​ប្រទេស​បារាំង​។
*ឆ្នាំ​១៨២០
-ទី​ក្រុង​Guayaquilរបស់​ប្រទេស​អេក្វា​ឌ័រប្រកាស​ឯក​រាជ្យ​ពី​ប្រទេស​អេស្ប៉ាញ​។
*ឆ្នាំ​១៨២៤
ទា​សភាព​ត្រូវ​បាន​លុប​ចោល​នៅ​កូស្តា​រី​កា​។
*ឆ្នាំ​១៨៣១
-Kapodistriasគឺ​ជា​ប្រមុខ​រដ្ឋ​ឯករាជ្យ​ក្រិច​លើក​ដំបូង​គេ​ដែល​ត្រូវ​បាន​គេ​លប​លួច​ធ្វើ​ឃាត​។
*ឆ្នាំ​១៨៧៤
-សហគមន៍​ប៉ូ​ស្តាល់​ពិភពលោក​Universal Postal Union (UPU)ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រោម​សន្ធិ​សញ្ញា​ទី​ក្រុង​បឺន​។
*ឆ្នាំ​១៨៨៨
-វិមានឧទ្ទិស​វ៉ា​ស៊ីន​តោន​ត្រូវ​បាន​បើក​ឲ្យ​សាធា​រណជន​ចូល​ទស្សនា​ជា​ផ្លូវ​ការ​។
*ឆ្នាំ​១៩៤១
-រដ្ឋ​ប្រហារ​មួយ​នៅ​ប៉ា​ណា​ម៉ា​បាន​ប្រកាស​តែងតាំង​លោក Ricardo Adolfo de la Guar-dia Arangoជា​ប្រធា​នាធិបតី​ថ្មី​។
*ឆ្នាំ​១៩៦២
-ប្រទេស​អ៊ូ​ហ្គាន់​ដា​ក្លាយ​ជា​រាជា​ណា​ចក្រ​ឯករាជ្យ​មួយ​របស់​ប្រជាជាតិ​ Commonw-ealth។
*ឆ្នាំ​១៩៦៣
-មនុស្ស​ជាង​២ពាន់​នាក់​ភាគ​​ឦសាន​នៃ​ប្រទេស​អ៊ីតាលី​បាន​ស្លាប់​បាត់​បង់​ជី​វិត​បន្ទាបពី​មានការរអិល​បាក់​ដី​ដ៏ធំ​មួយ​។
*ឆ្នាំ​១៩៧០​
-របប​សាធារណរដ្ឋ​ខ្មែរ​ត្រូវ​បាន​​ប្រកាស​ជា​ផ្លូវ​ការនៅ​ក្នុង​ប្រទេស​កម្ពុ​ជា​។
*ឆ្នាំ​១៩៨៣
-ការ​បំ​ផ្ទុះ​គ្រាប់​បែក​នៅ​ទី​ក្រុង​រ៉ង់​ហ្គូន​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុង​ពេល​ដំណើ​រទស្ស​នកិច្ច​របស់​ប្រធា​នា​ធិបតី​កូ​រ៉េ​ខាង​ត្បូង ​Chun Doo-hwanបាន​សម្លាប់​មនុស្ស​អស់​១៧​នាក់​ដែល​ក្នុង​នោះ​មាន​រដ្ឋ​មន្ត្រី​របស់​លោក​៤រូប​និង​១៧​នាក់​ទៀត​រង​បួស​។ មន្ត្រី​មី​យ៉ាន់​ម៉ា​ចំនួន​៤នាក់​ក៏​បាន​ស្លាប់​នៅ​ក្នុង​ការ​បំ​ផ្ទុះ​នោះ​ដែរ​។
*ឆ្នាំ​១៩៩៩
-​យន្ត​ហោះចម្បាំង​អាមេរិក​ប្រភេទ​SR-71 “Blackbird”ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និ​វត្តន៍បញ្ឈប់​រាល់​ប្រតិបត្តិការ ។
*ឆ្នាំ​២០០៧
-​ជប៉ុន​បន្ត​ការ​ដាក់​ទណ្ឌ​កម្ម​ប្រ​ឆាំង​នឹង​កូ​រ៉េ​ខាង​ជើង​ក្នុង​ខណៈ​ប្រទេស​ប្រទេស​នេះ​មិន​បាន​ធ្វើ​ឲ្យ​រីក​ចំ​រើន​ការ​ចរចា​ដោះ​លែង​ជន​ជាតិ​ជប៉ុន​ដែល​បាន​ចាប់​ពង្រត់​យក​ទៅ​។
*ឆ្នាំ​២០០៩​
-​ទឹក​ជំនន់​នៅ​ប្រ​ទេស​ហ្វ៊ី​លីពីន​បាន​សម្លាប់​អស់​មនុស្ស​ប្រមាណ​១៨១​នាក់​។
*ឆ្នាំ​២០១០
-គីម យុង​អ៊ុន​បាន​បង្ហាញ​មុខ​នៅ​ក្នុង​ពិធី​បុណ្យ​ Arirang Festivalជា​មួ​យ​នឹង​ឪពុក​របស់​លោកគីម យុង​អ៊ីល​។ វា​ជា​ការ​បង្ហាញ​មុខ​លើក​ទី​១របស់​លោកគីម យុង​អ៊ុន​នៅ​ចំពោះ​មុខ​សារ​ព័ត៌​មាន​ពិភពលោក​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ