ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូ​ឡា​ចង​កំហឹង​ជាមួយ​នឹង​របងសាលាខេត្ត​រង​របួស​5នាក់​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ រថយន្តម៉ាកកូរ៉ូឡាពណ៌​ខ្មៅស៊េរីខ្ពស់១គ្រឿង​​ពាក់ស្លាកលេខបណ្តោះ​ អាសន្ន៣៤១៧បោះពួយយ៉ាងលឿនជ្រុល​ទៅ​បុក​ របងសាលាខេត្តពេញទំហឹងបង្ក​ឱ្យ​មាន​ផ្សែង​​​ហុយទ្រលោម ព្រមទាំងផ្ទុះពោងសុវត្ថិភាព ។ អ្នក​ជិះចំនួន៥នាក់ក្នុងនោះមានស្រ្តី​ខារ៉ា​អូខេម្នាក់​ផង​មិនរងគ្រោះ​ ដល់អាយុជីវិតទេ ​គ្រាន់​តែ​របួសស្រាល ហើយត្រូវគេ​បញ្ចូនទៅ​សង្គ្រោះ​​​​នៅ​មន្ទីរពេទ្យបង្អែកខេត្ត ។

ខេត្ត​កំពង់​ចាម​ ៖ រថយន្តម៉ាកកូរ៉ូឡាពណ៌​ខ្មៅស៊េរីខ្ពស់១គ្រឿង​​ពាក់ស្លាកលេខបណ្តោះ​អាសន្ន៣៤១៧បោះពួយយ៉ាងលឿនជ្រុល​ទៅ​បុក​ របងសាលាខេត្តពេញទំហឹងបង្ក​ឱ្យ​មាន​ផ្សែង​​​ហុយទ្រលោម ព្រមទាំងផ្ទុះពោងសុវត្ថិភាព ។ អ្នក​ជិះចំនួន៥នាក់ក្នុងនោះមានស្រ្តី​ខារ៉ា​អូខេម្នាក់​ផង​មិនរងគ្រោះ​ដល់អាយុជីវិតទេ ​គ្រាន់​តែ​របួសស្រាល ហើយត្រូវគេ​បញ្ចូនទៅ​សង្គ្រោះ​​​​នៅ​មន្ទីរពេទ្យបង្អែកខេត្ត ។ ហេតុ​ការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង​៣០នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃទី៧ តុលា ២០១១ នៅភូមិទី៧ សង្កាត់​ក​ំពង់ចាម ក្រុង​កំពង់ចាម។ រថយន្ត​​​រង​ការខូចខាតយ៉ាងដំណំ​ផ្នែកខាងមុខត្រូវគេ​នាំទៅរក្សាទុកនៅអធិការ​ដ្ឋាននគរបាលក្រុងកំពង់ចាមដើម្បី​ដោះស្រាយ​តាមច្បាប់ ។

មន្ត្រីនគរបាលដែលយាមប្រចាំការនៅសា​លា​ខេត្តប្រាប់ឲ្យដឹងថា រថយន្តម៉ាក​កូរ៉ូឡានោះ​បើកបោះពួយពីកើតទៅលិចយ៉ាងលឿន ហើយ​ដោយ​យកចង្កូតបត់ស្តាំមិនទាន់ក៏ឡើង​ចិញ្ចើម​ផ្លូវជ្រុល​ទៅ​បុករបងសាលាខេត្តលាន់​សូរ​យ៉ាង​ខ្លាំង​ និង​មាន​ផ្សែង​ហុយចេញពីរថយន្តទៀតផង ។

មន្រ្តីនគរបាលប្រាប់​បន្តថា គ្រា​នោះ​នគរ​បាលជាច្រើននាក់​បើក​ទ្វារ​របងរត់​ទៅ​មើល​ ហើយ​​ឃើញមនុស្សប្រុស​ចំនួន៤នាក់ និងស្រ្តី​ម្នាក់បើកទ្វាររថយន្តចេញក្រៅ ប៉ុន្តែមិនមាន​អ្នកណាម្នាក់រងគ្រោះ​ដល់អាយុជីវិតទេ ដោយ​ម្នាក់ៗគ្រាន់តែ​រងរបួសស្រាល​ប៉ុណ្ណោះ ។ អ្នក​របួសត្រូវនគរ​បាល​ឌុបតាមម៉ូតូយកទៅសង្គ្រោះ​នៅមន្ទីរពេទ្យបង្អែកខេត្ត ។

លោកស៊ាម យូសេង នាយផ្នែក​ចរា​ចរ​ក្រុង​កំពង់ចាមប្រាប់ថា រថយន្តកូរ៉ូឡានោះ​បើកបរ​ដោយឈ្មោះងួន ធានី ភេទប្រុស អាយុ​២៧ឆ្នាំ រស់នៅភូមិ​សួងលិច សង្កាត់សួង ក្រុង​សួង ។ មុន​​កើត​ហេតុគេ​ចូលផឹកស៊ីនៅហាងខារ៉ាអូខេ​អាស៊ានក្នុងក្រុងកំពង់ចាមរួមជាមួយមិត្តភក្តិ ១-ឈ្មោះតាំង ស្រុង ភេទប្រុស អាយុ២៧​ឆ្នាំ ២-ឈ្មោះ តាំង ឡុង ភេទប្រុស អាយុ២៦​ឆ្នាំ និង​៣-ឈ្មោះ ឃុត អេងហ៊ាង ភេទប្រុស អាយុ​២៧​​ឆ្នាំ។ ពួក​គេ​រស់នៅភូមិជាមួយ​គ្នា ។

លោកប្រធាននគរបាលចរាចរក្រុងកំពង់​ចាមបញ្ជាក់ថា ឈ្មោះធានី បើករថយន្ត​ចេញ​ពីហាងខារ៉ា​អូខេដោយមានស្រ្តីខារ៉ាអូខេម្នាក់​ឈ្មោះ ចាន់ នី មកជាមួយផង។ ដោយ​​​សារ​​តែ​អ្នក​បើកបរស្រវឹងស្រាបញ្ជា​ចង្កូតរថយន្តមិនល្អទើបជ្រុលទៅបុករបងសាលាខេត្តធ្វើឲ្យ​រថ​យន្តរងការខូចខាតផ្នែក​ខាង​មុខយ៉ាងដំណំ ។

កាល​ពី​ដើម​ឆ្នាំរថយន្ត១គ្រឿងម៉ាក CRV ពណ៌ទឹកប្រាក់បានបុកបង្គោលភ្លើងនៅខាង​មុខ​សាលា​ខេត្ត​បណ្តាលឲ្យបាក់​បង្គោលភ្លើងអគ្គិសនី​អស់១​ដើម ៕