ខេត្តកណ្តាល ៖ បុរសម្នាក់ កំពុងជិះម៉ូតូក្នុងល្បឿនលឿន ស្រាប់តែមានសត្វឆ្កែរត់ឆ្លងផ្លូវ ក៏បុកពេញទំហឹង ដួលអូសបោកស្លាប់យ៉ាងរន្ធត់ភ្លាមៗនៅនឹងកន្លែង ។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង២០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៥ លើកំណាត់ផ្លូវជាតិលេខ១១០ ក្នុងភូមិព្រែករ័ត្ន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា CPX C125 ពណ៌ស ខ្មៅ គ្មានពាក់ស្លាកលេខ បើកបរដោយជនរងគ្រោះឈ្មោះ ម៉ាច បូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ កសិករ អត់ពាក់មួកសុវត្ថិភាព បើកបរមានទិសដៅពីត្បូង ទៅជើង (ព្រែកជ្រៃ មកច្បារអំពៅ) មកដល់ចំណុចកើតហេតុ បានបុកជាមួយសត្វឆ្កែរត់ឆ្លងផ្លូវ ចំយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូ ដួលអូសបោកស្លាប់ភ្លាមៗ យ៉ាងរន្ធត់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ស្រុកកោះធំ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកម៉ូតូមករក្សារងចាំក្រុមគ្រួសារមកទទួលយកវិញ ។ ចំពោះសពសមត្ថកិច្ចបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ