ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគីមជុង​អ៊ុន​គ្រោង​​បញ្ជូនទាហាន​៣ម៉ឺននាក់ជួយរុស្សុី់​

25 វិនាទី មុន

កូរ៉េ​ខាងជើង​-​រុ​ស្ស៊ី ៖ តាម​របាយការណ៍​ស៊ើប​ការណ៍​យោធា​អ៊ុយ​ក្រែ​ន​មួយ​ដកស្រង់​ផ្សាយ​ដោយ​ទូរទស្សន៍​អា​មេ​រិ​ក​CNN​ថា កូរ៉េ​ខាងជើង​អាច​បញ្ជូនទាហាន​ដល់​៣០.០០០​នាក់​ទៅ​កាន់​រណសិរ្ស ដើម្បី​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​រុ​ស្ស៊ី ​នា​បណ្ដា​ខែ​ខាង​មុខ​។ បើ​នោះ​ជា​ការ​ពិត​វា​នឹង​ជា​ការ​បញ្ជូន​កងទ័ព​បន្ថែម​របស់​កូរ៉េ​ខាងជើង ទៅ​កាន់​រុ​ស្ស៊ី​ពេល​ដែល​ទាហាន​កូរ៉េ​ខាងជើង​១១.០០០​នាក់​បញ្ជូន​រួច​ហើយ​ចាប់តាំងពី​ដំណាច់ឆ្នាំ​២០២៤​មក ក្នុង​នោះ​៤០០០​នាក់​អាច​ត្រូវ​ស្លាប់​ឬ​របួស​។ ផ្នែកស៊ើប​ការណ៍​យោធា​អ៊ុយ​ក្រែ​ន​អះអាង​ទៀត​ថា…

កូរ៉េ​ខាងជើង​-​រុ​ស្ស៊ី ៖ តាម​របាយការណ៍​ស៊ើប​ការណ៍​យោធា​អ៊ុយ​ក្រែ​ន​មួយ​ដកស្រង់​ផ្សាយ​ដោយ​ទូរទស្សន៍​អា​មេ​រិ​ក​CNN​ថា កូរ៉េ​ខាងជើង​អាច​បញ្ជូនទាហាន​ដល់​៣០.០០០​នាក់​ទៅ​កាន់​រណសិរ្ស ដើម្បី​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​រុ​ស្ស៊ី ​នា​បណ្ដា​ខែ​ខាង​មុខ​។

បើ​នោះ​ជា​ការ​ពិត​វា​នឹង​ជា​ការ​បញ្ជូន​កងទ័ព​បន្ថែម​របស់​កូរ៉េ​ខាងជើង ទៅ​កាន់​រុ​ស្ស៊ី​ពេល​ដែល​ទាហាន​កូរ៉េ​ខាងជើង​១១.០០០​នាក់​បញ្ជូន​រួច​ហើយ​ចាប់តាំងពី​ដំណាច់ឆ្នាំ​២០២៤​មក ក្នុង​នោះ​៤០០០​នាក់​អាច​ត្រូវ​ស្លាប់​ឬ​របួស​។ ផ្នែកស៊ើប​ការណ៍​យោធា​អ៊ុយ​ក្រែ​ន​អះអាង​ទៀត​ថា បណ្ដា​យន្តហោះ​យោធា​រុ​ស្ស៊ី​កំពុង​ត្រៀម​សម្រាប់​ការ​ដឹក​ជញ្ជូន​កងទ័ព​នេះ​។

ចំណែក​បណ្ដា​រូបភាព​ផ្កាយ​រណប​ដែល​ថត​កាលពី​ខែឧសភា​បង្ហាញ​នាវា​យោធា​រុ​ស្ស៊ី​មួយ​គ្រឿង​មក​កាន់​កំពង់​ផែ​ឌូ​ណៃ​ជិត​ព្រំដែន​ជាមួយ​កូរ៉េ​ខាងជើង​។ គឹ​តាម​កំពង់​ផែ​នោះ​ហើយ​ដែល​បណ្ដា​ទាហាន​កូរ៉េ​ខាងជើង​ដំបូង​ៗ ត្រូវ​បាន​ដឹក​មក​កាន់​រុ​ស្ស៊ី​កាលពី​ឆ្នាំ​២០២៤​។

ព័ត៌មាន​នោះ​កើត​មាន​ប៉ុន្មាន​ស​ប្ដា​ហ៍​បន្ទាប់​ពី​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងជើង​របស់​លោក​ស័​រ​ហ្គេ​យ
​ឆ​យ​ហ្គូ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន និង​ជា​អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស​។

នា​ថ្ងៃ​ទី​១៧​មិថុនា​លោក​ឆ​យ​ហ្គូ បាន​មក​កាន់​កូរ៉េ​ខាងជើង​ជា​លើក​ទី​២​អំឡុង​ពេល​តែ​២​ស​ប្ដា​ហ៍ ដើម្បី​ប្រកាស​ពី​ការ​បញ្ជូនទាហាន​ដោះ​មីន​កូរ៉េ​ខាងជើង​១០០០​នាក់ និង​កម្មករ​៥០០០​នាក់​មក​កាន់​រុ​ស្ស៊ី ដើម្បី​មក​ជួយ​ដោះ​មីន​និង​កសាង​ទៀង​វិញ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការ​បំផ្លាញ ដោយ​ពួក​កាន់កាប់​អ៊ុយ​ក្រែ​ន​ក្នុង​តំបន់​គួរ​ស្ក៍​រុ​ស្ស៊ី ​មុន​ពេល​វាយ​បណ្ដេញ​ពួក​គេ​ចេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ