រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានចាប់បញ្ជូនជនសង្ស័យជាចោរញីឈ្មូល២ នាក់បញ្ជូនទៅតុលាការ ពាក់ពន្ធករណីផ្លោះរបងចូលលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿងកណ្តាលថ្ងៃត្រង់ ។ ជនសង្ស័យមួយគូរនោះមានម្នាក់ ឈ្មោះ មៀច សុខវុទ្ធី ភេទប្រុស អាយុ៣៤ ឆ្នាំ និងម្នាក់ឈ្មោះ ពៅ ស្រីភាព ភេទស្រី អាយុ១៩ ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិប្រាកដ ។
ករណីខាងលើនេះសមត្តកិច្ចបានបង្ហើបឲ្យដឹងថា កាលពីរាត្រីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ មានចោរផ្លោះរបងចូលលួចម៉ូតូ ១គ្រឿង ម៉ាកHONDA BEAT ពណ៌ក្រហម លាយស ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១T-៤៦២៦ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១២និង៤៧នាទីថ្ងៃត្រង់ ស្ថិតនៅផ្ទះប្រជាពលរដ្ឋមួយកន្លែង តាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិព្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលម៉ូតូនោះជាកម្មសិទ្ធិរបស់ជនឈ្មោះ ភឺម សុរិយា ភេទស្រី អាយុ២០ ឆ្នាំ ។
ក្រោយពីចោរធ្វើសកម្មភាពលួចម៉ូតូនោះយកទៅបាត់ទៅ ជនរង គ្រោះបានទៅដាក់បណ្តឹងនៅសមត្តកិច្ចនគរបាលជំនាញ ដោយអនុវត្តតាមបទបញ្ជារបស់លោកវរៈសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ក្រោយការដឹកនាំកម្លាំងផ្ទាល់ពីលោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង៣៧ រសៀល កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវរហូ តឈានដល់ការឃាត់ខ្លួនជនសង្ស័យ២ នាក់ ជាប្តីប្រពន្ធអត់ខាន់ ស្លា នៅចំណុចផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈពួកគេកំពុងរៀបចំយកម៉ូតូទៅលក់ ។
សមត្តកិច្ចបានបង្ហើបឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពប្រហាក់ប្រហែលគ្នាថា សព្វថ្ងៃពួកគេស្រឡាញ់គ្នា រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ តែមិនបានឆ្លងកាត់រៀបអាពាហ៍ពិពាហ៍តាមប្រពៃណីទេ ជាជនអាណាថាដើរមិនចូលផ្ទះសម្បែងទៅណាទៅទាំងគូ ។ ជាក់ស្តែងនៅថ្ងៃចេញធ្វើសកម្មភាព បុរសជាប្តីបានផ្លោះរបងចូលខាងក្នុងលួចយកម៉ូតូរបស់ជនរងគ្រោះ ចំណែកស្ត្រីជាប្រពន្ធនៅឈរយាមខាង ក្រៅ ដើម្បីមើលផ្លូវ និងឲ្យសញ្ញាពេលមានហេតុការណាមួយកើតឡើង ងាយស្រួលរំដោះទាំងអស់គ្នា ។
ក្រោយពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងវត្ថុតាងម៉ូតូមួយគ្រឿងត្រូវបានដកហូត និងយោងលើពាក្យបណ្តឹងជនរងគ្រោះ សមត្តកិច្ចបានកសាងសំ ណុំរឿងបញ្ជូនជនសង្ស័យ២ នាក់ប្តីប្រពន្ទទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕







ចែករំលែកព័តមាននេះ