ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖​ កម្ពុជា​បញ្ឈប់​ការ​នាំ​ចូល​អ៊ីន​ធើរ​​ណេត អគ្គិសនី និង​ប្រេងឥន្ធនៈទាំងស្រុង​ពី​ប្រទេស​ថៃ​ហើយ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​បាន​គូសបញ្ជាក់​ថា កម្ពុជា​គួរ​កុំ​ទិញ​ឱ្យ​សោះ​ចំពោះ​អ្វី​ដែល​ជា​ផ្នែក​យុទ្ធសាស្ត្រ​ពី​ថៃ ​ហើយ​មល​ដល់​ពេល​នេះ​ កម្ពុជា បា​នប​ញ្ឈ​ប់​ការ​នាំ​ចូល​អ៊ីនធើរណេត…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​បាន​គូសបញ្ជាក់​ថា កម្ពុជា​គួរ​កុំ​ទិញ​ឱ្យ​សោះ​ចំពោះ​អ្វី​ដែល​ជា​ផ្នែក​យុទ្ធសាស្ត្រ​ពី​ថៃ ​ហើយ​មល​ដល់​ពេល​នេះ​ កម្ពុជា បា​នប​ញ្ឈ​ប់​ការ​នាំ​ចូល​អ៊ីនធើរណេត អគ្គិសនី និង​ប្រេងឥន្ធនៈ ទាំងស្រុង​ពី​ប្រទេស​ថៃ​ហើយ ​។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅ​ម​ជ្ឈ មណ្ឌល​អប់រំ និង​បណ្ដុះបណ្ដាល ជា ស៊ី​ម កំចាយមារ ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ សម្ដេច​តេ​ជោ​ហ៊ុន សែន ​បាន​លើក​ឡើង​ថា កម្ពុជា​គួរ​កុំ​ទិញ​ឱ្យ​សោះ ចំពោះ​អ្វី​ដែល​ជា​ផ្នែក​យុទ្ធសាស្ត្រ​ពី​ថៃ​ ។ ទោះបី​វា​តិច​ក៏​ដោយ កុំ​ពឹង​! គួរ​រក​ប្រភព​ផ្សេង កុំឱ្យ​មាន​ភាព​ច្រំ​ដែល​កើតឡើង​​​ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​ «​អ្វី​ដែល​ជា​ទំនិញ​យុទ្ធសាស្ត្រ​កុំ​ទិញ​ឲ្យ​សោះ ទី​១-អគ្គិសនី ដាច់ខាត​កុំ​ទិញ អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ ឥលូវ​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ អត់​ឆ្លើ​យ​សំណួរ ​ខ្ញុំ​​បាន​ទេ​…​កាល​នៅ​ព្រះ​វិហារ​ខ្ញុំ​ថា បើ​អ្នកឯង​ឆ្លើយ​នឹង​សំណួរ​ខ្ញុំ​បាន​ទេ អ្នកឯង​មិនមែន​ជា មនុស្ស​ទេ​។ ​ទី​២-អ៊ី​នធើរណេត កុំ​ទិញ​ឲ្យ​សោះ  និង​ទី​៣-ប្រេងឥន្ធនៈ និង​ឧស្ម័ន​កុំ​ទិញ»។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​ជា​ថ្មី​ថា​ កម្ពុជា​គួរ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​មែនទែន ចំពោះ​ការ​ទិញ​អ្វី​ដែល​ជា​ផ្នែក​យុទ្ធសាស្ត្រ​ពី​ប្រទេស​ថៃ ជា​ពិសេស អគ្គិសនី​, អ៊ីនធើរណេត​, ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន ។

ក្រៅពី​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​រំលឹក​​សារ​ជា​ថ្មី​ឱ្យ​កម្ពុជា បញ្ឈប់​ការ​ចាក់​ផ្សាយ​ភាពយន្ត​របស់​ថៃ​ផង​ដែរ​ ។​ សម្ដេច​តេ​ជោ ក៏​បានឱ្យ​ដឹង​ដែរ​ថា កន្លង​មក កម្ពុជា​ធ្លាប់​បញ្ឈប់​ការ​ចាក់​ផ្សាយ​ភាពយន្ត​ថៃ​ម្ដង​រួច​មក​ហើយ​ដែរ កាលពី​អំឡុង​មាន​ភាព​តានតឹង​ជាមួយ​ថៃ​ក្នុង​ឆ្នាំ​២០០៣ តែ​ដោយ​មានការ​ទទូច​ស្នើ​សុំ​ពី​ភាគី​ថៃ​, កម្ពុជា​ក៏​សម្រេច​ចាក់​ផ្សាយ​ភាពយន្ត​ថៃ​ឡើង​វិញ ក្នុង​ឆ្នាំ​២០១៦ ឬ​ឆ្នាំ​២០១៧​។

យ៉ាងណា សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា កម្ពុជា​បាន​បញ្ឈប់​ការ​នាំ​ចូល​អ៊ិ​ន​ធើរណេតអគ្គិសនី និង​ប្រេងឥន្ធនៈ​ទាំងស្រុង​ពី​ប្រទេស​ថៃ​ហើយ ក្រោយ​ការ​គំរាម​ផ្ដាច់​ពី​ភាគី​ថៃ ដែល​ជា​អ្វី​ស​ម្ដេច​តេ​ជោ​លើក​ឡើង​ថា «​ខាង​នោះ​អ្នកលេង ខាង​នេះ​អ្នក​មែន»​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ