ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ៖ ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ដក​សញ្ជាតិ​ខ្មែរ ពី​ពលរដ្ឋ​ឃុ​ប​ឃិត​ជាមួយ​បរទេស​ បំផ្លា.ញកម្ពុជា

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម ហ៊ី សោភា បាន​លើក​ឡើង​ថា ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ពី​ប្រជា​ពលរដ្ឋ​ដែល​ឃុបឃិតជាមួយបរទេស​បំផ្លាញ​កម្ពុជា ដើម្បី​លើកកម្ពស់ឧត្ដមគតិ​ជាតិ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម ហ៊ី សោភា បាន​លើក​ឡើង​ថា ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ពី​ប្រជា​ពលរដ្ឋ​ដែល​ឃុបឃិតជាមួយបរទេស​បំផ្លាញ​កម្ពុជា ដើម្បី​លើកកម្ពស់ឧត្ដមគតិ​ជាតិ មនសិការ​ស្នេហា​ជាតិ ។

​ការ​លើក​ឡើង​របស់​ឯកឧត្តម​ហ៊ី សោភា​ ដែល​ទើបតែ​ឡើង​កាន់​ដំណែង​ជា​ប្រ​ធា​ន​ក្រុម​ប្រឹក្សា អាណត្តិ​ថ្មី​នេះ បន្ទាប់​ពី​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​៩​សំឡេង​នៃចំ នួន​សមាជិក ក្រុម​ប្រឹ​ក្សា​ធម្មនុញ្ញ​ទាំងមូល បាន​លើកដៃ​អនុម័ត​ចំពោះ​ការ​ស្នើ​សុំ ធ្វើ​វិសោធនកម្ម ដក​ស ញ្ជា​តិ​ខ្មែរ ។

​យោង​តាម​លិខិត​ទូល​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា របស់​ក្រុមប្រឹក្សាធម្មនុញ្ញ កាលពី​ថ្ងៃ​២ កក្កដា ឆ្នាំ​២០២៥​បា ន​លើ​សេចក្តី​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ផ្តួចផ្តើម​គំនិត​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា មាន​គោលបំណង សំខាន់​ដើម្បី​បើកផ្លូវ​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ក្រប​ខណ្ឌ​ច្បាប់​សម្រាប់​ដក​សញ្ជាតិ​ខ្មែរ ពី​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ឬ​ធ្វើ​សកម្មភាព​ប៉ះពាល់ ធ្ងន់ធ្ងរ​ដល់ ផលប្រយោជន៍​របស់​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​អំពើ​ឃុបឃិត​ជាមួយ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ សេចក្តីសុខ​សាន្ត​របស់​ប្រជាជន និង​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​ជាតិ​។​

លិខិតបញ្ជាក់​ថា ៖“​ក្នុង​ន័យ​នេះ ការ​ស្នើ​សុំ​ធ្វើ​វិសោធន​កម្មបទ​ប្បញ្ញត្តិ​នៃ​មាត្រា​ខាងលើ គឺ​ដើម្បី​លើកកម្ពស់ ឧត្តមគតិ​ជាតិ មនសិការ​ស្នេហា​ជាតិ និង​គោល​ជំហរ​ស្មោះត្រង់​ឥត​ងាករេ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​នៅ គ្រប់​កាលៈទេសៈ​ទាំងអស់ ពិសេស​ការ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​ស្រប​តាម​មាត្រា​៤៩​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

លិខិត​ក៏​បាន​លើក​ឡើង​ថា​ ​ជាមួយ​គ្នា​នេះ ក្នុង​លិខិត​ក៏​បាន​លើក​ឡើង​ថា​ការ​ធ្វើ​វិសោធនកម្ម​ដក​សញ្ជាតិ​ខ្មែរ​​ក៏​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ​ចូល​មក​ក្នុង កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ។

​លិខិត​បាន​បន្ថែម​ថា វិសោធនកម្ម​នេះ ពុំ​មាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស និង​របប​រាជា​និយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​ឡើយ ព្រមទាំង​ធ្វើ​ឡើង​នៅ​ពេល ប្រទេស​ជា​តិ​មិន​ឋិត​ក្នុង​ភាព​អាសន្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ