ក្រុមហ៊ុន SAMSUNG ELECTRONICS CO ដែលជាក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំបំផុតមួយលើពិភពលោក ពិសេសជាអ្នកផលិតទូរស័ព្ទដៃធំជាងគេទី២លើពិភពលោកវាយតម្លៃកាលពីថ្ងៃទី៧ តុលា ថា ប្រាក់ចំណេញនៃការធ្វើអាជីវកម្មរបស់ខ្លួនមានចំនួន៤.២០០ពាន់លានវ៉ុន(៣,៤៩ពាន់លានដុល្លារ) ក្នុងត្រីមាសទី៣នៃឆ្នាំនេះ។
ក្រុមហ៊ុននេះឱ្យដឹងថា ការវាយតម្លៃដំបូងសម្រាប់ដំណាក់កាលខែកក្កដា-កញ្ញា កំណត់ពីការចុះថយ១៣,៦%នៃប្រាក់ចំណេញបើប្រៀបធៀបទៅនឹងប្រាក់ចំណេញរបស់ក្រុមហ៊ុនក្នុងដំណាក់កាលដូចគ្នានេះកាលពីឆ្នាំទៅមិញដែលមាន៤.៨៦០ពាន់លានវ៉ុន។ ការវាយតម្លៃនេះគឺមានលើសពីការព្យាករណ៍របស់ទីផ្សារដែលថា SAMSUNG នឹងទទួលបានប្រាក់ចំណេញធ្វើអាជីវកម្មត្រឹម៣.៣៥០ពាន់លានវ៉ុនសម្រាប់ដំណាក់កាល៣ខែនោះ។
ការលក់របស់ SAMSUNG ក្នុងត្រីមាសទី៣ឆ្នាំ២០១១ មានការកើនឡើង១,៩%ដែលមានទឹកប្រាក់សរុបប្រចាំឆ្នាំ៤១.០០០ពាន់លានវ៉ុន។ ក៏ប៉ុន្តែ SAMSUNG ពុំបានលាតត្រដាងពីប្រាក់ចំណូលពិតប្រាកដរបស់ខ្លួនឡើយ។ SAM SUNG ជាអ្នកផ្តល់អេក្រង់ LCD នៃទូរទស្សន៍ដ៏ធំបំផុតគ្រោងចេញផ្សាយលទ្ធផលលំអិតនាពេលខាងក្រោយនេះ ៕
ចែករំលែកព័តមាននេះ