ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ព្រះ​វនរ័តណយ ​ច្រឹក ផ្តល់​អំណោយ​​ដល់​ប្រជា​ពល​រដ្ឋ​​រង​គ្រោះ​ទឹក​ជំនន់​209​គ្រួសារ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ តុលា​ ​ក្នុង​បរិ​វេណ​សាលាឆាន់​វត្ដ​ច័ន្ទ​បូ​រី​វង្ស​ ស្ថិត​ក្នុង​សង្កា​ត់​សំរោង ខណ្ឌ​សែន​សុខ សម្ដេច​វន​រ័ត​ណយ ច្រឹ​ក បាន​និមន្ត​ជា​ព្រះ​អធិបតី និង​​​មានការ​ចូលរួម​ពី​លោក​ឃួ​ង ស្រេង​ អភិបាល​ខណ្ឌ​សែន​សុខ​ និង​មន្ដ្រី​ថ្នាក់ដឹកនាំ​សាលា​ខណ្ឌ-សង្កាត់​​ផ្ដល់​អំណោយ​ដល់​ប្រជា​ពល​ រដ្ឋ​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​ចំនួន​២០៩​គ្រួសារ។ ​អំណោយ​ដែល​យក​ទៅ​ចែក​ជូន​នោះ គឺ​​​ក្នុង​១​គ្រួសារ​ទទួល​បាន​​អង្ករ​

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ តុលា​ ​ក្នុង​បរិ​វេណ​សាលាឆាន់​វត្ដ​ច័ន្ទ​បូ​រី​វង្ស​ ស្ថិត​ក្នុង​សង្កា​ត់​សំរោង ខណ្ឌ​សែន​សុខ សម្ដេច​វន​រ័ត​ណយ ច្រឹ​ក បាន​និមន្ត​ជា​ព្រះ​អធិបតី និង​​​មានការ​ចូលរួម​ពី​លោក​ឃួ​ង ស្រេង​ អភិបាល​ខណ្ឌ​សែន​សុខ​ និង​មន្ដ្រី​ថ្នាក់ដឹកនាំ​សាលា​ខណ្ឌ-សង្កាត់​​ផ្ដល់​អំណោយ​ដល់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​ចំនួន​២០៩​គ្រួសារ។ ​អំណោយ​ដែល​យក​ទៅ​ចែក​ជូន​នោះ គឺ​​​ក្នុង​១​គ្រួសារ​ទទួល​បាន​​អង្ករ​១០​គីឡូ​ក្រាម មី​៥​កញ្ចប់ ត្រីខ​៤​កំ​ប៉ុង ទឹក​ស៊ីអីុវ​១​ដប ទឹកត្រី​១​ដប ទឹកដោះគោ​ខាប់​២​កំ​ប៉ុង​ និង​ប្រាក់​១០.០០០​រៀល ដោយចំណាយ​ទឹក​ប្រាក់​សរុប​ចំនួន​១២​លាន​២០​ម៉ឺន​៥០០​រៀល​ ជា​បច្ច័យ​ផ្ទាល់​របស់​សម្ដេចព្រះវន​រ័តណ​យ ច្រឹ​ក ស​ម្ដេច​ព្រះសង្ឃនាយក​រងទី​៣​ និង​ជា​ចៅ​អធិ​ការ​វត្ដ​ច័ន្ទ​បូ​រី​វង្ស។

ការ​ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​សង្កាត់​សំរោង​នេះ​ គឺជាលើក​ទី​៣​ហើយ​។ បន្ទាប់​ពី​លោក​ចៅសង្កាត់​សំរោង​អានរបាយ​ការណ៍​អំពី​​ផល​ប៉ះ​ពាល់​​ដោយ​​គ្រោះ​ទឹកជំនន់​​​ទៅ​លើ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​នេះរួច​មក​ សម្ដេចព្រះវន​រ័តណ​យ ច្រឹក បាន​​មាន​សង្ឃ​ដីកា​ថា​ ប្រជាពលរដ្ឋ​មិន​ត្រូវ​ភ្លេច​គុណគណបក្ស​​ប្រជាជន​​កម្ពុជា​ដែល​បាន​ជួយ​រំដោះ​ឱ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​នៅ​​ថ្ងៃ​៧​មក​រា ​ឆ្នាំ​១៩៧៩​ ​​នោះ​ឡើយ ។ ​បាន​គុណ​បុណ្យ​ថ្ងៃ​៧​មករា នេះ​ហើយ​ទើប​​​ធ្វើ​ឱ្យ​ញាតិ​ញោម​បានជួបជុំ​គ្រួសារ​​មក​ដល់​ថ្ងៃនេះ​។

លោក​ឃួ​ង ស្រេង​ អភិបាល​ខណ្ឌ​​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​តែង​តែ​យកចិត្ដទុកដាក់​ចំពោះ​សុខ​ទុក​្ខ​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ក្នុង​សង្កាត់​៣​គឺ​សង្កាត់​ពញា​ពន់ សង្កាត់​សំរោង និង​សង្កាត់​ព្រែក​ព្នៅ​ ក្នុង​នោះ​បាន​ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​៥៨២​គ្រួសារ​។​លោក​បន្ដ​ថា​ សង្កាត់​សំរោង ប្រជាពលរដ្ឋ​ទទួល​ការ​លិចលង់​ទាំង​ស្រុ​ងចំនួន​១៩៤​គ្រួ​សារបាន​ទទួល​​អំណោយ​ស​ង្គ្រោះ​ពីសា​លា​រាជធានី​ភ្នំពេញ​ម្ដង​ហើយ ។ ​លើក​ទី​២​ប្រជាពលរដ្ឋ​បាន​ទទួល​អំណោយ​ចំនួន​១៩៤​គ្រួសារ និង​លើក​ទី​៣​​មាន​ចំនួន​២០៩​គ្រួសារ​ទៀត​​ដែល​សុ​ទ្ធជា​អំណោយ​​របស់​ស​ម្ដេ​ចព្រះវន​រ័តណ​យ ច្រឹ​ក ​ទាំងអស់​។

ឆ្លៀត​ក្នុង​ឱកាស​ដែល​ការ​​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​​ជិត​ឈានជិត​​មក​ដល់​នោះ​ លោក​ឃួង ស្រេង ​បាន​ផ្ដាំផ្ញើ​ដល់ប្រជាពលរដ្ឋ​ថា​មុន​នឹង​ធ្វើការ​បោះ​ឆ្នោត​ត្រូវ​តែ​​ធ្វើ​ការ​ជ្រើស​រើស​​ថ្នាក់​ដឹក​នាំ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ប្រទេស​ជាតិ​និង​កូន​ចៅ​យើងតទៅ​អនាគត​ទទួល​បាន​នូវ​សុខ​សន្ដិភាព។ ​​បើ​ប្រទេស​មាន​សុខ​សន្ដិភាព ​នឹង​មាន​ការ​អភិ​វឌ្ឍ ​ប្រជាពលរដ្ឋ​នឹង​មាន​ជីវ​ភាព​ធូ​រធា​រជាក់​ជា​មិន​ខាន៕