ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​មនុស្ស​​​​​ច្រឡំ​​​​រឿង​​​បើក​​រថយន្ត​ថយ​ប៉ះ​ម៉ូតូ ឯ​អ្នក​បើក​​​ពិតប្រាកដ​គេចខ្លួន​បាត់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​​បុរសម្នាក់​​​ត្រូវបាន​គេ​វាយ​ស្ទើរ​​សន្លប់ ខណៈ​​ពេលដែល​​រត់​ទៅ​មើលម៉ូតូ​​មួយ​គ្រឿង ​អូសជាប់​​ជាមួយ​រថយន្ត​​ដឹក​ក្រូច​ថ្លុង ​​ហើយបក្ស​ពួក​​ខាង​​ម៉ូតូ​ច្រឡំ​​ស្មាន​តែ​​​អ្នកបើកបរ​​​​​រថយន្ត ក៏ព្រួត​គ្នា​វាយ​តែម្តង ​​ទម្រាំតែ​ដឹង​ការពិត ​វាយជិត​សន្លប់​​ទៅហើយ​។ ​​ហេតុការណ៍​​​​នេះ​បាន​​​កើតឡើង​​​កាលពីវេលាម៉ោង​​១០និង​១២​នាទី​​​ យប់ថ្ងៃទី​​​​​៦ តុលា​ ​នៅតាមផ្លូវលេខ​​​​​​២៣០ ​ស្ថិត​ក្នុង​​​សង្កាត់ផ្សារ​ដើម​គ ខណ្ឌ​​​​ទួលគោក​។​

រាជធានីភ្នំពេញ​​​​ ៖ ​​បុរសម្នាក់​​​ត្រូវបាន​គេ​វាយ​ស្ទើរ​​សន្លប់ ខណៈ​​ពេលដែល​​រត់​ទៅ​មើលម៉ូតូ​​មួយ​គ្រឿង ​អូសជាប់​​ជាមួយ​រថយន្ត​​ដឹក​ក្រូច​ថ្លុង ​​ហើយបក្ស​ពួក​​ខាង​​ម៉ូតូ​ច្រឡំ​​ស្មាន​តែ​​​អ្នកបើកបរ​​​​​រថយន្ត ក៏ព្រួត​គ្នា​វាយ​តែម្តង ​​ទម្រាំតែ​ដឹង​ការពិត ​វាយជិត​សន្លប់​​ទៅហើយ​។ ​​ហេតុការណ៍​​​​នេះ​បាន​​​កើតឡើង​​​កាលពីវេលាម៉ោង​​១០និង​១២​នាទី​​​យប់ថ្ងៃទី​​​​​៦ តុលា​ ​នៅតាមផ្លូវលេខ​​​​​​២៣០ ​ស្ថិត​ក្នុង​​​សង្កាត់ផ្សារ​ដើម​គ ខណ្ឌ​​​​ទួលគោក​។

ប្រភពព័ត៌មាន​បាន​​ឱ្យដឹង​ថា​ មុនពេល​កើត​ហេតុ​​​​ គេ​បានឃើញ​រថយន្តកូរ៉ូឡា​​​ ម៉ាកសាំង​យ៉ុង ​មួយ​គ្រឿង ពណ៌ស​ ពាក់​ស្លាកលេខ ភ្នំពេញ 2D-0921 ​​បាន​បើក​​ដឹក​បាវ​​ក្រូចថ្លុង​ពេញ​​ក្នុង​រថ​យន្ត ​ពីភ្នំដិន ​​​ខេត្តតាកែវ ​​យកមក​បោះ​​​​​ឱ្យ​​​អាជីវ​ករ​ លក់ដូរ​​​នៅផ្សារ​​​នាគមាស។​ ​​ខណៈ​ពេល​​បើក​រថយន្ត​​មក​ជិត​​ដល់​ផ្សារ​​​​នាគ​មាស ​បត់​ពី​​ខាងលិច​ផ្សារ​​​​​ច្រឡំ​ផ្លូវ​​ ហើយ​រថយន្ត​​​ក៏ថយ​ក្រោយ​​​បម្រុង​​​​បត់​ចេញ​​មក​វិញ ប៉ុន្តែ​ពេល​​​នោះ ​ស្រាប់​តែ​​មាន​ម៉ូតូ​១គ្រឿង​ម៉ាកឌ្រីម​​សេ​១២៥ ពណ៌ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1AT-5917 បើក​បាន​ពី​ក្រោយ​​ ​នៅ​​ពេលឃើញ​​រថយន្ត​​​កំពុង​​តែបើក​​​​ហើយ​ជាន់ហ្វ្រាំង​​​​ឈប់​ដូច្នេះអ្នក​បើក​ ​​ម៉ូតូ​១​គ្រឿងនោះ​ក៏​​ជាន់ហ្វ្រាំង​​​​​ឈប់​ដែរ​។

ប្រភព​ដដែលបានបន្ត​​ទៀត​ថា នៅពេល​នោះ​​​រថ​យន្ត​​ដឹក​បាវ​ក្រូច​ថ្លុង​​ក៏​បើក​ថយក្រោយ ​បណ្តាល​​ឱ្យ​បុកម៉ូតូដែលបាន​ឈប់ពីក្រោយ​​រថយន្ត​ ធ្វើ​​​ឱ្យ​ម៉ូតូ​ដួល​​​​​​ទៅ​​ជាប់នឹង​​​ខ្សែ​​រឹត​​ចង​បាវ​​​ក្រូច​ថ្លុង​តែម្តង​ ចំណែកម្ចាស់​​​​ម៉ូតូ​បាន​លោត​​​ចេញ​​ពីម៉ូតូ​​​​តែ​មិន​បង្ក​​ឱ្យ​​​​​រង​របួស​​អ្វី​​នោះ​ទេ ​។ ​​ស្រប​ពេល​​នោះ ស្រាប់តែ​​មានម៉ូតូ​​​​​ចំនួន​២គ្រឿង​ទៀត​ដែល​ជា​​បក្សពួក​របស់​​ម្ចាស់​​ម៉ូតូម៉ាក​ឌ្រីម​ខាង​លើ​នេះ ​បាន​ជិះ​វ៉ា​រថយន្ត​ ​ប្រុងស្ទុះ​​ទៅ​វាយ​​​អ្នក​បើក​បរ​​រថយន្ត តែ​អ្នក​បើក​​បរ​​​មិន​ហ៊ាន​​​ឈប់ ក៏​បើក​​​បន្ថែម​ល្បឿន​​​ទៅមុខ​ទៀត ​ប្រមាណ​​​១០០ម៉ែត្រ ​​ដល់​​ផ្លូវ​កាច់ជ្រុង​​ក៏​បើក​ទ្វារ​រត់​​​គេច​បាត់តែម្តង​។

ប្រភព​​បាន​ឱ្យដឹង​បន្តទៀត​ថា ​រំពេច​នោះ​ស្រាប់តែ​​មាន​​បុរស​ម្នាក់​ឈ្មោះ​​​រតនា អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ផ្ទះលេខ​​៥៤ ​ផ្លូវ​លេខ​​២៣០ ​ភូមិ​​៨ ​សង្កាត់ផ្សារ​​ដើមគ ដែល​កំពុង​​តែអង្គុយ​​​លេង​អុក​​​ ក្បែរ​នោះ​បានឃើញ​​​​​ហេតុការណ៍​​ដូច្នេះ ​​ក៏រត់​​​​​ទៅ​​​ឈរមើល ​​ស្រាប់តែ​​​បក្សពួក​​​ដែល​ជិះ​ម៉ូតូ​​ទាំង​​​២គ្រឿង​ខាងលើ​នេះ​​​ស្មាន​​​តែ​អ្នក​បើក​​​​បរ​រថយន្ត​ ក៏​ឈប់​​ម៉ូតូ​រួច​ចុះ​ទៅ​ព្រួតគ្នា​វាយទៅលើ​បុរស​ឈ្មោះ​​រតនានោះ​​​​តែ​ម្តង៕