ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនផ្តល់​ជំនួយ​ឥតសំណង​ចំនួន​​​៨១៤.១៤៦​ដុល្លារ ​​សម្រាប់​បោស​សំអាត​មីន នៅ​ខេត្ត​​​​​៤

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​យោងតាមសេចក្តី​ប្រកាស​​ព័ត៌មានរបស់​​ស្ថានទូត​​ជប៉ុនប្រចាំ​​​​នៅ​​ប្រទេស​ កម្ពុជា​​បាន​ឱ្យ​​ដឹ​ងថា នៅ​វេលាម៉ោង​​​​​៣​និង​​​៣០នាទីរសៀល​​​ថ្ងៃទី​​៧ តុលា​​​ ២០១១ នេះ រដ្ឋាភិបាល​​​ជប៉ុន​បាន​សម្រេច​​ផ្តល់ជំនួយ​​​ឥត​សំណង​​​ចំនួន​​​​​ ៧២.៤៥៨.៩៩៤យ៉េន ប្រហែល​​​​ស្មើ​នឹង​​​​៨១៤.១៤៦ដុល្លារអាេមរិក ​​​ដល់​អង្គ​​ការ​កម្ចាត់​មីន​ជប៉ុន (JMAC) ប្រចាំ​នៅ​កម្ពុជា

រាជធានីភ្នំពេញ​​​​ ៖ ​យោងតាមសេចក្តី​ប្រកាស​​ព័ត៌មានរបស់​​ស្ថានទូត​​ជប៉ុនប្រចាំ​​​​នៅ​​ប្រទេស​កម្ពុជា​​បាន​ឱ្យ​​ដឹ​ងថា នៅ​វេលាម៉ោង​​​​​៣​និង​​​៣០នាទីរសៀល​​​ថ្ងៃទី​​៧ តុលា​​​ ២០១១ នេះ រដ្ឋាភិបាល​​​ជប៉ុន​បាន​សម្រេច​​ផ្តល់ជំនួយ​​​ឥត​សំណង​​​ចំនួន​​​​​៧២.៤៥៨.៩៩៤យ៉េន ប្រហែល​​​​ស្មើ​នឹង​​​​៨១៤.១៤៦ដុល្លារអាេមរិក ​​​ដល់​អង្គ​​ការ​កម្ចាត់​មីន​ជប៉ុន (JMAC) ប្រចាំ​នៅ​កម្ពុជា សម្រាប់ជំរុញ​​​សកម្ម​ភាព​​ប្រមូល​​​កម្ទេច​​​ចោល​​កាកសំណល់​​​ជាតិ​ផ្ទុះ​ពី​​សង្គ្រាម​​នៅក្នុង​ខេត្ត​តាកែវ​​ ​កំពត ​​​សៀម​រាប ​និង​ខេត្ត​កំពង់ធំ​​។

សេចក្តី​​ប្រកាស​ព័ត៌​មានរបស់​ស្ថានទូត​ជប៉ុន​​​ឱ្យ​ដឹង​ទៀត​ថា ​​ពិធីចុះហត្ថលេខា​​​លើ​កិច្ច​​ព្រម​ព្រៀង​​​ប្រគល់ និង​ទទួលជំនួយ​នេះ​ ​នឹង​ធ្វើ​ឡើង​​​រវាង​​លោក​​ម៉ា​សាហ្វ៊ូ​​​មី គូរ៉ូគី ​​ឯកអគ្គ​​​រាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា និង​លោក​​វ៉ា​តា​ណា​បេ អ៊ីគី ប្រធានគម្រោង​​​​អង្គការ JMAC នៅ​សាល​​ប្រជុំ​​​របស់ស្ថានទូត​ជប៉ុនក្នុង​រាជធានី​ភ្នំពេញ៕