ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយោជក​រោងចក្រ​​​​អឹមវី មិនយល់​ព្រម​តាម​ការ​ទាមទារ​​របស់​កម្ម​ករ​កូដ​កម្ម​​បាន​ចាប់ផ្តើម​​​​បន្ត​

13 ឆ្នាំ មុន

​ខេត្តកំពង់ឆ្នាំ​ង ៖ កម្មករ-កម្មការិនីរោង​ចក្រ​អឹមវី មានទីតាំងស្ថិតនៅភូមិត្រញំងចឹក្សា​សង្កាត់​កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៧ ​តុលានេះ បានបន្ដធ្វើកូដកម្មដូចការប្រកាស​របស់ខ្លួនកាលពីថ្ងៃម្សិលមិញ​។ បើតាមអ្នក​ឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ការបន្តធ្វើកូដកម្មដែលឈាន​ដល់​ថ្ងៃទី២នេះ គឺធ្វើឡើងបន្ទាប់ពីការតវ៉ារបស់ពួក​គេកាលទី៦តុលា មិនទទួលបានលទ្ធផលអ្វីជាដុំ​

ខេត្តកំពង់ឆ្នាំ​ង ៖ កម្មករ-កម្មការិនីរោង​ចក្រ​អឹមវី មានទីតាំងស្ថិតនៅភូមិត្រញំងចឹក្សា​សង្កាត់​កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៧ ​តុលានេះ បានបន្ដធ្វើកូដកម្មដូចការប្រកាស​របស់ខ្លួនកាលពីថ្ងៃម្សិលមិញ​។ បើតាមអ្នក​ឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ការបន្តធ្វើកូដកម្មដែលឈាន​ដល់​ថ្ងៃទី២នេះ គឺធ្វើឡើងបន្ទាប់ពីការតវ៉ារបស់ពួក​គេកាលទី៦តុលា មិនទទួលបានលទ្ធផលអ្វីជាដុំ​កំភួននោះ​។

សេចក្ដីរាយការណ៍បានឱ្យដឹងថា កម្មករ​ជា​ច្រើននាក់ ក្នុងចំណោមកម្មករដែលបម្រើ ការ​ងារ​នៅរោងចក្រមួយនេះ ជាង​៤.០០០​នាក់ កំពុង​ស្ថិតនៅពីមុខរោងចក្រ ដើម្បី​ទាមទារនូវ​ការ​តវ៉ា​របស់ពួកគេទាំង៨ចំណុច ទៅភាគីនិយោ​ជក​រោង​ចក្រ។ ទោះជាយ៉ាងណាក៏មានកម្មករ​មួយ​​​ចំនួនទៀត​​បានចូលធ្វើការ​វិញ​ធម្មតាផងដែរ​។ សេចក្តីរាយ​ការណ៍បានបន្តថា ការ​ទាម​ទារ​របស់​កម្មករ​ទាំង៨ចំណុច ដែលក្នុង​នោះ​ទាក់​ទង​ទៅនឹងការ​ស្នើ​សុំអោយភាគី​និយោជ​ក​រោង​ចក្រ​ទទួល​យកតំណាងកម្មករ ប្រមាណ២០​នាក់ចូល​ធ្វើ​ការ​វិញនោះ គឺខាង​រោង​ចក្រ​មិន​អាច​ទទួល​យក​បានទេ។ ព័ត៌មាន​លម្អិត​នឹងមាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយនិងនៅលើកាសែត កោះសន្តិ​ភាព​៕