ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការបរទេស​​ស៊ែប៊ីនឹង​មក​​​បំពេញ​​ទស្សនកិច្ច​​នៅ​កម្ពុជា​​ថ្ងៃទី​​​១០ តុលា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ រដ្ឋមន្ត្រីក្រសួងការ​បរទេសនៃប្រទេសស៊ែប៊ី លោក​វុក ហ្សេរ៉េមីក នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា​ថ្ងៃ ទី១០ តុលា ខាងមុខនេះ​។ នេះបើយោងតាម​សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិចេញផ្សាយជាសាធារណៈនៅថ្ងៃទី៧ តុលា ​២០១១​​។

សេចក្តីជូនព័ត៌មានដដែលបានបញ្ជាក់ទៀត ថា ក្នុងអំឡុងពេលដំណើរបំពេញទស្សនកិច្ចផ្លូវ​ការរយៈពេល២ថ្ងៃនៅកម្ពុជា តាមការអញ្ជើញ​របស់លោកឧបនាយក​រដ្ឋមន្ត្រី​ប្រមុខ​ការ​ទូត​កម្ពុជា ហោ ណាំហុង នោះ រដ្ឋមន្រ្តីការបរទេស​នៃ​សាធារណរដ្ឋស៊ែប៊ី លោក​វុក ហ្សេរ៉េមីក នឹង​ជួប​ពិភាក្សាទ្វេភាគីជា​មួយ​រូប​លោក​​ផ្ទាល់​ និង​ចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គ មហាសេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា និង​មុនពេលចាក​ចេញ​ពីកម្ពុជានៅថ្ងៃទី១១ តុលា លោករដ្ឋមន្រ្តី​ការបរទេសនៃប្រទេសស៊ែប៊ី នឹងអញ្ជើញទៅ​ទស្សនកិច្ចសារមន្ទីរជាតិក្នុងរាជធានីភ្នំពេញផង ដែរ ៕