ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន101គ្រួសារនៅខណ្ឌដូនពេញទទួលអំណោយពីសាខាកាកបាទក្រហម

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១១ ប្រជាពលរដ្ឋរងគ្រោះ​ដោយ​​ទឹក​ជំនន់ចំនួន១០១គ្រួសាររស់នៅភូមិ​ទី១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានទទួល​អំណោយ​ពីសាខាកាកបាទក្រហមកម្ពុជា រាជ​ធានី​​ភ្នំពេញ ។ ពិធី​ចែក​ អំណោយ​​នោះ​ធ្វើ​ឡើង​ក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សារាជធានី និងជាអនុ​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា រាជ​

រាជធានីភ្នំពេញ ៖  កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១១ ប្រជាពលរដ្ឋរងគ្រោះ​ដោយ​​ទឹក​ជំនន់ចំនួន១០១គ្រួសាររស់នៅភូមិ​ទី១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានទទួល​អំណោយ​ពីសាខាកាកបាទក្រហមកម្ពុជា រាជ​ធានី​​ភ្នំពេញ ។ ពិធី​ចែក​ អំណោយ​​នោះ​ធ្វើ​ឡើង​ក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សារាជធានី និងជាអនុ​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា រាជ​ធានីភ្នំពេញ ​ដោយ​បានការចូលរួមពី​លោក​សុខ សម្បត្តិ អភិ​បាល​ខណ្ឌ លោកហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ ព្រមទាំងមន្រ្តីរាជការ​​ក្រោម​ឱវាទ​ជា​ច្រើនរូប​ទៀត ។

នៅក្នុងឱកាសចែកអំណោយនោះ លោក​ម៉ប់ សារិន បានអំពាវនាវឲ្យ​ប្រជាពល​រដ្ឋយក​ចិត្ត​ទុកដាក់ក្នុងការថែរក្សា​សុខ​ភាព ដើម្បីចៀស​ផុត​ពីជំងឺផ្សេងៗដោយ​ឈរ​លើប​ទដ្ឋានអនាម័យ ហើយ​ត្រូវ​យក​ចិត្តទុក​ដាក់​ពី​សុវត្ថិភាពផ្ទាល់ខ្លួន និងការ​ពារកុមារកុំឲ្យលេង​ទឹកនិងនៅផ្ទះ​ម្នាក់​ឯង។ ជា​មួយគ្នានេះដែរ សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន បាន​ណែនាំដល់ក្រុមការ​ងា​រឱ្យចុះជួយ​តាមខេត្ត-រាជធានី-ខណ្ឌ ត្រូវ​យក​ចិត្តទុកដាក់​ដល់​ប្រជា​ពល​រដ្ឋ​នៅក្នុងមូល​ដ្ឋាន​របស់​ខ្លួន។ ​ឯកាកបាទក្រហម​កម្ពុជាត្រូវធ្វើសកម្ម​ភាពទៅតាម​គោលដៅនីមួយៗ ដោយមិនត្រូវ​ទុក​ឲ្យ​ប្រជាពល​រ​ដ្ឋ​​ណាម្នាក់​ស្លាប់​ដោយអត់​អាហារ ដោយមិនបានដឹង​មិន​បាន​ជួយ​សង្គ្រោះ​នោះទេ។

អំណោយ​ដែល​លោកម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា និង​ជាអនុប្រធានកិត្តិយសកាកបាទ​ក្រហមកម្ពុជារាជ​ធានីភ្នំពេញនាំយក​ទៅ​ចែក​ជូន​ប្រជា​​ពល​រដ្ឋ​រង​គ្រោះ​​​១០១គ្រួសារ​នោះ​​ ក្នុង​មួយ​គ្រួសារៗទទួលបានអង្ករ ១០​គីឡូក្រាម មី​១៥​កញ្ចប់ ត្រីខ៥កំប៉ុង ទឹក​ត្រី៣ដប ទឹកស៊ីអ៊ីវ​៣​​ដប ​និង​ទឹកបរិសុទ្ធ១យួរ។ ជា​មួយ​នេះ​​លោក​ម៉ប់ សារិន ក៏បានឧបត្ថម្ភថវិកា​ផ្ទាល់​ខ្លួនលោក​ក្នុង​​មួយ​គ្រួសារៗ២ម៉ឺនរៀលផង​ដែរ៕