ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូបលក់​​​​ដូរ​ជា​​ច្រើន​​​​នៅផ្សារ​លើត្រូវ​ភ្លើង​​​ឆេះ​ផ្អើល​​​មនុស្ស​​​​ម្នាទាំង​យប់​

13 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ តូបលក់​ដូរ​ចំនួន១៤ ​និង​​ទូ​លក់​​មាស-ប្តូរប្រាក់​ជាច្រើនទៀត​ ស្ថិត​ក្នុង​ផ្សារ​លើ ក្រុងកំពង់ឆ្នាំង ត្រូវអគ្គិភ័យបំផ្លាញទាំង​ស្រុង​​កាលពីវេលាម៉ោង១២និង១៥នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី៧តុលា ២០១១នេះ​។​ សេចក្តី​រាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះ​សន្តិភាព ប្រចាំខេត្តកំពង់ឆ្នាំង ដែលស្រង់សម្តី​សមត្ថ​កិច្ច​បាន​បញ្ជាក់អោយដឹងដែរថា អគ្គិភ័យ​នេះ​​បណ្តាល​មកពីឆ្លងចរន្តអគ្គិសនី​។ ទោះជា​យ៉ាងណា

ខេត្តកំពង់ឆ្នាំង ៖ តូបលក់​ដូរ​ចំនួន១៤ ​និង​​ទូ​លក់​​មាស-ប្តូរប្រាក់​ជាច្រើនទៀត​ ស្ថិត​ក្នុង​ផ្សារ​លើ ក្រុងកំពង់ឆ្នាំង ត្រូវអគ្គិភ័យបំផ្លាញទាំង​ស្រុង​​កាលពីវេលាម៉ោង១២និង១៥នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី៧តុលា ២០១១នេះ​។​ សេចក្តី​រាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះ​សន្តិភាព ប្រចាំខេត្តកំពង់ឆ្នាំង ដែលស្រង់សម្តី​សមត្ថ​កិច្ច​បាន​បញ្ជាក់អោយដឹងដែរថា អគ្គិភ័យ​នេះ​​បណ្តាល​មកពីឆ្លងចរន្តអគ្គិសនី​។ ទោះជា​យ៉ាងណា អគ្គិភ័យនេះត្រូវបានសមត្ថកិច្ចជួយអន្តរា​គមន៍ពន្លត់ទាន់ពេលវេលាដោយប្រើ​ឡាន​ទឹក​ចំនួន៣គ្រឿង គឺមិន​​​​ឱ្យ​វា​ឆេះ​​​​រាលដាល​ធំដុំ​ត​ទៅទៀត​។

សេចក្តីរាយការណ៍បានបន្ថែមថា តូបចំនួន​១៤ ដែលឆេះនេះ​មានតូបលក់ពងទាកូន៣តូប តូបលក់អង្ករ១តូប តូបលក់​គ្រឿង​ទេស​៣តូប និងតូបលក់ស្បែកជើង៧តូប។ ចំណែកទូដូរលុយ និងលក់មាសដែលនៅជាប់នោះ ត្រូវបានភ្លើង​ឆេះ​ជាច្រើនផងដែរ​។ ​អគ្គិភ័យ​នេះពុំ​បណ្តាល​​ឱ្យ​​មនុស្សណា​ម្នាក់​ស្លាប់ ឬរងរបួសនោះទេ ​។ ព័ត៌​មាន​លម្អិតនឹងផ្សាយជូននៅពេលក្រោយ និង​នៅ​លើទំព័រកោះសន្តិភាព ៕