ពានរង្វាន់ណូបែលខាងអក្សរសាស្ត្រឆ្នាំ២០១១ ត្រូវបានប្រគល់កាលពីថ្ងៃទី៦ តុលា ជូនដល់លោក TOMAS TRANSTRÖMER ដោយសារស្នាដៃអក្សរសាស្ត្ររបស់ លោកស្ទើរពុំគួរឱ្យជឿលើបណ្តាអាថ៌កំបាំងនៃស្មារតីមនុស្ស ដែលធ្វើឱ្យលោកក្លាយជាកវីនិពន្ធតំបន់ស្កង់ឌីណាវល្បីល្បាញបំផុតរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ។
បណ្ឌិតសភាអក្សរសាស្ត្រស៊ុយអែតគូសបញ្ជាក់ថា ស្នាដៃនិពន្ធរបស់លោក TRAN-STRÖMER អាយុ៨០ឆ្នាំមានលក្ខណៈសំបូរបែបនិងរស់រវើក ។ ស្នាដៃនិពន្ធរបស់លោកបច្ចុប្បន្នត្រូវបានបកប្រែជាង៦០ភាសា ។ កាលពីឆ្នាំ១៩៩០ កវីនិពន្ធរូបនេះជួបប្រទះបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាលដែលធ្វើឱ្យលោកធ្លាក់ខ្លួនពិការមួយផ្នែក ហើយលោកមានការលំបាកក្នុងការនិយាយ ។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក នៅតែបន្តសរសេរ ហើយទើបឈប់តែងនិពន្ធក្រោយការចេញផ្សាយកាលពីឆ្នាំ២០០៤ នូវសៀវភៅកំណាព្យមួយមានចំណងជើងថា «មហាប្រស្នា» ៕
ចែករំលែកព័តមាននេះ