ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុល្យការ​​​​អ្នកស្លា.ប់​​ដោយសារ​​ចលនា​​បះបោរ​នៅ​ស៊ីរី​​ឡើង​ដល់​​ជាង​​2.900នាក់​

13 ឆ្នាំ មុន

​លោកណា​វី ពីល​ឡៃ ​​នាយស្នងការ​ជាន់ខ្ពស់​​ អ.ស.ប ខាង​សិទ្ធិ​​មនុស្ស​រាយការណ៍​​កាលពីថ្ងៃទី​​៦ តុលា ថា មនុស្ស​​ជាង​​​២.៩០០​នាក់ ​ស្លា.ប់នៅ​ស៊ីរី​​តាំងពី​ចាប់​ផ្តើម​​​បាតុកម្ម​​ទាមទារ​លទ្ធិប្រជា​ធិបតេយ្យពីពាក់កណ្តាលខែ​​​មីនា​មក​។​

​លោកណា​វី ពីល​ឡៃ ​​នាយស្នងការ​ជាន់ខ្ពស់​​ អ.ស.ប ខាង​សិទ្ធិ​​មនុស្ស​រាយការណ៍​​កាលពីថ្ងៃទី​​៦ តុលា ថា មនុស្ស​​ជាង​​​២.៩០០​នាក់ ​ស្លាប់នៅ​ស៊ីរី​​តាំងពី​ចាប់​ផ្តើម​​​បាតុកម្ម​​ទាមទារ​លទ្ធិប្រជា​ធិបតេយ្យពីពាក់កណ្តាលខែ​​​មីនា​មក​។​

លោក RUPERT COLVILLE អ្នកនាំ​ពាក្យ​​របស់លោក​ណាវី ពីលឡៃ ថ្លែងប្រាប់​​រ៉យ​ទ័រ​ថា​ យោង​តាម​​​បញ្ជី​​អត្តសញ្ញាណ​មនុស្ស​​ដែល​យើងទទួលបាន​ ចំនួន​​​មនុស្ស​សរុបដែល​ស្លាប់​នៅ​ស៊ីរី​​តាំង​ពី​​ចាប់​ផ្តើម​​​បាតុកម្ម​​មក​ដល់​ពេលនេះ​មានពី​លើសពី​​​២.៩០០​នាក់ ។ ​តុល្យ​​ការ​លើក​មុន​នេះរបស់​ អ.ស.ប​ ​អះអាង​ពី​ចំនួន​មនុស្ស​ស្លាប់​​​​​ថា មាន​​២.៧០០​នាក់ ​។​
រដ្ឋាភិបាល​​របស់​ប្រធា​នាធិបតី​​​ស៊ីរី​លោក​បា​ចា ​​អាល់អាសាដ បានធ្វើ​ការ​​បង្ក្រាប​​យ៉ាង​សាហាវ​នូវ​ចលនា​​តវ៉ា​ក្នុង​ប្រទេស ​​បដិសេធ​​ការ​ចោទប្រកាន់​​​​នានា​ពី​​ការប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​​​​​ដោយអះអាង​ថា គ្មានការ​​​ជ្រើសរើស​​ក្រៅពី​នេះ ដើម្បី​​​ស្តារ​​​​របៀបរៀប​រយ​ឡើងវិញ​។​

លោក RUPERT COLVILLE គូស​បញ្ជាក់​​ថា ​តុល្យ​ការ​​ថ្មីនេះ​​ពុំ​រាប់​បញ្ចូល​​បណ្តា​មនុស្ស​​ដែលបាត់ខ្លួន​ផងទេ​៕