ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្លា.ប់​​ដោយសារ​ពុលស្រា​កើន​ឡើង​​​​​២នាក់ទៀត និង​​៥៥នាក់កំពុង​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​អ្នក​រងការពុលស្រា​.ស​​​ក្អួត​ចង្អោរ​ប្រកាច់ប្រកិននៅស្រុក​​ក្រគរ ​ខេត្ត​ពោធិ៍សាត់ ​​បានស្លា.ប់​២នាក់ទៀត​ហើយ​ ខណៈ​​​បញ្ជូន​​មក​កាន់​មន្ទីរពេទ្យ​​កាល់ម៉ែត្រ រាជធានី ​ភ្នំពេញ ប៉ុន្តែ​​​​បានត្រឹមតែ​​ពាក់កណ្តាល​ផ្លូវ​ប៉ុណ្ណោះក៏​ស្លា.ប់ ​​ចំណែក​​​៥៥​នាក់ទៀត​បាន​​​មក​ដល់​​មន្ទីរពេទ្យ​កាល់ម៉ែត កាលពីវេលាម៉ោង​​​​១​និង​​​១០នាទី​​រំលង​​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​​​​៧ តុលា ​២០១១ ​ហើយ​កំពុងត្រូវ​​បានគ្រូពេទ្យ​​​ព្យាបាល​សង្គ្រោះ​​

រាជធានីភ្នំពេញ​​​​ ៖ ​អ្នក​រងការពុលស្រា​.ស​​​ក្អួត​ចង្អោរ​ប្រកាច់ប្រកិននៅស្រុក​​ក្រគរ ​ខេត្ត​ពោធិ៍សាត់ ​​បានស្លាប់​២នាក់ទៀត​ហើយ​ ខណៈ​​​បញ្ជូន​​មក​កាន់​មន្ទីរពេទ្យ​​កាល់ម៉ែត្រ រាជធានី ​ភ្នំពេញ ប៉ុន្តែ​​​​បានត្រឹមតែ​​ពាក់កណ្តាល​ផ្លូវ​ប៉ុណ្ណោះក៏​ស្លាប់ ​​ចំណែក​​​៥៥​នាក់ទៀត​បាន​​​មក​ដល់​​មន្ទីរពេទ្យ​កាល់ម៉ែត កាលពីវេលាម៉ោង​​​​១​និង​​​១០នាទី​​រំលង​​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​​​​៧ តុលា ​២០១១ ​ហើយ​កំពុងត្រូវ​​បានគ្រូពេទ្យ​​​ព្យាបាល​សង្គ្រោះ​​បន្ទាន់​។

សូមបញ្ជាក់​​ថា អ្នកជំងឺ​ពុលស្រា.សទាំង​​៥៥​នាក់​នេះ មាន​ស្រី​៨​នាក់ ​​ធ្ងន់ធ្ងរ​​​៩​នាក់ ហើយ​មាន​ម្នាក់​ធ្ងន់ធ្ងរ​​​ដល់​កម្រិត​​ត្រូវគ្រូពេទ្យ​​​​លាង​ឈាម​​​ទៀត​ផង​។ ​តាម​ក្រុម​គ្រួសារអ្នក​ពុលស្រា​​បាន​និយាយ​​​ថា អ្នក​ជំងឺ​ពុល​ស្រា​មាន​​៥៧​នាក់ ត្រូវ​​បញ្ជូន​មក​សង្គ្រោះ​​នៅ​​មន្ទីរពេទ្យ​​កាល់​ម៉ែត​រាជ​ធានីភ្នំពេញ ប៉ុន្តែស្តាយ​ណាស់​ ពួកគេ​បាន​ស្លាប់តាម​ផ្លូវ២នាក់បាត់ទៅហើយ ដូច្នេះ​នៅ​សល់​តែ៥៥នាក់ប៉ុណ្ណោះ​ ដែល​ត្រូវចូល​ទៅ​សង្គ្រោះនៅ​មន្ទីពេទ្យកាល់​ម៉ែត​។ ​ក្រុម​គ្រូពេទ្យ​នៅមន្ទីរកាល់ម៉ែត បាន​និយាយ​ថា ​អ្នកជំងឺពុល​ស្រា.ស​ទាំង​នេះ គឺ​ពុលជាតិមេតា​ពុលខ្លាំង​ក្លា…។

គួររំលឹក​ឡើងវិញថា យ៉ាង​ហោច​ណាស់​មនុស្ស​៦​នាក់​ស្លាប់​ជា​បន្ត​បន្ទាប់​ (ឥឡូវ​ស្លាប់​៨​នាក់​ហើយ​) និង​៧២​នាក់​ផ្សេង​ទៀត​ត្រូវ​គេ​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ដោយ​ពុល​ស្រា.ស ដែល​ក្នុង​ចំណោម​នេះ​មាន​ស្ត្រី​១០​នាក់​​។ ​មិន​មែន​ជា​​លើក​ដំបូង​នោះ​ទេ​ ជុំ​វិញ​ករណី​ពុល​ស្រា.ស​នេះ​ដែល​កន្លង​មក​មាន​​មនុស្ស​ស្លាប់​ និងប៉ះ​ពាល់​សុខ​ភាព​នៅ​ស្រុក​ភ្នំ​ក្រវាញ​រួច​មក​ហើយ និង​មិន​ទាន់​រក​ឃើញ​​​ពី​សារ​ធាតុដែល​បណ្តាល​ឱ្យ​ពុល​នៅ​ឡើយ​ទេ។ ករណី​ពុល​ស្រា.ស​លើក​នេះ ​កើត​ឡើង​នៅ​ភូមិ​មាត់​ព្រៃ​ ឃុំ​កំពង់​ពោរ​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍​សាត់​ ដែល​កាល​ពី​ខែ​មុន​នេះ​មាន​ពុល​ម្តង​ហើយ​នៅ​ស្រុក​វាល​វែង។

លោក​ភី ភឿន មេ​ឃុំ​កំពង់​ពោរ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៤ តុលា ២០១១ ឈ្មោះ​មាន​ សាវី​ បាន​ទិញ​ស្រា​.សពី​តូប​ឈ្មោះ​ស៊ុប ហួន មេ​ភូមិ​មាត់​ព្រៃ​មក​ផឹក​ក៏​ពុល​ស្លាប់​ម្នាក់​ឯង​ដោយ​ពុំ​មាន​អ្នក​ណា​ដឹង​ថា មក​ពី​ពុល​ស្រា​ទេ។ នៅ​ថ្ងៃ​ទី​៥ តុលា ឈ្មោះ​អ៊ុន អូត​ បាន​ទៅ​ជួយ​បុណ្យ​ឃើញ​ស្រា​សនៅ​សល់​ក៏​ផឹក​បង្ហើយ​​ លុះ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ក៏​ដើរ​ដួល​ស្លាប់​ ទៀត​។ សព​ជន​រង​គ្រោះ​ទាំង​​ពីរ​បាន​ធ្វើ​បុណ្យ​បន្ត​គ្នា​​យ៉ាង​ទ្រហឹង​អឺង​កង​ពេញ​ភូមិ​។ ដោយ​ឃើញ​​អ្នក​​ស្រុក​អ្នក​ភូមិ​ក្មេង​ចាស់​ ប្រុស​ ស្រី​​​មក​ជួយ​បុណ្យ​ច្រើន​នោះ​​ គ្រួសារ​សព​បានទិញ​ស្រា.​សមួយ​ប៊ីដុង​មក​ចែក​គ្នា​ផឹក​ដើម្បី​កំដ​ររោង​ ព្រោះ​អត់​ដឹង​ថា អ្នក​ទាំង​ពីរ​ស្លាប់​បណ្តាល​មក​ពី​ផឹក​ស្រា​ទេ ស្មាន​ថា ខ្យល់​គរ។ ពេល​កំពុង​ផឹក​នោះ​មាន​អ្នក​ខ្លះ​វិល​មុខ​ធីង​ធោង ខ្លះ​ក្អួត​ចង្អោរ​រាករូស​ស្មាន​ថា ស្រវឹង​ធម្មតា​។

រហូត​ដល់​ម៉ោង​៦​ល្ងាច​មាន​អ្នក​ស្លាប់​ម្នាក់​ទៀត​ ហើយ​អ្នក​ក្អួត​ទន់​ដៃ​ទន់​ជើង​​កាន់​តែ​ច្រើន​ឡើង​នោះ​ទើប​​សង្ស័យ​រឿង​ពុលស្រា.ស​ក៏​ជ្រួល​ច្របល់​វឹក​វរ​ភ្ញាក់​ផ្អើល​ពេញ​ភូមិ និង​បាន​ដឹក​ជញ្ជូន​មក​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ពោធិ៍​សាត់​២រថ​យន្ត​ដេក​រដូក​រណែល​ទាំង​ស្រាល​ និង​ធ្ងន់​ ហើយ​​នៅ​យប់​នោះ​បានស្លាប់​៣​នាក់​ទៀត​។ សរុប​អ្នក​ស្លាប់ទាំង​៦​នាក់ ១-ឈ្មោះ​មាន​ សាវី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ, ២-អ៊ុន អូន ភេទប្រុស  អាយុ​៧៥​ឆ្នាំ,​ ៣-ក្រូច ស្តើង ភេទ​ស្រី អាយុ​៥១​ឆ្នាំ​, ៤-គិត សុង ភេទ​ស្រី​ អាយុ​៦៥​ឆ្នាំ, ៥-ស៊ឹម ជាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​៦-តឹម គឹម​សាន្ត​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ។ ចំណែក​ជន​រង​គ្រោះ​ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​មាន​ចំនួន​៥២​នាក់​ ក្នុង​នោះ​ធ្ងន់​ធ្ងរ​ខ្លាំង​៣​នាក់​ដែល​សង្ឃឹម​រស់​តិច​បំផុត។ ទាំង​អ្នក​ស្លាប់​ ទាំង​អ្នក​រស់សុទ្ធ​តែ​​នៅ​ភូមិ​មាត់​ព្រៃ​ ឃុំ​កំពង់ពោរ​ជាមួយ​គ្នា​។ អ្នក​លក់​ស្រា​.សឈ្មោះ​ស៊ុប ហួន ក៏​ពុល​ដេក​ពេទ្យ​ដែរ ហើយ​គាត់​បាន​ប្រាប់​សមត្ថ​កិច្ច​ថា ស្រា​នេះ​គាត់​យក​បន្ត​ពី​ឈ្មោះ​គឹម​ ប្រាជ្ញា​ ភេទ​ស្រី​ នៅ​ភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍​សាត់​។

នៅ​ព្រឹក​ថ្ងៃ​ទី​៦ តុលា ២០១១ លោក​ប៉ង់ ច័ន្ទ​សុយុទ្ធា​រ៉ា ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​ដឹក​នាំ​កម្លាំង​សមត្ថ​កិច្ច​ចុះ​ឆែក​ឆេរ​ក្នុង​លំនៅ​ឋាន​ស្រ្តី​ឈ្មោះ​គឹម​ ប្រាជ្ញា នេះ​ដើម្បី​រក​វត្ថុ​តាង​ស្រា​ដែល​ផឹក​ទៅ​បណ្តាល​ឱ្យ​ពុល​មនុស្ស​ស្លាប់​។ ពេល​ត្រួត​ពិនិត្យ​ឃើញ​មាន​តែ​អាល់​កុល​​៣​ប៊ីដុង​​ប៉ុណ្ណោះ និង​បន្ត​ទៅ​ឆែក​ផ្ទះ​អាជីវករ​៣​​កន្លែង​​ទៀត​ ដែល​ពាក់​ព័ន្ធ​គ្នា​រក​ឃើញ​ស្រា​.ស​បិត​រួម​៤​ប៊ី​ដុង​ និង​អាល់​កុល​១៨ប៊ីដុង​ ថែម​ទៀត​។ បន្ទាប់​ពី​ឆែក​ឆេរ​រួច​សមត្ថ​កិច្ច​បាន​សម្រេច​ឃាត់​ខ្លួន​ប្តី​អ្នក​ស្រី​គឹម ប្រាជ្ញា ឈ្មោះ​ប៊ុន ឡៃ​ហ៊ាង អាយុ​៣៨​ឆ្នាំ បណ្តោះ​អាសន្ន​សិន ​ដើម្បី​សួរ​នាំ​ ។ រី​ឯ​វត្ថុ​តាង​ស្រា​.ស​ និង​អាល់​កុល​បាន​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ពោធិ៍​សាត់​ដើម្បី​ប្រគល់​ជូន​ជំនាញ​ឧស្សាហ​កម្ម​ កាំ​កុង​ត្រូល​ និង​ក្រសួង​មហា​ផ្ទៃ​ធ្វើ​ពិសោធន៍​។

គួររំលឹក​ថា កាល​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ សីហា ឆ្នាំ​២០១១ កន្លង​ទៅ​ថ្មីៗ​នេះ ​នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ​ស្រុក​វាល​វែង​ មាន​មនុស្ស​ពុល​ស្រា.សស្លាប់​៦​នាក់​ រង​គ្រោះ​២៤​នាក់​ ។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​៥ កញ្ញា ២០១១​ នៅ​ភូមិ​ដី​ក្រហម​ ឃុំ​អន្លង់​រាប ស្រុក​វាល​វែង​​ដដែល​ពុល​ស្លាប់​៤​នាក់​ទៀត។ ដោយ​ឡែក​លើក​នេះ​នៅ​ភូមិ​មាត់​ព្រៃ​ ឃុំ​កំពង់​ពោរ ស្រុក​ក្រគរមាន​ករណី​ពុល​ស្រា.ស​ស្លាប់​៦​នាក់​ និង​រង​គ្រោះ៧២​នាក់។

ករណី​ពុល​ស្រា​.ស​ស្លាប់ និង​ប៉ះ ពាល់​មនុស្ស​ជា​ញឹក​ញាប់​នៅ​ខេត្ត​ពោធិ៍​សាត់​បាន​ធ្វើ​ឱ្យ​មជ្ឈ​ដ្ឋាន​​​ខាង​ក្រៅ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដែល​គួរ​តែ​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​សិប្ប​កម្ម​បិត​ស្រា​ និង​មាន​វិធាន​ការ​ឱ្យ​បាន​ម៉ត់​ចត់​ចៀស​វាង​គ្រោះ​ថ្នាក់​បន្ត​បន្ទាប់​ដូច​មាន់​ ទា​ទទេៗ​បែប​នេះទៀត​៕