ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខាកាកបាទក្រហម​កម្ពុជា​ស្រុកកណ្តាលស្ទឹង​​ទទួល​សម្ភារ​គ្រឿង​ ឧបភោគបរិភោគ និង​​ថវិកាពីព្រះសង្ឃ​ចំនួន​​​​3វត្ត​នៅ​ក្នុងឃុំអន្លង់រមៀត ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​

12 ឆ្នាំ មុន

​ខេត្ត​កណ្តាល​​​​​ ៖ ​លោក​កឹម ជាតិ ទីប្រឹក្សា​ផ្ទាល់សម្តេចអគ្គមហាធម្មពោធិសាល​ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជា​សមាជិកទ្រទ្រង់កាកបាទក្រហម និងលោក​ជំទាវ ភួង ម៉ាឡា កឹម ជាតិ​ អនុប្រធានកិតិ្តយសអនុ​សាខា​កាកបាទក្រហមកម្ពុជាស្រុកកណ្តាលសឹ្ទង បានអញ្ជើញជាអធិបតីក្នុងពិធីទទួលសម្ភារជំនួយសង្រ្គោះជាគ្រឿងឧបភោគបរិភោគ

ខេត្ត​កណ្តាល​​​​​ ៖ ​លោក​កឹម ជាតិ ទីប្រឹក្សា​ផ្ទាល់សម្តេចអគ្គមហាធម្មពោធិសាល​ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជា​សមាជិកទ្រទ្រង់កាកបាទក្រហម និងលោក​ជំទាវ ភួង ម៉ាឡា កឹម ជាតិ​ អនុប្រធានកិតិ្តយសអនុ​សាខា​កាកបាទក្រហមកម្ពុជាស្រុកកណ្តាលសឹ្ទង បានអញ្ជើញជាអធិបតីក្នុងពិធីទទួលសម្ភារជំនួយសង្រ្គោះជាគ្រឿងឧបភោគបរិភោគ និង​ថវិកា​ពីព្រះសង្ឃ​គណៈកម្មការ​អាចារ្យវត្តអន្លង់​រមៀត​, វត្តអង្គសេរី និងវត្តទួលសាលា​ជូនដល់​អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដែលបាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី​៥ តុលា ឆ្នាំ២០១១ វេលាម៉ោង​៩.០០ នៅវត្តអន្លង់រមៀត ឃុំអន្លង់​រមៀត ស្រុកកណ្តាលសឹ្ទង​ខេត្តកណ្តាល​។ និមន្ត និងអញ្ជើញ​ចូលរួមក្នុងពិធីនេះរួមមាន លោក​ជំទាវ​ញូង គឹមហៀង អនុប្រធានកិតិ្តយសអនុ​សាខា​, លោក​បូរ ណារ៉េត ប្រធានគណៈកម្មាធិ​ការ​អនុ​សាខាស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃ សមាជិកគណៈកម្មាធិការអនុសាខាស្រុក លោក​មេឃុំ អាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិ​ស័ទ​ចំណុះជើងវត្តអន្លង់រមៀតយ៉ាងច្រើនកុះករ ។

ព្រះតេជគុណ​ជិញ នាង ព្រះគ្រូសូត្រស្តាំវត្ត​អន្លង់រមៀត តំណាងព្រះចៅអធិការនៃវត្តទាំង៣ មានសង្ឃដីកាដោយបង្ហាញពីទឹកព្រះទ័យគាំទ្រ នូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការ​ដឹកនាំដ៏ឈ្លាសវៃ និងប្រកប​ដោយគតិបណិ្ឌតរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ក្នុងប្រតិ​បតិ្តការជួយសង្រ្គោះដល់ជនរងគ្រោះដោយប្រការផ្សេងៗនាពេលកន្លងមក ពិសេសក្នុង​គ្រោះ​មហន្តរាយទឹកជំនន់ឆ្នាំ២០១១នេះ ។

លោក​កឹម ជាតិ មានមតិសំណេះសំណាល ថ្លែង​អំណរព្រះគុណ និងអរគុណចំពោះទឹកព្រះ​ទ័យ ដ៏សប្បុរសធម៌ដ៏ធំធេងរបស់ព្រះចៅអធិ​ការ ព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ដែលបានបរិ​ច្ចាគ​នូវសម្ភារ​ថវិកា​ជូន​ដល់​អនុសាខាកាកបាទ​ក្រហមកម្ពុជាស្រុកនៅក្នុងឱកាសនេះ​។

លោក​បន្តថា ជានិច្ចកាលសម្តេចអគ្គមហា​សេនាតេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​ចក្រកម្ពុជា និង​លោកជំទាវកិតិ្តព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហម​កម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់​ពី​បញ្ហាសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និង​ងាយ​រង​គ្រោះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និង​មិន​ឱ្យ​ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់ស្បៀង​បានឡើយ សមតាមពាក្យស្លោកមួយឃ្លាបាន​ពោល​ថា ទីណាមានទុក្ខលំបាក ទីនោះតែងមាន​កាក​បាទក្រហមកម្ពុជាចុះជួយសង្គ្រោះ​។

អំណោយជាគ្រឿងឧបភោគបរិភោគដែល អនុសាខាស្រុក បានទទួលពីវត្តទាំង៣នាឱកាស​នេះ​មាន ១៨​មុខ ហើយក្នុងមួយមុខៗមានចំនួន​យ៉ាង​ច្រើន ដោយគិតជាទឹកប្រាក់មានតម្លៃ​សរុប​ស្មើនឹង​១.៧៥០.០០០​រៀល និងថវិកាចំនួន ១.៦០០.០០០​រៀល។

សូមបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនោះ​​លោក​កឹម ជាតិ និងលោកជំទាវ ក៏បានចែកអំណោយ​ជា​មួយព្រះសង្ឃ ជូនដល់ជនទីទ័លក្រចំនួន​១១ គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្កចំនួន ១៥​គីឡូក្រាម ថវិកា​៤​ម៉ឺនរៀល និងសម្ភារ​ចំនួន ១០​មុខផ្សេងទៀត​ ហើយក្នុងខណៈនោះ​លោក​និង​លោកជំទាវក៏បានឧបត្ថម្ភថវិកាដល់មន្រ្តី​បុគ្គលិកស្រុក-ឃុំ និងកម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋ​បាលឃុំសរុប២០​នាក់ ក្នុងម្នាក់ៗទទួលបាន​ថវិកា​២​ម៉ឺនរៀល និងពុទ្ធបរិស័ទចំណុះជើង​វត្ត​អន្លង់រមៀតដែលបានអញ្ជើញចូលរួមចំនួន​៧០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន​១​ម៉ឺន​រៀល​ផងដែរ៕