ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូងស្គរ​ផ្អើល​វត្ត​​ចាប់​​ចោរលួចម៉ូតូ​​បានម្នាក់​​​បក្សពួក​​​2នាក់​ទៀត​ បើក​​រថយន្តគេច​

13 ឆ្នាំ មុន

​ខេត្តកំពង់ចាម​​​​​ ៖ ​សំឡេង​ទូង​ស្គរ​បាន​បន្លឺ​ឡើង​​​​យ៉ាងកង​រំពង​​ចេញ​​​ពីវត្ត​​​​មុនីកោសល្យ ​ ​​ហៅ​វត្ត​​​សង្កើប ​ស្ថិតនៅ​​ឃុំ​សំបូរ ស្រុកបាធាយ ​ជា​សញ្ញា​​​ប្រកាសអាសន្ន​​បានធ្វើ​​ឱ្យ​ពុទ្ធ​​​បរិស័ទ​ចំណុះជើង​វត្ត នៅគ្រប់​ទិស​ទី​​​នាំគ្នា​​មកពេញវត្ត ​ដោយ​​ក្នុងដៃ​​​ប្រដាប់​ទៅដោយកាំបិត ពូ​ថៅ ​នា​យប់​​ថ្ងៃទី​២ កញ្ញា ​​ឆ្នាំ​២០១១​។ ​​​ទីបំផុត​​​ចោរ​ដាច់​យ៉ៃ​ក្នុងចំណោម​បក្សពួក​​​៣​នាក់ ​​ឈ្មោះ​​ទឹម តន ភេទប្រុស ​អាយុ​​​១៧​ឆ្នាំ

ខេត្តកំពង់ចាម​​​​​ ៖ ​សំឡេង​ទូង​ស្គរ​បាន​បន្លឺ​ឡើង​​​​យ៉ាងកង​រំពង​​ចេញ​​​ពីវត្ត​​​​មុនីកោសល្យ​ ​​ហៅ​វត្ត​​​សង្កើប ​ស្ថិតនៅ​​ឃុំ​សំបូរ ស្រុកបាធាយ ​ជា​សញ្ញា​​​ប្រកាសអាសន្ន​​បានធ្វើ​​ឱ្យ​ពុទ្ធ​​​បរិស័ទ​ចំណុះជើង​វត្ត នៅគ្រប់​ទិស​ទី​​​នាំគ្នា​​មកពេញវត្ត ​ដោយ​​ក្នុងដៃ​​​ប្រដាប់​ទៅដោយកាំបិត ពូ​ថៅ ​នា​យប់​​ថ្ងៃទី​២ កញ្ញា ​​ឆ្នាំ​២០១១​។ ​​​ទីបំផុត​​​ចោរ​ដាច់​យ៉ៃ​ក្នុងចំណោម​បក្សពួក​​​៣​នាក់ ​​ឈ្មោះ​​ទឹម តន ភេទប្រុស ​អាយុ​​​១៧​ឆ្នាំ ដែល​មានទីលំ​នៅ​​ភូមិ​​​ពកោង ឃុំ​ព្រះស្រែ ​ស្រុក​ឧដុង្គ​ ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​​​ និង​សមត្ថ​កិច្ច​​​ព័ទ្ធ​ក្រ​បួច​ជាប់​និង​ដក​ហូត​​បានម៉ូតូ​C100 កូរ៉េ កញ្ចាស់​​​​​មួយ​គ្រឿង​បញ្ជូនទៅកាន់​​ស្នងការ​ដ្ឋាន​​នគរ​បាលខេត្ត​។

តាម​ព័ត៌​មាន​ពីលោក​អនុសេនីយ៍​ឯក​សំ ណាល់ ​អធិការ​នគរ​បាល​ស្រុកបាធាយ បាន​ប្រាប់កោះសន្តិភាព​​​​ឱ្យ​​​ដឹង​ថា ​​កាល​ពី​វេលាម៉ោង​​៨​​យប់​​ថ្ងៃ​ខាងលើ នៅ​ចំណុច​​ថ្នល់​​ដាច់​ខាង​ត្បូង​សាលាស្រុកបាធាយ ចម្ងាយ​​​​​២៥០ម៉ែត្រ ​ស្ថិត​នៅ​​​ភូមិ​បាធាយ​ ឃុំ​បា​ធាយ ស្រុកបាធាយ ​មាន​ចោរ​​លួច​​យកម៉ូតូ​​ម៉ាក C100 កូរ៉េ​មួយ​គ្រឿង​កញ្ចាស់​ ដែល​ទុកបញ្ឈរ​ចោល​នៅ​​ក្បែរស្ពាន​​ដោយ​ម្ចាស់​ដេក​លក់​១​ភាំង។

ប្រ​ភព​បានបន្ត​ថា ​ម៉ូតូ​នេះ​ជា​កម្ម​សិទ្ធិ​​របស់​ឈ្មោះ​​ថន ធា ភេទប្រុស អាយុ​​​៣៩ឆ្នាំ ​រស់​នៅ​ភូមិទួល ឃុំ​បាធាយ ស្រុក​បាធាយ ​​ដែល​នៅ​​យប់​​​​​​នោះ​ម្ចាស់បាន​​​មក​​ប្តឹង​​​នគរ​បាល​​​ប៉ុស្តិ៍​រដ្ឋ​បាល​​​ឃុំបាធាយ ដើម្បី​​​ឱ្យ​ជួយ​អន្តរាគមន៍​​តាមរក​ម៉ូតូដែលចោរ​លួច​យកទៅ​បាត់ ព្រោះ​មិន​​​មានអ្វី​សម្រាប់​​ជិះជា​មធ្យោ​បាយ​​​​ដឹកត្រី​លក់​ទៀត​នោះ​ទេ​។​ ក្រោយ​ពេល​​​​​ទទួលបាន​ព័ត៌មាន​​​​នេះ លោក​នាយ​​ប៉ុស្តិ៍​រូប​នោះ​ បានបញ្ជា​​តាម​​​ទូរស័ព្ទ​​​​​ទៅ​ប៉ុស្តិ៍​​ជាលា និង​​​ប៉ុស្តិ៍រដ្ឋ​បាល​​សំបូរ​ឱ្យ​​ជួយ​អន្តរាគមន៍ ចាំ​​ស្ទាក់​ចាប់​ជនសង្ស័យ​ណាដែល​មានភិនភាគ​​​​​ជិះ​ម៉ូតូ C100 កូរ៉េ ពណ៌ខៀវ ​មក​សាក​​សួរ​។ រហូត​​ដល់​​វេលាម៉ោង​​​​​៩​និង​​៣០​នាទីយប់ ជន​សង្ស័យ​​​​​ឈ្មោះ​ទឹម តន បាន​ជិះ​ម៉ូតូ​រត់​គេច​​រហូត​ដល់​​​​​ភូមិ​សង្កើប ឃុំ​សំបូរ ស្រុក​បា​ធាយ ​ស្រប​ពេល​​នោះម៉ូតូ​​​អស់សាំង​ជិះ​មិនកើត​​​ក៏​បណ្តើរ​​ចូលមក​​​​ដើម្បីលាក់ខ្លួន​​នៅក្នុង​វត្ត​សង្កើប តែ​ដោយសារ​​ព្រះសង្ឃ​​គង់នៅ​ក្នុងវត្ត ​​នោះ ​មាន​ការ​សង្ស័យ​ក៏​បាន​វាយ​ស្គរ​​បន្លឺ​ឡើង​​​យ៉ាង​កង​រំពង​ប្រកាស​អាសន្ន​​​​ទាំង​យប់​ដាស់​ដល់​​​ពុទ្ធ​បរិស័ទចំណុះជើង​​វត្ត​ជិ​តឆ្ងាយ​ភ្ញាក់​ផ្អើល​មក​​ពេញវ​ត្ត​​​តែម្តង​។ ​​ប្រជាពលរដ្ឋ​​ជាច្រើននាក់​បាន​នាំគ្នា​រង​់ចាំ​មើល​នៅតាមដង​ផ្លូវ​ មិនយូរប៉ុន្មាន​ស្រាប់តែ​​​​​បានប្រទះឃើញជនសង្ស័យ​​​​ឈ្មោះ​ទឹម តន កំពុង​តែ​បណ្តើរ​ម៉ូតូ​​​ដោយនិយាយ​ទូរស័ព្ទ​ហៅ​​បក្ស​ពួក​​របស់ខ្លួន​​​២នាក់​ទៀត​ដែលជិះ​រថ​យន្ត​​ឱ្យ​មក​​​​ទទួល​យក​​រំពេច​នោះ​​​ក៏ធ្វើការ​ឃាត់​ខ្លួន​តែម្តង​។

នៅចំពោះ​មុខ​​សមត្ថកិច្ច​​​ ជនសង្ស័យ​ឈ្មោះ​ទឹម តន ​​ឆ្លើយសារ​​ភាព​ថា មុនពេលកើត​ហេតុ​​​​រូបគេ​​បានជិះ​រថយន្ត​​កាមរី​​គូទ​ស្វិត​​ ពណ៌ស ​​ជា​របស់​ឈ្មោះ​​​​ធី និង​ឈ្មោះភា។​ ពេលធ្វើ​ដំណើរ​​មក​​ដល់ស្រុកបាធាយ ​នាយប់ថ្ងៃទី​​​​​២ តុលា​ ឆ្នាំ​២០១១ ​​​បានចុះនៅ​ចំណុច​ថ្នល់កែង​​ប្រមាណជា​កន្លះ​​ម៉ោងក្រោយ​មក ​រូបគេ​បាន​​លួចកាច់សោ​​​យក​ម៉ូតូ​​​​បាន​​១គ្រឿង​ ជិះ​​ចេញ​បានប្រហែល​​២​គីឡូម៉ែត្រ ​​ស្រាប់តែ​​​ម៉ូតូអស់​សាំង​។ បន្ទាប់​មក​​​​បានទូរស័ព្ទ​​ហៅបក្សពួក​​​ឱ្យ​ទិញ​សាំង​កន្លះលីត្រ​​​​​មក​ឱ្យ​រូបគេ​​​ដើម្បី​ចាក់​ជិះ​បន្ត​ទៀត​។

ជនសង្ស័យ​​ឈ្មោះ​ទឹម តន ​បន្ត​ថា ​បន្ទាប់​​ពី​​ឈ្មោះ​ធី ​បើក​រថយន្ត​​​យក​សាំង​​​​​មក​ហុច​ឱ្យរូប​គេ​នោះ​ប្រជាពលរដ្ឋ​​មានការ​សង្ស័យ​បាន​ហៅ​​​ឱ្យ​ឈប់ តែ​​​​មិន​ព្រម​ឈប់​នោះទេ​ក៏​ត្រូវ​ប្រជា​ពល​រដ្ឋ​​​​គប់​​​បែកកញ្ចក់​​​​​រថយន្ត​ខាង​ក្រោយ ហើយ​​បន្ថែម​ល្បឿន​​បើក​រត់គេច​​​​បាត់​ស្រ​មោល ។​ ពេល​នោះ​ សល់តែ​រូបគេម្នាក់​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ស្ទាក់​​​​ដេញ​​ចាប់ជាប់ និងកាប់ត្រូវ​ក្បាល​​​១ពូ​ថៅ​រយះ​ហូរ​ឈាមស្រោច​ខ្លួន​និង​​​វាយដំ​​​ឡើង​ខៀវ​​ភ្នែក​ម្ខាង៕