ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​​រោង​ចក្រ​M&Vធ្វើ​កូដកម្ម​​មិន​ចូល​ធ្វើ​ការ​​ទាមទារ​8ចំណុច

13 ឆ្នាំ មុន

​ខេត្ត​កំពង់​ឆ្នាំង ៖ ​កម្មការិនី​​រោង​ចក្រ​ M&V​​ ដែល​មានទីតាំង​​ស្ថិត​នៅ​ភូមិ​ត្រពាំង​ចិក្សា សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង​ ប្រមាណ​ជាង​១.០០០​នាក់​​​ បាន​​នាំគ្នា​​ធ្វើ​កូដកម្ម​មិនចូលធ្វើ​ការ​ដើម្បី​ប្រឆាំង​​​តវ៉ា​នឹង​​​​ ម្ចាស់​​រោង​ចក្រ​​​​ដោយ​ទាម​ទារ​៨ចំណុច​ ដែល​ពួក​គេចង់​​បាន ។​ ​ការធ្វើ​​កូដកម្ម​​​នេះ​បាន​​ចាប់​​ផ្តើម​​នៅ​វេលា​​​ម៉ោង​​​១២​និង​​ ៣០នាទី​​​រសៀល​​ថ្ងៃទី​​៦ តុលា ​ដោយ​មាន​​ការ​​ដាក់​​មីក្រូ​​ស្រែក​​ផង​ ។

ខេត្ត​កំពង់​ឆ្នាំង ៖ ​កម្មការិនី​​រោង​ចក្រ​ M&V​​ ដែល​មានទីតាំង​​ស្ថិត​នៅ​ភូមិ​ត្រពាំង​ចិក្សា  សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង​ ប្រមាណ​ជាង​១.០០០​នាក់​​​ បាន​​នាំគ្នា​​ធ្វើ​កូដកម្ម​មិនចូលធ្វើ​ការ​ដើម្បី​ប្រឆាំង​​​តវ៉ា​នឹង​​​​ម្ចាស់​​រោង​ចក្រ​​​​ដោយ​ទាម​ទារ​៨ចំណុច​ ដែល​ពួក​គេចង់​​បាន ។​ ​ការធ្វើ​​កូដកម្ម​​​នេះ​បាន​​ចាប់​​ផ្តើម​​នៅ​វេលា​​​ម៉ោង​​​១២​និង​​៣០នាទី​​​រសៀល​​ថ្ងៃទី​​៦ តុលា  ​ដោយ​មាន​​ការ​​ដាក់​​មីក្រូ​​ស្រែក​​ផង​ ។

ក្នុង​​លិខិត​​​ទាមទារ​របស់​លោក​ជា មុនី ប្រធាន​​​សហជីព​​សេរី​​កម្មករ​​បាន​លើក​ឡើង​និង​ជម្រាប​​ជូន​លោក​​នាយក​ក្រុម​ហ៊ុន​តម្បាញ​​ M&V ​​​ខេត្ត​កំពង់​ឆ្នាំង​ ថា ​​សហជីព​​​សេរី​កម្មករ​​​បាន​​ដាក់​ពាក្យ​បណ្តឹង​ទៅ​លោក​រដ្ឋមន្ត្រី​ក្រសួង​​ការងារនិង​​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ ​កាលពី​ថ្ងៃទី​​​​២១ ខែកញ្ញា ​​ដើម្បី​សុំ​ជួយ​ធ្វើ​​អន្តរាគមន៍​​និង​បាន​​ដាក់​ពាក្យ​ជូន​ដំណឹង​ស្តីពីការ​ធ្វើ​កូដកម្ម​​តាម​​ច្បាប់​កំណត់​ដើម្បី​ទាមទារ​​ដូចខាង​ក្រោម​៖
១-ទាមទារ​​​​ឱ្យ​នាយក​ក្រុមហ៊ុន​ទទួល​យក​​​​ថ្នាក់​​ដឹកនាំ​សហជីព​ រួម​ទាំង​​សកម្មជន​មួយចំនួន​ទៀត​ដែល​ក្រុម​ហ៊ុន​បានបញ្ឈប់​ពីការ​ងារ​​។

២-ទាមទារ​ឱ្យ​ក្រុម​ហ៊ុន​​​មាន​ថ្នាំពេទ្យ​គ្រប់​គ្រាន់​ និង​គ្រូពេទ្យ​​ប្រចាំ​​ការ​​​ចំពោះ​​​កម្មការិនី​វេន​​​​យប់​។ ៣-​​ទាម​​ទារ​ឱ្យ​ក្រុមហ៊ុន​​​រៀបចំកន្លែង​ហូប​បាយ​​ចំពោះ​​កម្មករ​-​កម្មការិនី​​​​​វេន​យប់ ។

៤-​​ចំពោះ​​កម្មករ​-​កម្មការិនី​​វេន​យប់​ឈឺ​​​ឬសន្លប់​​​ក្រុម​​​ហ៊ុនមិនត្រូវ​​ដេញ​ឱ្យ​​ទៅផ្ទះ​ទាំង​យប់​ ​​ដោយ​មិន​​គិតពីសុវត្ថិភាព​​ឡើយ ។
៥-​មិនត្រូវ​​ឱ្យ​កម្មករ​-​កម្មការិនី​ធ្វើ​ការ​មួយ​ខែ​​ស្មើ​៣០​ថ្ងៃ ដោយមិន​គិត​ថ្ងៃបុណ្យ​​​និងថ្ងៃ​អាទិត្យ​ឡើយ។
៦-​​​បើក​ម្មករ​​​-​កម្មការិនី​ណា​មិន​​មក​ធ្វើ​ការ​ថ្ងៃបុណ្យ​ឬ​ថ្ងៃ​អាទិត្យ​ត្រូវ​​តែកាត់​ប្រាក់​រង្វាន់​និង​ប្រាក់​​​ប្រចាំថ្ងៃ។
៧-​​​ចំពោះ​អគារ​ស្វ័យ​ប្រវត្តិ​​​កុំ​ព្យូទ័រ​​មាន​កម្មករ​​៤០០​នាក់​ធ្វើ​ការ​កន្លះ​​ខែយប់​ កន្លះ​ខែថ្ងៃ​មាន​ការ​​គាប​​សង្កត់​​យ៉ាង​ខ្លាំង​។
៨-​​​ពិបាក​ក្នុង​ការ​​​សុំ​ច្បាប់​​ពេល​មាន​ធុរៈ​​ចាំបាច់​ម្តង​ម្កាល​​ ដូចជា​ឪពុក​ម្តាយ​ឈឺ​ (ផ្ញើ​កាត​​មក​​សុំ​ច្បាប់​​មិនអនុញ្ញាត​​ទេ) ពេល​​​ចូល​ធ្វើ​ការ​វិញ​ក្រុម​​​ហ៊ុន​បញ្ឈប់​​ឬ​​បង្ខំ​​​​ឱ្យ​​ដាក់​លិខិត​​​​លាលែង​​​ដោយ​​ខ្លួនឯង​ ។
សូម​​បញ្ជាក់​ថា  រយៈ​ពេល​៧​ថ្ងៃ​​ចាប់​ពី​​ថ្ងៃ​នេះតទៅ​​​​បើសិន​មិន​ទទួល​បានតាម​​​​ការទាមទារ​ខាង​​លើ​​យើង​ខ្ញុំ​នឹង​​ចូល​រួម​​​ធ្វើ​​កូដកម្ម​ជាមួយ​កម្មករ-កម្មការិនី​​។

សូមបញ្ជាក់​​​ថា ​លិខិត​នេះ​​ចុះ​ហត្ថលេខា​​​ដោយ​លោក​ ជា មុនី ប្រធាន​​សហជីព​​​សេរី​កម្មករ​​​ចុះ ថ្ងៃទី​​​១ តុលា ​២០១១​ ។ រហូត​​​មក​ដល់​ល្ងាច​​ថ្ងៃទី​៦​ តុលា ​ពុំ​ទាន់​មាន​​ដំណោះ​​ស្រាយ​​ណា​មួយ​បាន​ធូរស្រាល​​​ឡើយ ហើយ​​​ថ្ងៃ​ទី​៧​ តុលា ក្រុម​សហជីព​​ទាំង​នោះ​នឹង​ប្រកាសធ្វើ​​​​កូដកម្ម​បន្ត​ទៀត​ ។ ចំណែក​ភាគី​ខាង​​​ក្រុម​​ហ៊ុន​​រោង​ចក្រ​ M&V មិន​​អាចសុំ​ការ​បំភ្លឺ​បាន​ទេ ប៉ុន្តែ​​លោក​​ពៅ ស៊ីថា ​បាន​និយាយ​ថា​ ខាង​​​សហជីព​មិន​បាន​ជូន​​ដំណឹង​មក​ខាង​​លោកទេ  ប៉ុន្តែ​​លោក​បាន​អញ្ជើញ​ភាគី​ទាំង​សង​​ខាង​មក​សម្របសម្រួល​​នៅ​មន្ទីរ​​ហើយ​តែការ​​ចរចា​​មិន​ត្រូវគ្នា​ដោយ​ខាង​ក្រុមហ៊ុន​មិន​ទទួល​​យក​កម្មករ​ដែល​បាន​បញ្ឈប់​​ព្រោះ​​បញ្ចប់​កិច្ច​សន្យា​ការងារ​​ ឯខាង​សហជីព​​​ចោទ​ថា រើស​អើង​ទើប​​ដឹកនាំ​ធ្វើ​កូដកម្ម​។ លោក​បញ្ជាក់​ថា មុន​ពេល​​ឈានដល់​​​​ធ្វើ​​​កូដកម្ម​​ លុះត្រា​ការ​​ដោះ​ស្រាយ​​ច្រើន​​ដំណាក់​កាល​​ណាស់​ ទើប​​ធ្វើ​បាន​ តែនេះ​ដាក់​ទៅ​រដ្ឋមន្ត្រី​​​ហើយ​ដឹកនាំ​​ធ្វើ​កូដ​កម្ម​តែម្តង​គឺខុស​នឹង​ច្បាប់​ ៕