ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​​ប្រមូលក្រុម​​​បោយដៃ​ស៊ីម​២ ស៊ីម៣ ចំនួន​៣៥នាក់ ​​លើ​សួន​ លោក ស​ ខេង​

13 ឆ្នាំ មុន

ខេត្តបាត់ដំបង​​​​ ៖ ក្រុម​មនុស្ស​ទាំង​បី​ប្រភេទ​​ដែល​តែង​​ឈរ​បោយ​ដៃ​ពេល​យប់​ និង​ប្រព្រឹត្ត​អំពើ​អនាចារ​​យា៉ង​អនាធិប​តេយ្យ​​នៅ​លើ​សួន​ច្បារ​លោក​ ស ខេង ​ចំ​កណ្តាល​ក្រុង​​បាត់​ដំបង ត្រូវ​បាន​កម្លាំង​នគរបាល​​នៃ​ការិយា​ល័យ​ប្រឆាំងការជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​ខេត្ត​ប្រមូល​​​ឃាត់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត កាល​ពី​​ពាក់​កណ្តាល​​អធ្រាត្រ​​ថ្ងៃ​ទី​៥ តុលា ​ដែល​មាន​ចំនួន​៣៥​នាក់យក​ទៅ​កាន់​ស្នងការ​ដ្ឋាន​ខេត្ត

ខេត្តបាត់ដំបង​​​​ ៖ ក្រុម​មនុស្ស​ទាំង​បី​ប្រភេទ​​ដែល​តែង​​ឈរ​បោយ​ដៃ​ពេល​យប់​ និង​ប្រព្រឹត្ត​អំពើ​អនាចារ​​យ៉ាង​អនាធិប​តេយ្យ​​នៅ​លើ​សួន​ច្បារ​លោក​ ស ខេង ​ចំ​កណ្តាល​ក្រុង​​បាត់​ដំបង ត្រូវ​បាន​កម្លាំង​នគរបាល​​នៃ​ការិយា​ល័យ​ប្រឆាំងការជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​ខេត្ត​ប្រមូល​​​ឃាត់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត កាល​ពី​​ពាក់​កណ្តាល​​អធ្រាត្រ​​ថ្ងៃ​ទី​៥ តុលា ​ដែល​មាន​ចំនួន​៣៥​នាក់យក​ទៅ​កាន់​ស្នងការ​ដ្ឋាន​ខេត្ត​​ ដើម្បី​​ចាត់​វិធាន​​ការ​ ។

លោក​កុយ ​ហ៊ាង ​ប្រធាន​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​​មនុស្ស និង​ការ​ពារអនីតិ​ជន​បាន​ប្រាប់​ឱ្យ​ដឹង​ថា នេះ​មិន​មែន​ជា​ការ​ចាប់​ប្រមូល​ពួក​គេ​ជា​លើក​ទី​១​នោះ​ទេ គឺ​ច្រើន​លើក​ហើយ​ ដែល​បាន​នាំ​យក​ពួកគេ​មក​អប់រំ ប៉ុន្តែ​ពួក​គេ​មិន​កែ​ប្រែ​ឡើយ ។

លោក​ប្រធាន​ការិយា​ល័យ​ជំនាញ​​រូប​នេះ​បាន​បញ្ជាក់ថា លើក​នេះ ​កម្លាំង​រប​ស់​លោក​ជាង​៣០​នាក់​ បាន​ព័ទ្ធ​ចាប់​​ពួកគេ​បាន​ចំនួន​៣៥​នាក់ ​ក្នុង​នោះ​​​​ស្ត្រី​​១២​នាក់ ​អនី​​តិជន​​២នាក់ ប្រុស​១០​នាក់ អនី​តិជន​៣​នាក់ និង​ក្រុម​​ភេទ​ទី៣ ឬ​ពួក​ស៊ីម​​២​ចំនួន​១៣នាក់ផង​ដែរ​។ ​លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ពេល​ចុះ​ប្រ​តិ​បត្តិ​​ការ​ឃាត់​ខ្លួន​ពួក​គេ​​នេះ គឺ​ខណៈ​ដែល​ពួក​គេ​ប្រ​ព្រឹត្ត​អំពើ​អនា​ចារ​យ៉ាង​រោល​រាល​ជាក់​ស្តែង​តែ​ម្តង​តាំង​ពី​លើ​សួន​ក្បែរ​មាត់​​ស្ទឹង រហូត​ដល់​មាត់​ទឹក​​ស្ទឹង​ទៀត​ផង ។

តាម​ការ​បំភ្លឺ​​ពី​អ្នក​ដំណើរ​​ពេល​យប់​ ឬ​អ្នក​​លក់​ដូរ​តាម​សួរ​ច្បារ​បាន​និយាយថា ​ក្រុម​នេះ​តែង​ប្រព្រឹត្ត​​​អនាចារ​​នៅ​វេលា​ពាក់​កណ្តាល​អធ្រាត្រ​​ ពោល​គឺ​បន្ទាប់​​ពី​ក្រុម​ក្មេង​ស្ទាវ​​ៗ​​ប្រុស-ស្រី​ចេញ​ពី​ក្លឹបរាត្រី «ស្កាយ» ។ ​
សាក្សី​​បាន​បញ្ជាក់​ថា ​សព្វថ្ងៃ​​អ្នក​ដែល​​សំងំ​នៅ​​លើ​សួន​ច្បារ​​លោក ស ខេង ​ពេល​​យប់​​ភាគ​ច្រើន​តែង​សំងំ​​​​ប្រព្រឹត្ត​​​បទ​​ល្មើស​​ ឬ​អំពើ​អ​សី​ល​ធម៌​គ្រប់​​បែប​យ៉ាង​ ដូច​ជា​សំងំ​​រួមភេទ ​សំងំ​សេពថ្នាំ​ញៀនជាដើម ​ហើយ​ពេល​ខ្លះ​ពួក​​អ្នក​ញៀន​ថ្នាំទាំង​នោះ​ ធ្លាប់​ពួន​ស្ទាក់​​វាយ​​ប្លន់​យក​លុយ ឬ​ទ្រព្យ​​សម្បត្តិ​​ផ្សេងៗ​​ពីអ្នក​ដំណើរ​​ថែម​ទៀត​ផង៕