ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន KTC នាំ​មក​នូវ​កាំ​ជ្រួច​បា.ញ់​ថ្ងៃ​បុណ្យ​អុំ​ទូក

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​ហ៊ុន​ KTC Cable Co., Ltd របស់​កូរ៉េ​ខាង​ត្បូង​ដែល​ទើប​តែ​ទទួល​បាន​សិទ្ធិ​​ផ្តាច់​មុខ​ក្នុង​ការ​ គ្រប់​គ្រង​ក្រុម​ហ៊ុន​ Camintel បាន​​ប្រកាស​ពី​ការ​ចំណាយ​ប្រាក់​រហូត​ដល់​ទៅ​២០​ម៉ឺន​ដុល្លារ​ក្នុង​ការ​ បា.ញ់​កាំ​ជ្រួច​លំដាប់​ថ្នាក់​អន្តរ​ជាតិ​នៅ​ថ្ងៃ​បុណ្យ​អុំ​ទូក​រយៈ​ពេល​ ២ថ្ងៃ។ នៅ​ក្នុង​ឱកាស​ធ្វើ​សន្និ​សីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា លោក​គឹម​ មី​យុង​អ៊ីល ប្រធាន​​ក្រុម​ហ៊ុន KTC Cable Co., Ltd ​មាន​ប្រសាសន៍​ថា​ ដើម្បី​ជា​ការ​ចូល​រួម

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​ហ៊ុន​ KTC Cable Co., Ltd របស់​កូរ៉េ​ខាង​ត្បូង​ដែល​ទើប​តែ​ទទួល​បាន​សិទ្ធិ​​ផ្តាច់​មុខ​ក្នុង​ការ​គ្រប់​គ្រង​ក្រុម​ហ៊ុន​ Camintel បាន​​ប្រកាស​ពី​ការ​ចំណាយ​ប្រាក់​រហូត​ដល់​ទៅ​២០​ម៉ឺន​ដុល្លារ​ក្នុង​ការ​បាញ់​កាំ​ជ្រួច​លំដាប់​ថ្នាក់​អន្តរ​ជាតិ​នៅ​ថ្ងៃ​បុណ្យ​អុំ​ទូក​រយៈ​ពេល​២ថ្ងៃ។ នៅ​ក្នុង​ឱកាស​ធ្វើ​សន្និ​សីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា លោក​គឹម​ មី​យុង​អ៊ីល ប្រធាន​​ក្រុម​ហ៊ុន KTC Cable Co., Ltd ​មាន​ប្រសាសន៍​ថា​ ដើម្បី​ជា​ការ​ចូល​រួម​ចំណែក​អប​អរ​​ថ្ងៃ​បុណ្យ​អុំ​ទូក​ អក​អំបុក សំពះ​ព្រះ​ខែ​ ឆ្នាំ​នេះ​ក្រុម​ហ៊ុន​របស់​លោក​បាន​ចំណាយ​ប្រាក់​រហូត​ដល់​ទៅ​២០​ម៉ឺន​ដុល្លារ​ទិញ​កាំ​ជ្រួច​ដែល​ល្អ​បំផុត និង​មាន​កំរិត​ស្តង់​ដា​អន្តរ​ជាតិ​មក​​ពី​កូរ៉េ​បាញ់​បង្ហោះ​នៅ​ពេល​យប់​វេលា​ម៉ោង​៦ និង​៣០​នាទី​នា​ថ្ងៃទី​២០ និង​២១ វិច្ឆិកា ដើម្បី​​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទស្សនា​ប្លែក​ភ្នែក​ ។

លោក​បាន​ប្រាប់​ទៀត​ថា កាំ​ជ្រួច​ដែល​​បាញ់​ចេញ​​ពី​តំបន់​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​មាន​ជើង​ទំរ​ប្រហែល​​ជា​៨០០​ដើម​ ហើយ​ត្រូវ​បាញ់​ប្រហែល​ជាង​១​ម៉ឺន​គ្រាប់​រយៈ​ពេល​៤០​នាទី​ ។ មូល​ហេតុ​ដែល​​លោក​នាំ​យក​កាំជ្រួច​ដ៏​មាន​តំលៃ​មក​បាញ់​នេះគឺ​​មាន​បំណង​​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មាន​ការ​ភ្ញាក់​ផ្អើល​និង​ទស្សនា​កំសាន្ត​ដោយ​មាន​ភាព​សប្បាយ​រី​ក​រាយ​ ព្រោះ​ថា វា​មិន​មែន​ជា​កាំ​ជ្រួច​ធម្មតា​ឡើយ។ លោក​បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា កាល​ពីឆ្នាំ​២០០៩ ពិធី​បាញ់​​កាំ​ជ្រួច​បាន​​ធ្វើ​នៅ​ខេត្ត​ពោធិ៍​សាត់​រួច​ម្តង​មក​ហើយ​ ៗ​​មាន​ប្រជាជន​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​ទៀត​ផង។ ដោយ​ឡែក​កាំ​ជ្រួច​ដែល​លោក​យក​មក​បាញ់​នា​ពេល​នេះ​គឺ​ជា​កាំ​ជ្រួច​ដែល​ទើប​តែ​ផលិត​ថ្មី​​តាម​បច្ចេក​​វិទ្យា​​ទំនើប​មាន​កំរិត​ស្តង់​ដា​អន្តរ​ជាតិ​​។

ក្រុម​ហ៊ុន KTC Cable Co., Ltd ទើប​តែ​ទទួល​បាន​សិទ្ធិ​​គ្រប់​គ្រង​ផ្តាច់​មុខ​​ក្រុម​ហ៊ុន Camintel បំរើ​សេវា​​ទូរ​គមនា​គមន៍​​ដែល​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា​ ឆ្នាំ​២០១០ ដោយ​​មាន​ការ​ចូល​រួមពី​លោក​សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនា​គមន៍។ KTC បាន​ចំណាយ​ទុន​យ៉ាង​ច្រើន​ក្នុង​ការ​វិនិ​យោគ​​នៅ​ស្រុក​ខ្មែរ​ ដូច​ជា​កសាង​ទី​លាន​វាយ​កូន​ហ្គោល​នៅ​សៀម​រាប​ និង​ដំឡើង​រោង​ចក្រ​ផលិត​ខ្សែ​កាប​នៅ​ភ្នំពេញ​​ជា​ដើម​។ មិន​តែ​ប៉ុណ្ណោះ​ក្រុម​ហ៊ុន​ធ្លាប់​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ជួយ​ដល់​កីឡា​ករ​បាល់​ទាត់​ជំរើស​ជាតិ​ខ្មែរ​ក្នុង​ការ​ទៅ​ហ្វឹក​ហាត់​ និង​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ និងបាន​​ចំណាយ​៥​មឺុន​ដុល្លារ​ជួយ​ដល់​និស្សិត​ក្រី​ក្រ​ខ្មែរជារៀង​រាល់​ឆ្នាំ​។ ពេល​នេះ​​ក្រុម​​ហ៊ុន​​សន្យា​ថា នឹង​ខិត​ខំ​ជំរុញ​​សេវា​ទូរ​គមនា​គមន៍​​ឱ្យ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ និង​នាំ​យក​បច្ចេក​វិទ្យា​​ថ្មីៗ​ពី​ប្រទេស​កូរ៉េ​ធ្វើ​យ៉ាង​ណា​​បំរើ​ឱ្យ​បាន​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ៕