ខេត្តព្រៃវែង ៖ ការសាងសង់ផ្ទះឈើសំំណង់រឹងមាំផ្ទះថ្មនៅលើដីចំណីផ្លូវជាតិលេខ១១និងដីបឹងចាក់ខ្លាញ់ ដីចំណីទន្លេទន្លេតូចក្នុងភូមិសាស្ត្រឃុំបាបោងនិងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង យ៉ាងអានាធិបតេយ្យ បែរជាអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។
យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់អ្នកសារព៌តមានអោយដឹងថា បានចំណាយប្រាក់ច្រើន ជូនម្ចាស់ទឹកម្ចាស់ដីទីនោះ ទើបសង់បាន ។ ផ្ទះដែលសាងសង់លើដីសាធារណ:របស់រដ្ឋនៅក្នុងមូលដ្ឋានខាងលើ ភាគច្រើនផ្ទះរបងថ្មធំៗសុទ្ធសឹងតែជាជនជាតិវៀតណាម បើជនជាតិខ្មែរមានតិចតួចណាស់ ហើយក៍គ្មានលុយសាងសង់ទ្រង់ទ្រាយធំដូចជនជាតិវៀតណាមនោះដែរ ព្រោះគ្មានលុយ។
ប្រភពបញ្ជាក់បន្ថែមថា បើគ្មានការអនុញាតពីអាជ្ញាធរមូលដ្ឋាននោះទេ ជនជាតិខ្មែរនិងវៀតណាមក៍មិនអាចសាងសង់បានឡើយ ហេតុដូចនេះហើយទើបអាជ្ញាធរស្ងាត់ឈឹងដូចចោរលួចសេះ។
ជុំវិញបញ្ហាខាងលើភ្នាក់ងារយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីអាជ្ញាធរឃុំទាំង២បានទេ ដោយសារទូរស័ព្ទមិនអាចទំនាក់ទំនងបាន។ចំណែក លោក កៅ ពិសី អភិបាលស្រុកពាមរក៍ បានប្រាប់អោយដឹងតាមប្រព័ន្ធតេឡេក្រាមថា រឿងនេះរូបលោកពុំទាន់បានដឹងទេ ព្រោះមេភូមិ មេឃុំមិនទាន់រាយការណ៍ជូនរូបលោក ចាត់អោយក្រុមការងារចុះទៅពិនិត្យមើល ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕











ចែករំលែកព័តមាននេះ