ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន និង​រុស្ស៊ី ​​​ប្រើវេតូ​​​​ប្រឆាំង​​ដំណោះស្រាយ​​​ក្រុម​ប្រឹក្សា​​​​​សន្តិសុខ​​​​​ អ.ស.ប ​​ស្តីពី​​​​ស៊ីរី​

13 ឆ្នាំ មុន

សមាជិក​​​អចិន្ត្រៃយ៍​​​​២នៃក្រុមប្រឹក្សា​​​​​សន្តិសុខ​ អ.ស.ប ​គឺរុស្ស៊ី ​និង​ចិន ​បាន​ប្រើ​​វេតូ​ប្រឆាំង​នឹង​​គម្រោង​​​ដំណោះ​​​ស្រាយ ដែល​គ្រោង​​​​ធ្វើការ​​​​គំរាម​​​កំហែង​ថ្មីៗ ប្រឆាំង​​ប្រទេស​​ស៊ីរី ​ប្រសិន​បើ​​របប​ក្រុង​​​ដាម៉ាស់ ​ពុំ​បញ្ឈប់​​​ការបង្ក្រាប​​​ប្រឆាំង​​​​​ពួកបាតុករ​​​ទេនោះ​។​

សមាជិក​​​អចិន្ត្រៃយ៍​​​​២នៃក្រុមប្រឹក្សា​​​​​សន្តិសុខ​ អ.ស.ប ​គឺរុស្ស៊ី ​និង​ចិន ​បាន​ប្រើ​​វេតូ​ប្រឆាំង​នឹង​​គម្រោង​​​ដំណោះ​​​ស្រាយ ដែល​គ្រោង​​​​ធ្វើការ​​​​គំរាម​​​កំហែង​ថ្មីៗ ប្រឆាំង​​ប្រទេស​​ស៊ីរី ​ប្រសិន​បើ​​របប​ក្រុង​​​ដាម៉ាស់ ​ពុំ​បញ្ឈប់​​​ការបង្ក្រាប​​​ប្រឆាំង​​​​​ពួកបាតុករ​​​ទេនោះ​។​

កាលពីថ្ងៃទី​​​​៥ តុលា ​​លោក ALAIN JUPPE រដ្ឋមន្ត្រី​ការបរទេស​បារាំង បាន​​បញ្ចេញ​ប្រតិ​កម្ម​​​​​​ចំពោះ​រឿង​​នេះ​ថា ​វា​ជា​ទិវា​​ដ៏​សោកសៅ​​​មួយសម្រាប់​​ប្រជាជន​ស៊ីរី ​​ហើយ​​​វា​ក៏ជា​​​ទិវា​​​​សោកសៅ​មួយសម្រាប់​ក្រុមប្រឹក្សា​ស​ន្តិសុខ អ.ស.ប ​​​ដែរ​។​

​ប្រមុខ​ការ​ទូត​បារាំង​​​ដែល​ការពារ​ដំណោះ ស្រាយ​​នេះ​រួមជា​​​​មួយសហរដ្ឋ​អាមេរិក ​ថ្លែង​ថា ​បារាំង និង​​បណ្តាដៃ​គូ​​ប៉ុនប៉ង​​​ស្នើ​ដល់​​ក្រុម​​​ប្រឹក្សា​​សន្តិសុខ ​​នូវដំណោះស្រាយ​​​ខ្លាំង​មួយ ដែល​អាច​ឆ្លើយ​តប​​ចំពោះ ការ​​​ព្រួយបារម្ភ​​​​របស់​គ្រប់​គ្នា​។ ​ក៏ប៉ុន្តែ​សមាជិក​​​​​អចិន្ត្រៃយ៍​​មួយចំនួន​​​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ អ.ស.ប ​​​បែរជា​​​​សម្រេចប្រើ​វេ​តូ។

បរាជ័យ​​​នៃដំណោះស្រាយ​​នោះបង្ហាញ​​ពីការបែក​បាក់​​​​គ្នាយ៉ាង​ខ្លាំងក្នុង​​​ផ្ទៃ ​នៃក្រុមប្រឹក្សា​​សន្តិសុខ អ.ស.ប ​​​ប្រឈម​មុខនឹង​​​​ការបង្ក្រាប​​នៃ​របប​របស់​​លោក​បាចា អាល់​អាសាដ ដែល​​​បណ្តាល​​ឱ្យ​​មនុស្ស​ស្លាប់​​​​​ឡើង​ដល់ជាង​​​​២.៧០០​នាក់ ​ហើយ​​ចាប់ពី​ដើមខែ​មីនា​មក​។​

ឯកអគ្គរដ្ឋទូត​​​រុស្ស៊ី​ប្រចាំ​​​​ អ.ស.ប លោក​​វី​តា​លី ឈួរគីន ពន្យល់​​ក្នុងក្រុមប្រឹក្សា​​​​សន្តិសុខ ​​ក្រោយ​​​​ការបោះឆ្នោត​​​ថា ប្រទេស​​​របស់​លោក​ពុំ​​គាំទ្រ​របប​លោក​បាចា អាល់​អា​​សាដ ​​ដែលប្រើ​ប្រាស់​អំពើហិង្សា​​​​​ឡើយ ក៏ប៉ុន្តែ​​​​ប្រឆាំង​​នឹង​ដំណោះ​ស្រាយ​​​​នេះ ពីព្រោះ​​​​ជាការ​ប្រឆាំង​​នឹង​ទស្សន​វិជ្ជា​​​នៃការប្រឈម​​មុខដាក់គ្នា ដែល​គ្រោង​​​ឱ្យមាន​​​ឱសាន​វាទ​​​​​នៃ​ទណ្ឌ​កម្ម​​​មួយ ដែល​​ផ្ទុយ​​​​​​ទៅនឹង​​ដំណោះស្រាយ​​​ដោយ​សន្តិវិធី​​​នៃ​វិបត្តិ​​។​

ចំណែក​​សមភាគី​ចិន លោកលី បាន​​ដុង ​​វិញ បញ្ជាក់​ថា ​ក្រុងប៉េកាំង ​មានការព្រួយបារម្ភ​​​​​ចំពោះ​អំពើ​​ហិង្សា​ ហើយ​ចង់​ឱ្យ​មាន​ការ​កែ​​ទម្រង់​​​​​ដោយ​​​ឆាប់រហ័ស​​ ក៏ប៉ុន្តែ​​ប្រឆាំង​​​​​នឹង​​​ដំណោះ​ស្រាយ​​​​​នេះ​​ពីព្រោះ​​​ទណ្ឌ​កម្ម​ ឬការ​​គំរាម​កំហែង​​​​ដាក់ទណ្ឌ​កម្ម​ នឹង​​ពុំ​កែ​លំអ​​​​សភាពការណ៍​​​នៅ​​ស៊ីរី​​​ឡើយ ក៏ប៉ុន្តែ​​​​​នឹង​ធ្វើ​​ឱ្យ​ស្មុគ្រ​ស្មាញ​​​ថែម​ទៀត​​ប៉ុណ្ណោះ ។​
ចំពោះ​​​​គម្រោង​​​​ដំណោះស្រាយ​​​ប្រឆាំង​​​ស៊ីរី​នេះ ក្នុងចំណោម​​​​ប្រឆាំង​ទាំង​​​១៥​​​ជា​សមាជិក​ ​ក្រុម​ប្រឹក្សា​​សន្តិសុខ អ.ស.ប ​ប្រទេស​​៩​គាំទ្រ ប្រទេស​​​២​​ប្រឆាំង ​ហើយប្រទេស​​​​៤ អនុប្បវាទ គឺ​ឥណ្ឌា​ អាហ្វ្រិក​​​​ខាង​ត្បូង ប្រេស៊ីល ​និង​លីបង់ ៕​