ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូរ៉េ​​នឹង​ចុះហត្ថលេខា​​​នា​​សប្តាហ៍​​នេះ​​​​លើ​កិច្ច​ព្រមព្រៀង​​ជា​​មួយ​​​អ៊ាសាន​ ស្តីពី​​​ការ​ផ្តល់​​​​​អង្ករ​ស្តុក​​ក្រោម​រូប​​ភាព​​ជំនួយ​បន្ទាន់​

13 ឆ្នាំ មុន

​រដ្ឋាភិបាល​កូរ៉េ​​​ខាង​ត្បូង​​ឱ្យដឹង​កាលពីថ្ងៃទី​​​៥ តុលា ​​ថា ប្រទេស​​នោះ​នឹង​​​ចុះហត្ថលេខា​​នា​សប្តាហ៍​​​នេះ លើ​កិច្ចព្រមព្រៀង​​​​មួយជាមួយ​ប្រទេស​ទាំង​​​​​១០ ជាសមាជិនអាស៊ាន ​​ដើម្បី​​តម្កល់​ទុក​អង្ករ​​​​ជាតិក្នុង​​​​​មួយឆ្នាំ​ៗ​ចំនួន​​​១៥០.០០០​​តោន ក្នុង​​ឃ្លាំង​ស្តុក​​ជាតិ ​ក្រោមរូប​ភាព​នៃជំនួយ​​​បន្ទាន់​។​

​រដ្ឋាភិបាល​កូរ៉េ​​​ខាង​ត្បូង​​ឱ្យដឹង​កាលពីថ្ងៃទី​​​៥ តុលា ​​ថា ប្រទេស​​នោះ​នឹង​​​ចុះហត្ថលេខា​​នា​សប្តាហ៍​​​នេះ លើ​កិច្ចព្រមព្រៀង​​​​មួយជាមួយ​ប្រទេស​ទាំង​​​​​១០ ជាសមាជិនអាស៊ាន ​​ដើម្បី​​តម្កល់​ទុក​អង្ករ​​​​ជាតិក្នុង​​​​​មួយឆ្នាំ​ៗ​ចំនួន​​​១៥០.០០០​​តោន ក្នុង​​ឃ្លាំង​ស្តុក​​ជាតិ ​ក្រោមរូប​ភាព​នៃជំនួយ​​​បន្ទាន់​។​

កិច្ច​ព្រមព្រៀង​​​​នេះ​ដែល​​ក៏​នឹង​ចុះហត្ថលេខា​​​ផងដែរ ដោយ​​ប្រទេស​ជប៉ុន ​​និង​ចិននោះ​ ជា​​ការ​បង្កើត​ប្រព័ន្ធ​​​​ជំនួយ​​បន្ទាន់​មួយ​ជា​មួ​យប្រទេស​​ទាំង​​១០​​ជា​សមាជិកអាស៊ាន​។​
យោង​តាម​ប្រព័ន្ធ​​ស្តុកទុក​អង្ករ​​​សង្គ្រោះ​​បន្ទាន់​​​នេះរបស់​​អាស៊ាន+3 ប្រទេស​​ទាំងនេះ នឹង​មានអង្ករ​​​ស្តុកទុក​ប្រចាំ​ឆ្នាំ​​​​ចំនួន​​​​៧៨៧.០០០​​តោន​ទុកសម្រាប់​​​​ជួយ​​​ប្រទេស​​ទាំង​នេះ​​​ទប់​​ឱ្យ​​​មាន​​ស្ថេរ​ភាព​​ដល់​តម្លៃ​គ្រាប់​​ធញ្ញជាតិ​​​​ក្នុង​តំបន់​​​​ក្នុង​​ករណី​មាន​​គ្រោះមហន្តរាយ​ធម្មជាតិ ឬ​ការ​ឡើង​​​​ថ្លៃ​អង្ករ​​​​​​ខ្ពស់​ហួសពីការ​ស្មាន​។​

យោងតាមក្រសួង​​ស្បៀង​​​ កសិ​កម្ម​​​​រុក្ខា​ប្រមាញ់ និង​នេសាទ ​​​កូរ៉េ​ខាងត្បូង​ថា កិច្ចព្រម​ព្រៀង​​នេះនឹង​ត្រូវ​​​ចុះហត្ថលេខា​​នា​ថ្ងៃទី​​​​៧ តុលា ​​ខាង​មុខនេះ ក្នុង​ឱកាស​​នៃ​កិច្ចប្រជុំ​​​របស់​រដ្ឋ​មន្ត្រី​កសិ​កម្ម​នៃប្រទេស​ទាំង​​​១០​​​ជាសមាជិក​អាស៊ាន និង​​ប្រទេស​​​​៣ នៅ​អាស៊ី​​ភាគឦសាន​​​គឺកូរ៉េ​ខាង​ត្បូង ជប៉ុន និងចិន ​ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​​ទីក្រុង​​​​ហ្សា​ការតា ​ប្រទេស​​​ឥណ្ឌូណេស៊ី ។​

ក្រសួងនេះបញ្ជាក់​ថា ​​កូរ៉េ​ខាងត្បូង​​នឹង​​កែ​លំអ​យ៉ាង​​ខ្លាំង​នូវ​មុខ​មាត់​​របស់​ខ្លួន​លើ​​​​​ឆាក​អន្តរ​ជាតិ ដោយ​ផ្តល់​​អង្ករ​​​​ដល់ទៅ​​​១៥០.០០០​​​តោន ដែល​តំណាង​​ឱ្យ​​​​​​ជិត​​​១៩% ​នៃ​ចំនួនអង្ករ​​​​៧៨៧.០០០តោន ​ដែលនឹង​​ត្រូវតម្កល់​​​​​ទុកក្នុង​​​​ប្រព័ន្ធ​​ប្រចាំ​ឆ្នាំ​នេះ ។ ​ម្យ៉ាង​វិញទៀត កូរ៉េ​​​ខាង​ត្បូង ​ជប៉ុន និង​ចិន​​នឹង​​​​ផ្តល់​ក្នុង​ប្រទេស​នីមួយៗ ​​​នូវទឹកប្រាក់​​១លាន​ដុល្លារ​​​​រយៈ​ពេល​​​​៥​ឆ្នាំខាង​មុខ​នេះ ​សម្រាប់​បង្កើត​​​​មូលនិធិ​​​មួយមានទឹកប្រាក់​​​​៣​លាន​ដុល្លារ​​បញ្ចូល​ក្នុង​ប្រព័ន្ធ​​​ បន្ថែម​លើ​ទឹកប្រាក់​​​​​៧៥.០០០​​ដុល្លារ ក្នុង​មួយឆ្នាំ​​​រយៈ​ពេល​​៥​ឆ្នាំ ​ខាង​មុខនេះ ​​សម្រាប់​កិច្ច​​​ដំណើរ​ការ​នៃ​​ទីស្នាក់​ការ​​​​ថ្មី​របស់​មូល​និធិ ៕​