ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ភៀស​​ខ្លួន​កូរ៉េ​​ខាង​ជើង​​9នាក់​​ទៅ​ដល់​​ក្រុង​សេ​អ៊ូល

13 ឆ្នាំ មុន

មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការ​បរទេសកូរ៉េ​ខាង​ត្បូង​ឱ្យ​ដឹង​ថា ក្រុន​ជន​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង​ដែល​មាន​គ្នា​៩នាក់​ ហើយ​ត្រូវ​ឃុំ​ទុក​នៅ​ជប៉ុន​ជា​វិធាន​ការ​ការ​ពារ​សន្តិ​សុខ​រយៈ​ពេល​ជិត​៣​សប្តាហ៍​បាន​ទៅ​ដល់​ក្រុង​សេ​អ៊ូល​តាម​យន្ត​ហោះ​កាល​ពី​ថ្ងៃ​ទី​៤ តុលា​។ ជន​ជាតិ​កូរ៉េ​ខាង​ជើង​ទាំង​៩​នាក់​នេះ​ដែល​មាន​មនុស្ស​ពេញ​វ័យ​៦​នាក់​ និង​កុមារ​៣​នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ស្ថិត​នៅ​លើ​ទូក​ឈើ​មួយ​

មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការ​បរទេសកូរ៉េ​ខាង​ត្បូង​ឱ្យ​ដឹង​ថា ក្រុន​ជន​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង​ដែល​មាន​គ្នា​៩នាក់​ ហើយ​ត្រូវ​ឃុំ​ទុក​នៅ​ជប៉ុន​ជា​វិធាន​ការ​ការ​ពារ​សន្តិ​សុខ​រយៈ​ពេល​ជិត​៣​សប្តាហ៍​បាន​ទៅ​ដល់​ក្រុង​សេ​អ៊ូល​តាម​យន្ត​ហោះ​កាល​ពី​ថ្ងៃ​ទី​៤ តុលា​។

ជន​ជាតិ​កូរ៉េ​ខាង​ជើង​ទាំង​៩​នាក់​នេះ​ដែល​មាន​មនុស្ស​ពេញ​វ័យ​៦​នាក់​ និង​កុមារ​៣​នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ស្ថិត​នៅ​លើ​ទូក​ឈើ​មួយ​វង្វេង​​ក្នុង​ដែន​ទឹក​នៃ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា ។ ការ​រត់​ភៀស​ខ្លួន​តាម​ផ្លូវ​សមុទ្រ​ប្រភេទ​នេះ​របស់​ជន​ជាតិ​កូរ៉េ​ខាង​ជើង​មកកាន់​ជប៉ុន​ គឺ​កម្រ​មាន​បំផុត​។ ពួក​គេ​ជា​កម្ម​វត្ថុ​នៃ​ការ​ស៊ើប​អង្កេត​មួយ​របស់​អាជ្ញា​ធរ​ជប៉ុន​ដែល​បាន​ជូន​ព័ត៌​មាន​ជា​ផ្លូវ​ការ​ដល់​កូរ៉េ​ខាង​ត្បូង​ថា​មាន​ជន​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង​៩​នាក់​ចង់​ទៅ​កាន់​ក្រុង​សេ​អ៊ូល​។

ពួក​អ្នក​រត់​ចោ​ល​ស្រុក​កូរ៉េ​ខាង​ជើង​ទាំង​នេះ​បាន​ទៅ​​ដល់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​អ៊ីនចុន​​នា​វេលា​ម៉ោង​១១ និង​៥០​នាទី​ ថ្ងៃ​ទី​៤ តុលា តាម​យន្ត​ហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ KOREAN AIR ។ ពួក​គេ​ភ្លាមៗ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់មូល​ដ្ឋាន​បណ្តោះ​អាសន្ន​សម្រាប់​ពួក​អ្នក​រត់​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង​ដែល​រដ្ឋ​គ្រប់​គ្រង​។
បណ្តា​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ធ្លាប់​បាន​គូស​បញ្ជាក់​ថា រដ្ឋា​ភិ​បាល​ចាត់​ទុក​បញ្ហា​នេះ​ជា​រឿង​មនុស្ស​ធម៌​ ហើយ​គោរព​ឆន្ទៈ​របស់​ពួក​អ្នក​ភៀស​ខ្លួន ៕