ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​កម្លាំង​​​ ​CNT ​ត្រៀម​វាយ​លុក​ផ្តាច់​​ព្រ័ត្រ​ប្រឆាំង​ទីក្រុង​ SYRTE

13 ឆ្នាំ មុន

​​កង​កម្លាំង​ក្រុមប្រឹក្សា​​​​ជាតិបណ្តោះអាសន្ន​​​លីប៊ី CNT កាលពីថ្ងៃទី​​៤ តុលា ​បានរៀប​ចំ​ការ​វាយ​លុកផ្តាច់ព្រ័ត្រ​​​​ប្រឆាំងទីក្រុង​​​​ SYRTE ដែល​​​​ពួកគេ​នៅ​ពុំទាន់​​វាយ​ដណ្តើម​​​​យក​បាន​នៅ ឡើយ​។​ មេបញ្ជាការ​​​ទាំងឡាយរបស់កង​កម្លាំង​​​ CNT បាន​និយាយ​ពី​ការ​វាយលុកផ្តាច់​​​​ព្រ័ត្រ​​​​មួយ ដើម្បីដណ្តើម​កាន់កា.ប់​ទីក្រុងនេះ​ ។

​​កង​កម្លាំង​ក្រុមប្រឹក្សា​​​​ជាតិបណ្តោះអាសន្ន​​​លីប៊ី CNT កាលពីថ្ងៃទី​​៤ តុលា ​បានរៀប​ចំ​ការ​វាយ​លុកផ្តាច់ព្រ័ត្រ​​​​ប្រឆាំងទីក្រុង​​​​ SYRTE ដែល​​​​ពួកគេ​នៅ​ពុំទាន់​​វាយ​ដណ្តើម​​​​យក​បាន​នៅ ឡើយ​។​

មេបញ្ជាការ​​​ទាំងឡាយរបស់កង​កម្លាំង​​​ CNT បាន​និយាយ​ពី​ការ​វាយលុកផ្តាច់​​​​ព្រ័ត្រ​​​​មួយ ដើម្បីដណ្តើម​កាន់កាប់​ទីក្រុងនេះ​ ។ បន្ទាប់ពី​​ការ​​ជួយវាយប្រហារ​​​​តាម​យន្តហោះ​របស់​​អូតង់​​ ពួក​យុទ្ធជន CNT បានបាញ់​ផ្លោង​​​ដាក់​ទីតាំង​ទាំង​ឡាយដែលកាន់កាប់​ដោយពួកអ្នក​​​​នៅស្មោះ​ត្រង់​​​នឹង​លោក​​មូអា​ម៉ា កាដាហ្វី នៅក្នុងទីក្រុងជាប់​​មាត់​សមុទ្រ​​មានប្រជាជន​​៧៥.០០០​នាក់​នេះ​។

កាល​ពីថ្ងៃទី​​​៣ តុលា ​កន្លង​មក​នេះ ពួក​យុទ្ធ​ជន​​​ CNT អាច​លុក​ចូល​ជាច្រើន​គីឡូម៉ែត្រ​​ក្នុង​ទីក្រុង​នោះ​ ហើយ​​វាយ​ដណ្តើមកាន់កាប់​​សង្កាត់​​ប៊ូ​​ហាឌី​​ភាគខាងត្បូង​ក្រុង។ កង​កម្លាំង CNT ដែលប៉ុន​ប៉ង​​វាយ​លុក​ឱ្យដល់​មន្ទីរ​​ពេទ្យ IBN SINA នៃ​ទីក្រុង​​នេះ ដែល​មានសភាពការណ៍​​​ប្រកប​ដោយ​​​សោក​នាដ​កម្ម​​បំផុតនេះ​ ពេលនេះត្រូវ​​រារាំង​​ដោយ​សារ​មាន​​​ការបង្កើន​​​​ការលបបាញ់ជាច្រើន​។ ​​អ្នក​នាំពាក្យ​​​ម្នាក់​របស់​​​​កង​កម្លាំង​​​ CNT និយាយ​ថា ​​កូនប្រុស​​ម្នាក់​របស់​​​លោកកាដាហ្វី ​​ឈ្មោះ​មូ​តា​ស៊ីម លាក់ខ្លួន​ក្នុង​​មន្ទីរពេទ្យ​​ IBN SINA ៕